ព្រះវិហារ ៖ សត្វព្រៃគ្រប់ប្រភេទកំពុងទទួលរងនូវការវិនាសផុតពូជនៅតាមបណ្តាខេត្តសំបូរព្រៃឈើតាមព្រំប្រទល់ដែនដូចជាខេត្តកោះកុងពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យឧត្ដរមានជ័យព្រះវិហារស្ទឹងត្រែងក្រចេះរតនគិរីនិងមណ្ឌលគិរីជាដើម។
ដោយសារប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកបរបបរបាញ់សត្វព្រៃនេះបន្ថែមលើមុខរបរស្រែចំការគឺបាញ៉ដាក់អន្ទាក់រហូតឈានដល់ឆក់នឹងអាគុយ ខ្សែរភ្លើងដែលមានប្រវែងរាប់រយម៉ែត្រនៅក្នុងព្រៃជ្រៅៗ។
នៅតាមបណ្តាភូមិឃុំមួយចំនួនក្នុងស្រុករវៀងជ័យសែនឆែបនៃខេត្តព្រះវិហារជាពិសេសនៅភូមិចំនួន៣កំពុងពេញនិយមនូវការបរបាញ់ដាក់អន្ទាក់ឆក់ខ្លាំងជាងគេគឺភូមិចំណុចចង្ហាចាស់ឃុំឆែប២ភូមិគុណភាពនិងភូមិរុងរឿងភូមិ២ធ្នូស្រុកឆែបដែលសត្វព្រៃកំពុងទទួលរងនូវការបរបាញ់សត្វយ៉ាងធ្ងន់ធ្ងរពីប្រជាពលរដ្ឋនៅតំបន់នោះ។ ក្រៅពីបង្កបង្កើនផលស្រែចំការពេលទំនេរ ពួកគាត់ភាគច្រើនកាប់វល្លិ៍បេះស្តៅដងជ័រកាប់បំផ្លិចបំផ្លាញ
អនុផលព្រៃឈើនៅក្នុងព្រៃសហគមន៍និងក្រៅព្រៃសហគមន៍ស្ទើរតែរវិនាសរលាយហិនហោចខ្ទេចខ្ទីក្លាយទៅជាទីវាលរហោស្ថានទៅហើយនោះថែមទាំងបានបង្កើនមុខរបរបរបាញ់សត្វព្រៃគ្រប់ប្រភេទដូចជាជ្រូកព្រៃប្រើសឈ្លូសក្តាន់ក្ដាន់ញ៉ែងខ្ទីងពង្រូទន្សាយអណ្តើកនិងពស់គ្រប់ប្រភេទ។
ប្រជាពលរដ្ឋឈ្មោះផាតរស់នៅភូមិគុណភាពឃុំឆែប២ស្រុកឆែបកាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០១៣បានដាក់អន្ទាក់ជាច្រើនខ្សែហើយជាប់បានជ្រូកព្រៃ១ក្បាលទំងន់២៧គីឡូក្រាមកំពុងឆ្អើរភ្លើងដុតកោសទាំងមូលដោយមានមន្ត្រីនគរបាលឃុំឆែប២រូបចូលរួមឆ្អើរកោសផងដែរ។
ប្រជាកសិករនិងជាព្រានព្រៃដាក់អន្ទាក់ខាងលើនេះបានឲ្យដឹងថាគាត់ដាក់អន្ទាក់បានសត្វស្ទើរៀងរាល់ថ្ងៃដូចជាថ្ងៃនេះគាត់ដាក់អន្ទាក់បានជ្រូកព្រៃមួយក្បាលនេះគាត់បានឆ្អើរភ្លើងទាំងមូលទុកលក់ឲ្យទៅឈ្មួញកណ្តាលមកពីខេត្តស្ទឹងត្រែងដែលក្នុង១គីឡូក្រាមគេទិញក្នុងតម្លៃ១០០០០រៀលតែប៉ុណ្ណោះសរុបបានលុយចំនួន២៧០០០០៛(ម្ភៃប្រាំពីរម៉ឺនរៀល)ជ្រូក១ក្បាល។
ប្រជាពលរដ្ឋរស់នៅភូមិរុងរឿងឃុំ២ធ្នូស្រុកឆែបជាអ្នកបរបាញ់សត្វព្រៃដែរនោះបាននិយាយថាថ្ងៃនេះគាត់បាញ់បានសត្វប្រើស១ក្បាលមានទំងន់ជាង៦០គីឡូក្រោម ហើយគាត់លក់ទៅឲ្យឈ្មួញតម្លៃ១គីឡូក្រាម១០០០០រៀលរីឯស្នែងវិញកំពុងតែកាប់ចិញ្ច្រាំលក់ឲ្យទៅឲ្យមន្ត្រីយោធាមួយចំនួនដែលគេមានជំនឿអរូបិយ៍ថាជារបស់សក្តិសិទ្ធ។
ពាក់ព័ន្ធករណីកាប់ទន្ទ្រានដីព្រៃនិងបរបាញ់សត្វនេះអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុកនិងខេត្តមិនទាន់មានចំណាត់ការយ៉ាងណានោះទេបើព្រៃឈើតាមបណ្តាស្រុកចុងកាត់មាត់ញកនៅតែបន្តកាប់ទន្ទ្រានយកដីនិងបរបាញ់សត្វព្រៃយ៉ាងរង្គាលដូច្នេះករណីបរបាញ់សត្វព្រៃគេសង្កេតឃើញនៅតាមភោជនីយដ្ឋានជាច្រើននៅក្នុងក្រុងព្រះវិហារបានទិញសត្វព្រៃគ្រប់ប្រភេទមកលក់បំពេញតម្រូវការរបស់ភ្ញៀវក្នុងភោជនីយដ្ឋានគេ។
ក្រៅពីយកសាច់ធ្វើជាម្ហូបអាហារស្បែក ឆ្អឹង និងស្នែងត្រូវគេយកទៅធ្វើជាគ្រឿងសង្ហារឹមលំអរលំនៅដ្ឋានដូចជាចម្លាក់យ៉ាងពេញកំពុងពេញនិយមនិងមានជាងចម្លាក់ចាំទទួលឆ្លាក់រូបចម្លាក់គ្រប់ប្រភេទនៅទីនោះស្រាប់៕
ដោយ ៖ សស្អាត