​ក្រសួ​ង​កិច្ចការនារី ​​ កំពុង​បង្ហាញពីគន្លឹះ​ក្នុងការ​ទាញយក​ថវិកា​ជាតិ​មកប្រើ​ក្នុ​ង​វិស័យយេនឌរ័​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងកិច្ចការនារី ​ បានជំរុញឲ្យក្រសួងស្ថាបន័ទាំងអស់ ត្រូវចេះធ្វើគម្រោងផែនការ សម្រាប់​ទាញ យក ថវិការជាតិ មកប្រើប្រាស់​ក្នុង​ការ​ឆ្លើយ​តប​ពី​​តម្រូវការយេនឌ័រនាពេលបច្ចុប្បន្ន ខណៈ​ដែល​ចំនួន​ថវិការ​​ជាតិនៅមាន​​កម្រិត​តិចតួច សម្រាប់រួមចំណែក​អនុវត្តក្នុងការ​ងារ​នេះ។

ថ្លែងនៅក្នុងសិក្ខាសាលាមួយដែលបានរៀប ចំធ្វើនៅថ្ងៃ ទី ១០ ខែកុម្ភៈនេះ លោកជំទាវ ចន្ទ័ សូរីយ៍ រដ្ឋលេខាធិការ​ក្រសួងកិច្ចការនារី បានមានប្រសាសន៏ថា កន្លង​មក​នេះ ក្រសួងកិច្ចការនារី​បាន​រៀប​ចំវគ្គ នេះចំនួន៣ដងរួចហើយ តាមរយៈគំរោង មួយដែល​ឧបត្ថម្ភ ដោយUNDP ដែលធ្វើ ការ​បណ្តុះ​បណ្តាល​ទៅ​លើ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង​អភិវឌ្ឍន៍​ជនបទនិងក្រសួងការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

លោកជំទាវបញ្ជាក់ថា ប្រទេស​កម្ពុជាគឺជាប្រទេសក្រីក្រ ដូច្នេះ​ថវិការជាតិ មានកម្រិត ហើយការរៀប​ចំ​ថវិការទូទាំង​ប្រទេសវានៅតែ​ពិបាក ដោយសារ​តែ​គ្រប់​វិស័យ​ទាំង​អស់សុទ្ធ តែ ជា អាទិភាព ដូច្នេះថវិការជាតិមានតិចតួច នាំឲ្យ​មាន​ការ​លំបាកធ្វើការ​ចាត់​ចែង​ថវិកា​ខ្លាំង​ណាស់។ លោកជំទាវបន្ថែមថា ការងារបញ្ជ្រាប​យេនឌ័រ​ចូលទៅគ្រប់​វិស័យ​​​នេះ ក៏ជាផ្នែកមួយ​អាទិ​ភាពដែរ ដូច្នេះ​មន្ត្រីទាំងអស់ត្រូវតែមាន​ទេពកោ​សល្យ​យ៉ាងណា​ ចេះធ្វើផែន​ការចេះធ្វើ​គំ​រោង ដើម្បី​ទាញ​យកថវិការ សម្រាប់ ប្រើ ប្រាស់ចូលទៅក្នុងការ​ងារវិស័យនេះ។

ស្រីបណ្ឌិត រៀលណា អ៊ីឈិ សាស្រ្តាចារ្យ​នៃវិទ្យា​ស្ថាន RMIT ប្រទេសអូស្រ្តាលីបានមាន​ប្រសាសន៍​ថា ក្រសួងកិច្ច​ការ​នារីបានស្នើឲ្យ​មន្ត្រី​មក​ពី​តាម​ក្រសួងទាំងអស់ត្រូវចូលរួមយ៉ាង​សកម្ម​នៅ​ក្នុងសិក្ខាសាលា​ដែលមានរយៈ​ពេល​ពីរ​ថ្ងៃ​នេះ។ លោកស្រីបន្តថា ​សិក្ខាសាលានេះនិងជួយឲ្យ​មន្រ្តី​ទាំង​អស់ដែលមកពីក្រសួងផ្សែងៗបាន​យល់​អំពី​ក្រម​​​​​ខណ្ឌ​ធ្វើ​ផែនការ​​និង​ឧប​ករណ៍​​នៃ​ការវិភាគ​សម្រាប់​រៀបចំថវិកា ដើម្បីឆ្លើយតបនិងបញ្ហា​យេនឌ័រនេះ៕

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ក្រុមហ៊ុន​​​ Yahoo​ កំពុង​ប្រើវិធី​សាស្រ្តទា​ក់ទាញតារា​ល្បីៗ​របស់​គេហទំព័រ​ YouTube​

បច្ចេកវិទ្យា៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Yahoo បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [815]


មន្រ្តី​ប៉ូលីស​​អេហ្ស៊ីប​​ ៥នាក់​ត្រួវ​បាន​គេសំលាប់នៅ​ភាគខា​ងត្បូង​នៃទីក្រុង​ខៃរ៉ូ​

ប្រទេសអេហ្ស៊ីប៖ មន្រ្តីក្រសួងមហាផ្ទៃរបស់អេហ្ស៊ីបបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [414]


រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នារកគន្លឹះជំរុញការនាំអង្ករចេញ​​

ភ្នំពេញ៖ រដ្ឋាភិបាលដែលមា​នក្រសួងសេដ្ឋកិច្ច ជាសេនាធ...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [746]


វិស័យផ្នែក​​ឯកជនផ្តល់​របៀបវារៈ​១១​ចំនុច​ ដល់ស្ថាបន័ពាក់ពន្ធ័​ជួយដោះស្រាយ​

វិស័យផ្នែកឯកជន បានស្នើក្រុមការងារផ្នែកកម្មសាល និងស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [654]


ជំនួប​រវាង​គណបក្ស​ទាំងពីរ ​មិន​មាន​ចាក់​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​​ទេ​

ភ្នំពេញ៖ ការជួបពិក្សាគ្នារវាងក្រុមការងាររបស់គណបក្ស...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [405]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 314 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 4 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132691​ នាក់