បក្សកាន់អំណាចបានប្រកាសរៀបចំខ្លួនរួចជា​ស្រេចសម្រាប់ការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ សម្រាប់ការចុះឈ្មោះប្រកួតប្រជែងបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាលទី៥ ដែលនឹងចូលមកដល់នាពេលប៉ុន្មានខែខាងមុខនេះគណបក្សប្រជាជនកម្ពុជា(CPP) ជាបក្ស​កាន់​អំណាចដ៏យូរមួយ ប្រកាសពីការរៀប​ចំខ្លួនរួចរាល់ហើយរង់ចាំថ្ងៃចុះឈ្មោះ​មកដល់​តែប៉ុណ្ណោះ។

ប្រធាន​នាយកដ្ឋាន​បូកសរុបគណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ជំនួយការ​ផ្ទាល់​លោក សាយ ឈុំអនុប្រធាន​ទី​១ ព្រឹទ្ធសភា លោក អ៊ក គីមហាន បានឲ្យដឹងថា គណបក្ស​ប្រជា​ជនកម្ពុជាបានត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ការចុះឈ្មោះគណបក្សនយោបាយ និង​ចុះ​បញ្ជី​​បេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី៥ ។ ហើយនឹងយកសំណុំ​ឯកសារទាំងនោះទៅចុះឈ្មោះនៅគ.ជ.បនៅថ្ងៃទី២៩ ខែមេសា​ដែលជាថ្ងៃ ទទួល​ចុះ​ឈ្មោះ​គណបក្សនយោបាយ។

ចំពោះ​ការចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយគឺគណបក្ស បាន​ត្រៀមលក្ខណៈនិង​បំពេញ​ឯកសារ​រួចរាល់​អស់ហើយ​។ លោកបង្ហាញថា បេក្ខជន​សរុប​ទូទាំង២៤រាជធានី​ខេត្ត មាន២៦៨ នាក់ពេញសិទ្ធិ ១២៣ នាក់ បម្រុង ១៤៥នាក់​។ ក្នុងនោះ​ស្ត្រី ៤៨ នាក់ស្មើ​​នឹង១៨%​ក្នុងនោះមានស្ត្រី​ដែល​ឈរ​លេខ​រៀងសង្ឃឹមថា​នឹងជាប់មាន​ប្រហែលជា ៨ ទៅ៩%​។បញ្ជី​​​បេក្ខជន​នេះមាន​តំណាងរាស្ត្រ​ចាស់ៗ​មួយចំនួនធំ​ហើយក៏មានអ្នក​ថ្មីៗ​ខ្លះដែរជា​យុវជន ​។យុវជនជាបេក្ខជនថ្មី​ឈរឈ្មោះ​បោះឆ្នោតនេះក៏មានខ្លះ​នៅ​លេខ​រៀង ដែល​ត្រូវ​ជាប់ហើយ​អ្នកខ្លះ​ក៏​នៅ​លេខ​រៀងដែលមិន​ត្រូវ​ជាប់ដើម្បីទទួលយក​បទពិសោធន៍។

សូមរំលឹកថា លោក ទេព នីថា ធ្លាប់បានឲ្យដឹងនាពេលកន្លងមកថា មានគណបក្សមិន​លើស​ពី១០ទេ ដែល​រំពឹង​ថាមកចុះឈ្មោះនៅគ.ជ.ប ដើម្បីធ្វើការប្រកួតប្រជែងការបោះឆ្នោត​នីតិកាលទី៥ ក្នុង​ចំណោមគណបក្ស​នយោបាយចំនួន៤៣ដែលបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះគ​.​ជ​.​ប​.បានប្រកាសឲ្យ​គណបក្សនយោបាយត្រៀមលក្ខណៈដើម្បី​ចុះបញ្ជី​គណ​បក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោតនិង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ ចាប់ពី​ថ្ងៃ​ទី​២៩​មេសាដល់​ថ្ងៃ​ទី​១៣ខែ​ឧសភាឆ្នាំ​២០១៣​៕

ដោយ ៖​ សុវណ្ណរ័ត្ន

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ធ្លាក់​​ឧទ្ទម្ភា​គចក្រ​នៅ​ខេត្ត​ Norfolk ​ឆក់យក​ជីវិត​មនុស្ស​ចំនួន​ ៤នាក់​​

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ការធ្លាក់ឧទ្ធម្ភាគចក្រម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [379]


សង្គម​ស៊ីវិល ​ជំរុញ​ឲ្យរ​ដ្ឋា​ភិបាល ​ពង្រឹង​ច្បាប់​បើក​បរពេល​ស្រវឹង​

ភ្នំពេញ៖ មន្រ្ដីអង្គការសង្គមស៊ីវិល ធ្វើការពាក់ព័ន្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [2008]


ភ្ជាប់ទំនាក់ទនងជាថ្មីរវាងសហជីព កម្ពុជា-ឡាវ បន្ទាប់ពីដាច់ទំនាក់ទំនងជាច្រើនឆ្នាំ

ភ្នំពេញ៖សហជីពជាតិកម្ពុជាហៅកាត់ថា NACC បានអញ្...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [448]


ពិភាក្សាលទ្ធភាពស្ថាបនាគ ម្រោងសាងសង់ផ្លូវក្រោមដីថ្មី នៅភ្នំពេញ

ពិភាក្សាលទ្ធភាពស្ថាបនាគម្រោងសាងសង់ផ្លូវក្រោម...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [499]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 49 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 587 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039854​ នាក់