អ្នក​បឹងកក់​តវ៉ា​ដាក់​បណ្ដា សា​តុលាការ​ក្រុង​ភ្នំពេញ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

    ភ្នំពេញ៖ពួក​គេ​បាន​ហៅ​ដីកា​កោះ​ហៅ​របស់​តុលាការ​ថា ពុំ​បាន​ឈរ​លើ​ការ​ស៊ើប​អង្កេត ប៉ុន្តែ​បាន​ស្ថិត​ក្រោម
​ឥទ្ធិពល​ទឹក​ប្រាក់  ។ ស្រប​គ្នា​នោះ ពួក​គេ​បាន​ទាមទារ​អោយ​តុលាការ​ត្រូវ​ឈរ​លើ​គោលការណ៍​ឯករាជ្យ     ។
ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ប្រកាស​បូជា​សព​តុលាការ​ខ្មែរ និង​បាន​បន់ស្រន់​អោយ​តុលាការ​នេះ​កើត​សារ​ជា​ថ្មី​ប្រែ​
ក្លាយ​ជា​តុលាការ​ ដែល​ឯករាជ្យ​មាន​យុត្តិធម៌​ត្រឹមត្រូវ។

ក្នុង​ពេល​តវ៉ា​នោះ គេ​ឃើញ​ស្ត្រី​អ្នក​បឹងកក់បាន​ទូល​ក្អម និង​ល្អី មាន​ដាក់​លាជ អង្ករ ម្ទេស អំបិល ទៀន ធូបនិង​
ប្រាក់​ដុល្លារ​ថត​ចម្លង ដើរ​ចេញ​តាម​ផ្លូវ​ខាង​មុខ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ   ស្រែក​រំពង​ថា តុលាការ​
ខ្មែរ​ស្លាប់​ហើយ និង​ត្រូវ​ដល់​ពេល​បូជា។   បន្ទាប់​មក​ពួក​គេ​បាន​លុត​ជង្គង់​នៅ​ខាង​មុខ​អគារ​តុលាការ   អុជ​ធូប
បាច​ក្រដាស​ដុល្លារ​ថត​ចម្លង បោក​បំបែក​ក្អម   និង​សុំ​អោយ​តុលាការ​កើត​សារ​ជា​ថ្មី​អោយ​ខុស​ពី​ការ​អនុវត្ត​ក្នុង​
ពេល​ បច្ចុប្បន្ន។

ការ​តវ៉ា​របស់​អ្នក​ភូមិ បាន​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​បឹងកក់ ២​នាក់ និង​អ្នក​បុរីកីឡា ម្នាក់ ត្រូវ​កោះ​ហៅ​អោយ
​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ ។        ក្នុង​នោះ គឺ​អ្នកស្រី គង់ ចន្ថា និង​លោក ស៊ូ សុផល ត្រូវ​បំភ្លឺ​ពី​បណ្ដឹង​អំពើ​ហិង្សា
​ចេតនា​ទៅ​វិញ​ទៅ​មក ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២៤ មករា ឆ្នាំ​២០១២។ អ្នកស្រី ស ស៊ន អ្នក​បុរីកីឡា ត្រូវ
​បំភ្លឺ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នក​កាន់​កាប់​អចលនទ្រព្យ​ ដោយ​សុចរិត ប្ដឹង​ដោយ​អ្នកស្រី ស៊ុយ សុផាន
ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច។ យ៉ាង​ណា ការ​តវ៉ា​នោះ​បាន​រំសាយ​បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ព័ត៌មាន​ពី​មេធាវី​ថា
ការ​សាកសួរ​ត្រូវ​លើក​ពេល។

សកម្មជន​ទាមទារ​សិទ្ធិ​ដី​ធ្លី អ្នកស្រី គង់ ចន្ថា បាន​ថ្លែង​នៅ​ខាង​មុខ​តុលាការ​ថា អ្នកស្រី​អស់​ជំនឿ​លើ​តុលាការ​
បច្ចុប្បន្ន និង​ចង់​បាន​តុលាការ​ថ្មី​ដែល​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ស្លូត​ត្រង់ ពុំ​មែន​ធ្វើ​តាម​ខ្សែ​ញាក់​របស់​អ្នក​មាន​
ប្រាក់​មាន​អំណាច។

ចំណែក​អ្នកស្រី ស ស៊ន បាន​លើក​ឡើង​ដែរ​ថា បើ​តុលាការ​យុត្តិធម៌ គួរ​តែ​ចាត់​ការ​រឿង​ក្តី​របស់​អ្នកស្រី​ដែល​ប្ដឹង​
អ្នកស្រី ស៊ុយ សុផាន ថា​បាន​រំលោភ​កិច្ច​សន្យា​សាងសង់​អគារ​មិន​បាន​គ្រប់​ចំនួន។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​នៅ​តុលាការ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី២៤ ខែ​មេសា។

      អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន ប្រសាសន៍
​ថា នៅ​ពេល​ដែល​ពលរដ្ឋ​កាន់​តែ​អស់​ជំនឿ​លើ​តុលាការ ស្ថាប័ន​នេះ​គួរ​តែ​ពិចារណា​រក​វិធី កែទម្រង់​ដើម្បី​ផ្ដល់​
ជំនឿ​ដល់​ប្រជាពលរដ្ឋ​ឡើង​វិញ។ ក្នុង​ពេល​ទាមទារ​នៅ​ល្ងាច​នេះ អ្នក​តវ៉ា​មិន​ភ្លេច​ដង្ហោយ​ហៅ​តុលាការ​អោយ
​ពិចារណា​ដោះ​លែង​អ្នកស្រី យ៉ោម    បុប្ផា ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស បន្ទាប់​ពី​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​
អំពើ​ហិង្សា​ដោយ​ចេតនា​លើ​ក្រុម​ អ្នក​រត់​ម៉ូតូ​ឌុប​ក្នុង​តំបន់​បឹងកក់ នា​ពេល​កន្លង​មក៕
 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [664]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [690]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [713]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [571]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មានពលករកម្ពុជាជាង២ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េខាងត្បូង

មានពលករ​កម្ពុជា​​ជាង​២​ម៉ឺន​នាក់​កំពុងធ្វើកា...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [645]


​សត្វស្លាប​ដ៏កម្រ​ជាច្រើន​ប្រភេទ​ ត្រូវបាន​ដាក់លក់​នៅតាមផ្សារ​ក្នុងខេត្ត​កំពង់ឆ្នាំង ​

កំពង់ឆ្នាំ៖ សត្វស្លាបទឹកជាច្រើនប្រភេទមានដូចជា៖ មាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [394]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 52 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 53 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 346 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 757389​ នាក់