រលកកំដៅរបស់មហាជនចំពោះ សំដីកឹម សុខា នឹងពុះនៅថ្ងៃទី០៣មិថុនានេះ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ភ្នំពេញ៖  នៅសល់​រយៈពេល ពីបីថ្ងៃ​ទៀតក្នុងដើមខែមិថុនានេះ បើសិន​លោក កឹម សុខា ប្រធានស្តីទី​ គណ
បក្ស​ ស​ង្គ្រោះ​ជាតិ មិន​ចេញមក​សុំទោស​ជា​សាធារណៈ នៅ​គុក​ទួលស្លែង ដើម្បី​សុំ​ខ​មាល​ទោស អ្នក​ដែល​បាន
​ស្លាប់ នៅ​គុក​ទួលស្លែង  និង​ជនរងគ្រោះ ដែល​នៅរស់​មានជីវិត​នោះទេ មហា​បាតុកម្ម​មួយ នឹង​ផ្ទុះឡើងទូទាំង
រាជធានី​ខេត្ត និងអាចមាននៅក្រៅប្រទេសទៀតផង ។

ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ ប្រជាធិបតេយ្យ បាន​ទុកពេល​ឲ្យ​លោក កឹម សុខា ចំនួន​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥ ខែ
ឧសភា ដល់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៣ បើសិន​មិន​ចេញមក​សុំ​ទេ ពួកគាត់​នឹងធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​
លោក កឹម សុខា សុំទោស​ជា​សាធារណៈ​នៅ​គុក​ទួលស្លែង​។

 

ជនរងគ្រោះ ដែលជា​សាក្សី​រស់ បន្សល់ទុក​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ( របប​ខ្មែរក្រហម ) កាលពី​ព្រឹក​ថ្ងៃទី​២៥
ខែឧសភា  ឆ្នាំ​២០១៣    បានប្រកាស​នៅក្នុង​សន្និសីទកាសែត​ថា   នឹងធ្វើ​មហា​បាតុកម្ម​ហែរ​ក្បួន ទៅ​ស្នាក់ការ​
កណ្តាល​គណបក្ស សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស សង្គ្រោះ​ជាតិ ធ្វើការ
​សុំទោស​ជា​សាធារណៈ​នៅ​គុក​ទួលស្លែង ចំពោះ​ពាក្យសំដី​របស់លោក​ដែល​បាន​និយាយថា “​គុក​ទួលស្លែង ជា
​សិប្ប​និមិត្ត​”​។​

​​លោក ជុំ មី សាក្សីរស់បន្សល់ទុកក្នុងរបបខ្មែរក្រហមនៅគុកទួលស្លែងបានបញ្ជាក់ថា ក្នុងនាម​ជា​សាក្សីរ​ស់ម្នាក់
លោក​មិនអាច​នៅ​ស្ងៀម ឲ្យ​អ្នកនយោបាយ​ណា​ម្នាក់ បញ្ចេញ​វោហារ​ស័ព្ទ​ជា​សាធារណៈ មួលបង្កាច់ និង​បំភ្លៃ​
ថា “​គុក​ទួលស្លែង​ជា​សិប្ប​និមិត្ត​”   ហើយ​លោក​ពិតជា​មិនអាច​នៅ​ស្ងៀម ឲ្យ​អ្នកនយោបាយ​នោះ  ប្រើ​ភាសារ​
បែបនេះ បំភ័ន្ត​ប្រជាជន​កម្ពុជា និង​មនុស្សជាតិ​ទូទាំង​ពិភពលោក បានជា​ដាច់ខាត​។

 
​លោក​មានការ​ឈឺ​​ចាប់​​ណាស់ គឺ​ឈឺចាប់​ម្តងទៀត និង​ឈឺចាប់​ឥតឧបមា នៅពេលដែល​លោក កឹម សុខា បាន​
និយាយ​ជា​សាធារណៈ​ថា “​គុក​ទួលស្លែង ជា​សិប្ប​និមិត្ត​” ហើយ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺជា   “​ឆាកល្ខោន
ដែល​យួន​កុ​ម្មុយ​និ​ស្ត​បានរៀបចំ​ទុក​”​។


​លោក  ជុំ  ម៉ី បាន​បញ្ជាក់ថា សំដី​បែបនេះ ស្មើនឹង​ការ​មាក់ងាយ​មិនអាច​ប្រកែក​បាន ចំពោះ​វិញ្ញាណក្ខន្ធ​របស់​
ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ជាពិសេស​អ្នកស្លាប់ នៅក្នុង​គុក​ទួលស្លែង​នេះ​តែ
ម្តង​។ម្យ៉ាងទៀតសំដី​នេះ ជាការ​និយាយ​សម្រាលទោស​ឲ្យ​មេឃាតក ប៉ុល ពត មេដឹកនាំ​កំពូល​កម្ពុជា​ប្រជាធិ​
បតេយ្យ ហើយក៏​មានន័យថា ជាការ​ប្រមាថ​ជីវិត​ប្រជាជន​កម្ពុជា ដែល​រស់​រងទុក្ខវេទនា ក្នុង​របប​អមនុស្សធម៌​
នេះ​។​

ពីស្រុកត្បូងឃ្មុំ ខេត្ដកំពង់ ចាម នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ
មន្ដ្រីនៃកម្ពុជា បានប្រកាសថា ប្រសិនបើ លោកកឹម សុខា មិនបានសុំទោសតបតាម ការអំពាវនាវរបស់​អតីត
អ្នកគុកទួលស្លែង លោកជុំ ម៉ី និងលោកប៊ូ ម៉េង ចំពោះការ និយាយរបស់ខ្លួនថា គុកទួលស្លែងជាកន្លែង សិប្ប
និម្មិត បង្កើតឡើងដោយវៀតណាម នោះ ការធ្វើបាតុកម្មទ្រង់ទ្រាយធំ និងកើត មានឡើងនាពេលខាង​មុខដ៏
ខ្លីនេះ មិនថា តែក្នុងរាជធានីភ្នំពេញ  នោះឡើយប៉ុន្ដែនៅ គ្រប់ទីកន្លែងទូទាំងប្រទេស ពីព្រោះជម្លោះ នេះ មិន
មែនជម្លោះជាមួយនាយករដ្ឋមន្ដ្រី  ជាមួយរាជរដ្ឋាភិបាល   និងគណបក្សប្រជាជននោះឡើយ ប៉ុន្ដែជាជម្លោះ​ជាមួយប្រជាជននៅទូទាំងប្រទេសតែម្ដង ។

យ៉ាងណាក៏ដោយ ចំពោះការសម្រេចធ្វើ បាតុកម្មប្រឆាំង ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ លោកកឹម សុខា
ក្នុងនាមជា សិទ្ធិពលរដ្ឋខាងមុខដ៏ខ្លីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក្នុងឋានៈជាមេដឹកនាំប្រទេស សូមអំពាវនាវ​ឱ្យ
​ប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមបាតុកម្ម ត្រូវរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិង​មិនប្រើ​អំពើហិង្សា​នោះ​
ឡើយ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទុកជាមុនថា សូមអ្នកនយោបាយបក្ស ប្រឆាំងទាំងនេះ កុំផ្ទេរ​
ជម្លោះ​មកសម្ដេច រាជរដ្ឋាភិបាល  និង  គណបក្សប្រជាជនពីព្រោះជម្លោះនេះជាជម្លោះជាមួយប្រជាជនទាំង​
មូល​តែ​ម្ដង ដោយសារតែជារឿងធំណាស់ ចំពោះការនិយាយថា គុកទួលស្លែងជាកន្លែង សិប្បនិម្មិត បង្កើត
ឡើង​ដោយ​ប្រទេសវៀតណាមនោះ ។

ជាថ្មីម្ដងទៀត សម្ដេចតេជោបានបញ្ជាក់ ថា  ដើម្បីវាយប្រហារគណបក្សប្រជាជនរាជរដ្ឋាភិបាល គេសុខចិត្ដ​
ប្រមាថព្រលឹងប្រជាពលរដ្ឋដែលស្លាប់ដោយការកាប់សម្លាប់នៅក្នុងរបបប៉ុលពត  ជាពិសេសប្រជាពលរដ្ឋ
ដែល​រង​ទុក្ខវេទនា និងស្លាប់នៅក្នុងគុកទួលស្លែង។

ចំពោះទង្វើរបស់លោកកឹម សុខា ហើយ មិនហ៊ានសុំទោសនោះ ត្រូវបានសម្ដេចតេជោ អះអាងថា បុគ្គលតែ
ម្នាក់ ប៉ុន្ដែបំផ្លាញគណបក្សទាំងមូលតែម្ដង ហើយបើសិនជាសម្ដេចវិញ នឹងចុះចេញពីតំណែងភ្លាម ។ ចំពោះ
ការផ្ដល់ កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីដែលលោក កឹម សុខា និយាយថា នោះជាការវិភាគរបស់លោក
ហើយ​បើវិភាគខុស សូមអធ្យាស្រ័យត្រង់ចំណុចនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា ជាការ
និយាយ​ក្រឡិចក្រឡុច ពីព្រោះលោក កឹម សុខា បដិសេធនូវសំដីរបស់ខ្លួន ហើយថា ជាការកាត់តសំឡេង ។

សម្ដេចនាយករដ្ឋមន្ដ្រីមិនជឿថា ការកាត់តសំឡេងរបៀបនេះធ្វើកើតនោះឡើយ បើទោះបីក្រុមភាពយន្ដរបស់​
ហូលីវូតក៏ដោយ ពោលជាការនិយាយប្រែក្រឡាស់ មិនទទួលខុសត្រូវចំពោះការនិយាយរបស់ខ្លួន នឹងមិនសុំ​
ទោស ចំពោះអតីតអ្នកគុកទួល ស្លែង ក៏ដូចជាព្រលឹងអ្នកស្លាប់ ។

ចំណែក​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស សង្គ្រោះ​ជាតិ បាន​បដិសេធ​នៅក្នុង​សន្និសីទកាសែត កាលពី
​ថ្ងៃទី​២៩ ខែឧសភា ថា ចំពោះ​ករណី​គុក​ទួលស្លែង (​ស​-២១) ដែលមាន​ជន​មួយក្រុម​បាន​យកពាក្យ​សំដី​លោក
មក​កែច្នៃ​បកស្រាយ គឺ​ផ្ទុយ​ពី​ខ្លឹមសារ និង​គោលនយោបាយ​ដែល​លោក​ចង់​និយាយ​ទាំងស្រុង​។

 

លោក កឹម សុខា បាន​បញ្ជាក់ថា “​ខ្ញុំ​មិនដែល​និយាយថា គុក​ទួលស្លែង​ជា​គុក​សប្ប​និមិត្ត​ឡើយ​។ ខ្លឹមសារ
ដែល​ខ្ញុំ​ធ្លាប់បាន​និយាយ​ពាក់ព័ន្ធ​គុក​ទួលស្លែង ស​២១ គឺ : ជនរងគ្រោះ ដែល​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម និង​
កាប់សម្លាប់​ក្នុង​គុក​នោះ​ត្រូវបាន​គេ​មួ​លប​បង្កាច់ ដោយ​រៀបចំ​ភស្តុតាង​ក្លែងក្លាយ ដើម្បី​ទម្លាក់កំហុស​ដាក់​ពួកគាត់​៕

ដោយ៖ សុវណ្ណរ័ត្ន

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សមរភូមិ​បាញ់បោះនៅ​ក្នុង​ទីក្រុង​ Matamoros ​សំលាប់​ជនជាតិ​ម៉ិចស៊ីកូ​ ១៣នាក់​

ប្រទេសម៉ិចស៊ីកូ៖ មន្រ្តីប៉ូលីសប្រចាំទីក្រុង Matamo...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [294]


​ទឹម ​រដ្ឋា​ តារាសម្តែង និ​ង​បង្ហាញ​ម៉ូដ​ ធុញទ្រាន់​នឹងការរស់​នៅក្នុង​ផ្ទះ​ល្វែង​

ភ្នំ​ពេញ​៖ ថ្មី​ៗ​នេះ តា​រា​សម្តែងខ្ពស់ស្រឡះ​ និង​...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [712]


ពលរដ្ឋ៤៥៣គ្រួសារនៅខេត្ដព្រះវិហារ ទទួលបានកម្មសិទ្ធដីធ្លី

ពលរដ្ឋ៤៥៣គ្រួសារនៅខេត្ដព្រះវិហារ  ទទួលប...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [307]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 274 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 524 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864201​ នាក់