លោក សម រង្ស៊ី មេបក្សប្រឆាំងមកដល់ស្រុកខ្មែរវិញហើយ នឹង​ធ្វើ​ដំណើរ​ជុំ​វិញ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​ឃោសនា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ លោក ​សម រង្ស៊ី​ បាន​ធ្វើ​ដំណើរមក​ដល់​ប្រទេស​កម្ពុជាវិញហើយ ​​នៅ​វេលា ​ម៉ោង​​៩និង​២០​នាទី នា​
ព្រឹក​​​ថ្ងៃ​សុក្រ​ទី១៩ ខែកក្កដាឆ្នាំ២០១៣នេះ​​ដោយ​មាន​អ្នក​គាំ​ទ្រ​គណបក្សសង្គ្រោះ​ជាតិ​ ​ជា​ច្រើន​​រយ​​នាក់​រង់​ចាំ​ស្វាគមន៍​នៅ​ឯអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញនិងតាមដងផ្លូវសហព័ន្ធរូស្ស៊ី។

លោក​ សម រង្ស៊ី បាន​ថ្លែង​យ៉ាងខ្លី​ទៅកាន់​ហ្វូងមហាជននៅមុខព្រលានយន្យហោះអន្តរជាតិភ្នំពេញ​ថា លោក​
រំភើបចិត្តណាស់ ដែល​បាន​វិលត្រឡប់​​មកមាតុប្រទេសវិញ​។ លោក​អះអាងថា លោក​មកវិញ​នេះ ដើម្បី​រួមគ្នា​
សង្គ្រោះ​ជាតិ​។​

លោក សមរង្ស៊ី ត្រូវបាន​អមដោយ​លោក កឹម សុខា ដើរ​ចេញពី​ព្រលានយន្តហោះ នៅ​ខាង​ផ្នែក VIP ហើយ​បាន​
ឡើង​ឡាន​អត់​ដំបូល ឈរ​ស្វាគមន៍​អ្នកគាំទ្រ ដើម្បី​ធ្វើដំណើរ​សំដៅទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​។​

​ការវិលត្រឡប់​របស់​លោក​ សម រង្ស៊ី គេ​សង្កេតឃើញថា សកម្មជន​ដែល​ទៅ​ហែហម​នោះ មាន​ចំនួនជា​ច្រើន​
ម៉ឺននាក់ នៅតាម​ដងផ្លូវ ដោយស្រែទ្រហឹងអឺងកង​ អ្នកខ្លះឈលើកដៃនិងដើរញ៉េរញ៉ៃ ខ្លះជិះម៉ូតូគ្មាន​សណ្តាប់​
ធ្នាប់ បង្ករឲ្យមានការ​កកស្ទះតាម​ផ្លូវស្ទើរ​គ្រប់កន្លែង​។ ចំណែក លោក សម រង្សី និងលោក កឹម សុខា បានឈរ
ឡើង​​ឡានជិះ​សំដៅទៅ​ទីលាន​ប្រជាធិបតេយ្យ ​។

​អ្នកស្រែកតាមឧឃ្ឃោសនស័ព្វមុខក្បួនដង្ហែររបស់គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ឲ្យ​ដឹងថា លោក​សម
រង្ស៊ី និង លោក កឹម សុខា ត្រូវ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រនៅមុខ​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​
ហ្សា មុននឹង​ចេញដំណើរ​ទៅ​ទីលាន​ប្រជាធិបតេយ្យនៅ​ជិត​វត្តភ្នំ ដើម្បី​ជួប​សកម្មជន​អ្នកគាំទ្រ​។ ពេល​រសៀល​
ថ្ងៃ​ដដែល​នេះ លោក​សមរង្ស៊ី នឹង​ដឹកនាំ​ក្បួន​ឃោសនាបោះឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុងរាជធានី​
ភ្នំពេញ​។​

ការវិលត្រឡប់មក​ក​ម្ពុ​ជា​របស់លោក​សម រង្ស៊ី បន្ទាប់ពី​មានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ តាម​សំណើ​
របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ ហើយ​ការវិលត្រឡប់​នេះ គឺ​ក្រោយពី​លោក​បាន​និរទេស​ខ្លួន
ចេញទៅ​ក្រៅប្រទេស ដោយ​ខ្លួនឯង​អស់រយៈពេល​ជាង៤​ឆ្នាំ គិត​ចាប់ពី​ចុងឆ្នាំ​២០០៩ ដោយសារតែ​លោក​បាន​
ប្រព្រឹត្ត​ខុស ទាក់ទង​ទៅនឹង​ការដក​តម្រុយ​បង្គោលព្រំ​ដែនកម្ពុជា វៀតណាម លេខ​១៨៥ នៅ​ស្រុក​ចន្ទ្រា ខេត្ត​
ស្វាយរៀង ការ​ក្លែងបន្លំ​ឯកសារ​នៅលើ​ផែនទី ការ​បរិហាកេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ត្រូវ​តុលាការ​
ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ​ជាង ១០ ឆ្នាំ​។

ជាមួយគ្នានេះ ក៏មានកំលាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ ប៉ូលិស ប៉េអឹម ជាច្រើន​នាក់ បានដាក់​ពង្រាយ​តាម​
ដងផ្លូវ ដើម្បី​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​ដងផ្លូវ និង​ការពារ​កុំ​ឲ្យ​ជន​ឱកាសនិយម ប្រព្រឹត្ត​អ្វីដែល​ធ្វើ​
ឲ្យ​មាន​ភាពចលាចល ពិសេស​គឺ​ការពារ​នូវ​សុវត្ថិភាព​របស់លោក​ស​មរ​ង្ស៊ី​ និងអ្នកចូលរួមទទួល។​

គួរបញ្ជាក់ថា នៅ​ពីរ​ថ្ងៃមុន​មក​ដល់​កម្ពុជា​​ លោក​សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជាថ្លែង​ថា​
លោក​នឹង​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ការ​ឃោសនា​ បោះឆ្នោត​នៅ​ពេល​ដែល​លោក​បាន​មក​ដល់​
កម្ពុជា​។​ ប៉ុន្តែ​លោក​ សម រង្ស៊ី​មិន​មាន​ឈ្មោះ​ជា​បេក្ខ​ជន​តំណាង​រាស្រ្ត​ នៅ​ក្នុង​បញ្ជីរបស់​​គណៈកម្មាធិការ​ជាតិ​
រៀប​ចំ​ការ​បោះឆ្នោត​ទេ ដោយ​សារ​តែ​លោក​សម​រង្ស៊ីធ្លាប់​មាន​​ពិរុទ្ធភាព​មុន​ព្រះ​មហាក្សត្រ​ព្រះ​ រាជ​ប្រទាន​ការ​
លើក​លែង​ទោស​៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [802]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [827]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [863]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [759]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុ...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [632]


​គណបក្ស​ប្រឆាំង ​និង​សង្គមស៊ីវិល​រៀបចំ​ទិវា​សិទ្ធិមនុស្ស​១០ធ្នូ​ ដោយ​សុវត្ថិភាព​

(MC): គណបក្សប្រឆាំង និងសង្គមស៊ីវិលបានប្រារព្ធទិវាស...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [354]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 186 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2488 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965388​ នាក់