រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចុះពិនិត្យនិងពង្រឹងការគ្រប់គ្រង សហគមន៍អ្នកផលិតអំបិល ខេត្ដកំពត និងខេត្ដកែប
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ចុះ​ពិនិត្យ​និង​ពង្រឹង​ការគ្រប់គ្រង សហគមន៍​អ្នក​ផលិត​អំបិល ខេត្ដ​កំពត និង​ខេត្ដ​កែប​ ដើម្បី​ស្វែងយល់​ពី​ការគ្រប់គ្រង អ្នក​ផលិត​អំបិល ពីព្រោះអំបិល គឺ​ជា​សារធាតុ​ចាំ​បាច់​ម្យ៉ាង​ដែល​សរីរាង្គ​កាយ​ត្រូវ​ការ​ជា​ចាំ​ចាច់​ ដើម្បី​ទ្រទ្រង់​ជីវិត ។ ឯ/ឧ​ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ស្វែងយល់ ពី​ការគ្រប់គ្រង របស់​សហគមន៍ អ្នក​ផលិត​អំបិល ខេត្ដ​កំពត និង​ខេត្ដ​កែប នៅ​ទី​ស្នាក់​ការ​សហគមន៍ ស្ថិតនៅក្នុង​ស្រុក​ទឹកឈូ ខេត្ដ​កំពត​ ដើម្បីជំរុញការផលិតទិន្ន​​​​​​ផលឲ្យ​បាន​​​​​ច្រើន​សំរា​ប់​​​​តំរូវការ ​សន្តិសុខស្បៀង នាពេលអនាគត ។ ​​ ឯ/ឧ​ទេសរដ្ឋមន្ដ្រី បាន​មានប្រសាសន៍ថា ការ​អនុវត្ដ​នូវ​គោល​ការណ៍ ផែនការ​វិលជុំ​ច្បាស់លាស់ អាច​សំរេច​បាន​នូវលទ្ធិផល ក្នុងការផលិតអំបិត។ ការគោរព​សិទ្ធិ​​​ទៅវិញទៅមក ទើប​​សហគមន៍​​សម្រេច​បាន​លទ្ធផល​ល្អៗ ជាពិសេស​សម្រេចបាន​នូវ​ការបញ្ចូល​ជាតិ អ៊ីយ៉ូដ ទៅក្នុង​អំបិល ជា​សកល​បាន ១០០% តាម​អនុក្រឹត្យ​លេខ​៦៩ អនក្រ បក ចុះ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០០៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ឯ/ឧបាន​បញ្ជាក់ថា​៖ ដើម្បី​ឆ្លើយតប​ចំពោះ​ការយក​ចិ​ត្ដ​ទុកដាក់ ការផ្ដល់​ទំនុក​ចិ​ត្ដ និង​ការលើក​ទឹក​ចិ​ត្ដ​ពី ប្រមុខ​រាជ​រដ្ឋាភិបាល ដើម្បី​បន្ដ​និរន្ដរភាព ផលិតកម្ម​អំបិល ក្នុង​សហគមន៍​តកូនតចៅ និង​ធានាបាន​ការ​ផ្គត់ផ្គង់ ក្នុងស្រុក​កាត់​បន្ថយ​ការ​នាំចូល​អំបិល ពី​ខាងក្រៅ​។​ឯ/ឧទេសរដ្ឋមន្ត្រីបន្ត​បានផ្ដល់​អនុសាសន៍ និង​ការដោះស្រាយ​ជាក់ ស្ដែង មួយ​ចំនួន​​ដូចជា​ បង្កើត​គណៈ​កម្មការ​អន្ដរក្រសួង​ឡើងវិញ ដើម្បី​កំណត់​ទីតាំង ដីស្រែ​អំបិល ពិតប្រាកដ ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​​សហគមន៍ និង​ដោះស្រាយ​ដី ដែល​ជាន់​សមត្ថកិច្ច​គ្រ​ប់​គ្រង របស់​ខ័​ណ្ឌ​រដ្ឋបាល ជលផល​។ ​រក្សា​និង​ពិនិត្យ​លទ្ធ​ភាព​​ពង្រីក​ផ្ទៃដី ដោយ​ទប់​ស្ថា​ត់​ការសុំ​ប្ដូរ​ប្រភេទ​ដី ធ្វើ​អាជីវកម្ម ទៅមុខ​សញ្ញា​ផ្សេងៗ​។​​ពិនិត្យ​លទ្ធភាព​តាមផ្លូវ​ច្បាប់ ដោយ​​បង្វែរ​ពី​ការបង់ពន្ធ ស៊ុយ​សា​រ៉ែ​អំបិល ទៅជា​ការចុះបញ្ជី​សហគ្រាស ឬ​សិប្បកម្ម​។ ​ធ្វើ​យ៉ាង​ណា​​​ឱ្យ​អ្នក​ផលិត​អំបិល​​ទាំងអស់ ចូល​ក្រោម​ឆ័​ត្រ​សហគមន៍​តែមួយ   ។​  ​រិៈ​រក​វិធី  និង​បច្ចេកទេស​ថ្មីៗ ដើម្បី​​​បង្កើន​គុណភាព​ផលិតភាព សោភ័ណ​ភាព សុវត្ថិភាពនិង​អនាម័យជាពិសេស​អំបិ​ល​ ដែល​ត្រូវ​យកមក​បរិភោគ ត្រូវ​រក្សា​ឱ្យមាន​ជាតិ​អ៊ីយ៉ូដ ១០០% ​ជានិច្ច ​។ ​ឯ/ឧទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ និង​​​សមាជិក​អង្គប្រជុំ​ទាំងអស់ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ជាក់ស្ដែង ពី​ដំណើរ​ការ​ផលិតកម្ម​អំ​បិ​ល នៅលើ​វាល​ស្រែ​អំបិល ដ៏​ធំ​ល្វឹងល្វើយ ដោយ​ជាដំបូង ចុះ​ទស្សនកិច្ច​ក្រុមហ៊ុន  Asia Salt​ដែល​ជា​ក្រុមហ៊ុន ផលិត​អំបិល មកពី​ប្រទេស​កូរ៉េខាងត្បូង ផលិត​តាម​បច្ចេកទេស​ទំនើប ដោយ​ប្រើ​ជាតិ​ប្លា​ស្ទីក​ពណ៌​ខ្មៅ ​សម្រាប់​ទ្រាប់​កំណក​អំបិល និង​អនុវត្ដ​ផែនការ​វិលជុំ ច្បាស់លាស់ ធ្វើឱ្យ​ផលិតផល​អំបិល ចេញមក មាន​លក្ខណៈ​​ស​ស្អាត មិន​ជាប់​ដី និង​អនាម័យ​ ។                                                                   

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍ អ្នក​ផលិត​អំបិល ខេត្ដ​កំពត និង​ខេត្ដ​កែប បាន​បញ្ជាក់​ថា​ មក​ដល់​​​​បច្ចុប្បន្ន​នេះ ផ្ទៃដី​ផលិត​អំបិល មាន​រហូតដល់ ៤.៥៨៨,៦៨ ហិកតា មាន​សមាជិក​កើនឡើង ចំនួន ១៩៧ ក្រុមសាមគ្គី​។ លោក​បាន​បញ្ជាក់​ផងដែរ​ថា​ ផលិតកម្ម​អំបិល មានការ​ប្រែប្រួល ជា​រៀងរាល់ឆ្នាំ ទៅ​តាម​​អាកាសធាតុ និង​បានលើកឡើង​នូវ​​ភាព​ប្រឈម​នានា​ផងដែរ​៕

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [440]


​ឥណ្ឌា​ជួយ​ជំរុញ​ការ​ប្រើប្រាស់​ប្រពន្ធ័​ICT​នៅកម្ពុជា​

ភ្នំពេញ៖ វិទ្យាស្ថានបើកទូលាយបានសហកាជាមួយមូលនិធិផ្ត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [418]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 363 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1013 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864690​ នាក់