ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយសារាចរ០០៥ដើម្បីពន្លឿនការបើកប្រាក់ខែមន្ត្រីរាជការ
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយសារាចរ០០៥ចុះថ្ងៃទី០៧ខែមីនាឆ្នាំ២០១៤ ដើ​ម្បី​ព​ន្លឿ​​​នដ​ល់កា​របើក​បៀ​វត្សប្រចាំខែ របស់មន្ត្រីរាជការស៊ីវិល នគរបាលជាតិ យោធិន នឹងប្រាក់​កម្រៃ​រប​ស់​​​មន្ត្រី​ជាប់កិច្ចសន្យា ឬបុគ្គ​លិ​ក​អណ្តែត ព្រមទាំងប្រាក់ឧបត្ថម្ភរបស់ក្រុមប្រឹ​​ក្សានៃ​រដ្ឋបា​លថ្នា​ក់​ក្រោ​ម​ជា​តិ តាមប្រសា​សន៍​ប្រ​មុ​ខរា​ជ​រ​ដ្ឋាភិបាលនាពេលកន្លងមក។ថ្លែងក្នុងពិធីផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹក​ថ្ងៃនេះ លោក ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំនូវ​សារាចរណែ​នាំលេ​ខ​០០៥គឺដើម្បីគាំទ្រនិងបំពេញ​បន្ថែម​ដល់ការអនុវត្តសារាចររបស់រដ្ឋាភិបាលចំនួន២ គឺលេខ​០១​ស្តី​ពីការកំណត់នីតិវិធីសម្រាប់ការ​បើកផ្តល់បៀវត្សជូន​មន្ត្រីរាជការស៊ីវិល និងលេខ២ ស្តីពី​ការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់បៀវត្សជូននគរបាលជាតិ និងយោធិន។ លោក បន្ត​ថា ពិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាព និងការយល់ដឹងរ​បស់មន្ត្រីពាក់​ព័ន្ធរបស់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ និងអង្គភាព ពាក់ព័ន្ធដែលទទួ​លបន្ទុកកិច្ចការបើកប្រាក់បៀវត្ស ដើម្បី​ធានាឱ្យបានថា ការអនុវត្តការបើ​កផ្តល់ប្រាក់បៀវត្សនិ​ងអាចប្រព្រឹត្តទៅដោយរលួន ឆាប់រហ័ស ទាន់ពេ​លវេលា និង​មានប្រសិ​ទ្ធ​ភាពខ្ពស់ទៅ​តាម​កាល​កំណត់បើកប្រាក់បៀវត្សដល់ដៃនៅសប្តាហ៍ទី៤ នៃខែនីមួយៗ។ពាក់ព័ន្ធ​បញ្ហា​ប្រាក់​ខែនេះដែរ ប្រមុខរដ្ឋាភិបាលធ្លាប់លើកជាសាធារ​ណៈពីរលើកមកហើយដែ​រ​។កាលពីថ្ងៃទី១៧ខែ​កុម្ភៈឆ្នាំ​២០១៤ ថ្លែងចេញពីវិទ្យាស្ថានជាតិអប់រំ ក្នុងពិធីប្រគល់សញ្ញ្ញា​ប​ត្រ​ដល់សិស្សមន្ត្រីជាន់ខ្ពស់របស់​សាលាភូមិន្ទ​រដ្ឋ​បាល សម្តេចតេជោ ​បានប្រកាសថា ប្រាក់ខែ​ម​ន្ត្រី​​រាជការ ត្រូវបើករៀងរាល់ដាច់ខែ គឺមួយខែយ៉ាងយូរបំផុតត្រឹម​៣១ថ្ងៃ មិនមែន​១ខែ​៦០ថ្ងៃ​នោះទេ។ពិតមែនតែប្រាក់ខែមន្ត្រីរាជការវាតិច ប៉ុន្តែប្រសិនជាបើកទាន់ពេលវេលា ពោល​គឺ​ដា​ច់ខែបើកឱ្យគឺជាការល្អ។ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការតាមក្រសួង ស្ថាប័ននានាថា បើ​ឃើញថា ប្រាក់ខែយឺតមកពីអី គឺប្រកាសតាមកាសែតតែម្តងដើម្បីឱ្យ​សាធារណជនបានដឹង។សម្តេច បានកំណត់ឱ្យ​​​រដ្ឋ​មន្ត្រី​របស់ ក្រសួង ស្ថាប័ន ជាអ្នកទទួលខុសត្រូវក្នុងការ​បើ​កប្រាក់ខែជូនមន្ត្រីរាជការ​របស់ខ្លួនបានទាន់ក្នុងខែ។ និង ក្នុងពិធីមួយទៀតនៅរសៀលនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅក្នុងពិធីបិទសន្និបាត​បូកសរុបលទ្ធល​​​ផល​ការ​ងារ​ឆ្នាំ២០១៣ និងទិសដៅការងារសម្រាប់ឆ្នាំ ២០១៤ របស់ក្រសួង​មហា​ផ្ទៃ សម្តេចតេជោ បានថ្លែងបញ្ជាក់​​​​​​​​​​​ថា ប្រាក់​ខែគឺត្រូវតែបើកឲ្យបានទាន់នៅពេលដាច់ខែ​។ ពាក្យ​ថាបើកបាននៅដាច់ខែនេះ មិនមែនបើកចេញពីរតនាគារ នោះ​ទេគឺបើកជាសាច់ប្រាក់​ដល់ដៃតែម្តង ដោយមិនអាចពន្យាពេលដល់ ៤០ ថ្ងៃឡើយ ហើយបើការរៀបចំឯកសារ ឬ​អាណត្តិបើកប្រាក់មិនទាន់ពេលគឺត្រូវអនុវត្តន៍នូវយន្តការបុរេប្រទាន ដើម្បីធានាឲ្យខាង​តែបានជាដាច់ខាត​ថាប្រាក់​ខែគឺបើកបានទាន់ពេលដាច់ខែ ទោះបីតាមប្រព័ន្ធធនាគារ ឬការបើកជា​សាច់ប្រាក់ផ្ទាល់ក្តី៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្លន់សម្លាប់ប្រពន្ធនិងកូនស្រីថៅ​កែកាប់​ជ្រូកយក​ប្រាក់ និង​គ្រឿង​អលង្ការ​រាប់ម៉ឺនដុល្លា

កំពង់ស្ពឺ ៖ ស្ត្រី​អ្នកលក់​សាច់​ជ្រូក​ម្នាក់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [391]


JICAបង្ហាញគម្រោង​កំពុងអនុវត្តនៅរាជ​ធានីភ្នំពេញ​ដល់អ្នកសារព័ត៌មាន​

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [347]


តម្លៃពន្ធផ្លូវ​ឡាន​ស៊េរី​ទំនើបៗ​ឡើងថ្លៃ​នៅឆ្នាំ២០១៤​

ភ្នំពេញ៖ ឆ្នាំ​២០១៤បានកំណត់​តម្លៃពន្ធ​ផ្លូវ​លើ​​មធ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [371]


ទឹកជំនន់​នៅ​ច្រក​កាសា​បង្ខំ​អោយ​ប្រជាជន​ជាង​ ៥០០០​នាក់ចាក​ចេញ​ពីផ្ទះ​របស់​ពួកគេ​

ច្រកកាសា៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រជាជនរស់នៅក្នុងច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [318]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 222 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 466 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864143​ នាក់