គ្មានមន្រ្តីហ្វ៊ុនស៊ិនប៉ិចណាទៅ តាមព្រះអង្គម្ចាស់ធម្មិកោទេ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

         ភ្នំពេញៈ មន្រ្តីហ្វ៊ុនស៊ិនប៉ិច ថ្នាក់មូលដ្ឋានបានចេញមុខច្រានចោល​ភ្លាមៗ​ចំពោះការលើកឡើង​របស់
​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ​ដែលថា មានមន្រ្តីហ្វ៊ុនស៊ិនប៉ិច​ថ្នាក់ក្រោមបាន​ដង្ហែតាម​ព្រះអង្គ​​​​ទៅចូលរួមជា
​គណបក្សសង្គ្រោះជាតិ  ដែលជាគណបក្សរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នោះ។

ក្នុងសន្និសីទសារព័ត៌មាននៅរសៀល ថ្ងៃអង្គារ៍ ខែមេសា​នេះ សមាជិកដែលធ្លាប់ដង្ហែ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ
ធម្មិកោ     ដែលអ្នកទាំងនោះមានតួនាទីជាប្រធានប្រតិបត្តិបក្ស  ខេត្ត-រាជធានី  របស់​គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រមាណជា១៣រូប នោះបានចេញមុខធ្វើការច្រាន​ចោលទៅនិង​បន្ទូលលើកឡើងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ
ធម្មិកោ ដែលថាមានមន្រ្តី​ថ្នាក់មូលដ្ឋានរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានដង្ហែតាមព្រះអង្គ ដើម្បីទៅចុះចូលជា
មួយ​គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង​នោះ ថាជារឿងមិនពិតទាល់តែសោះ   ។

ប្រធានប្រតិបត្តិបក្ស ខេត្តស្វាយរៀង លោក ទឹម ទិដ្ឋាកា បានថ្លែងថា គ្មានមន្រ្តីថ្នាក់មូលដ្ឋានធ្វើ​ការដង្ហែតាម​
ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដើម្បីចូលរួមជាមួយគណបក្សសង្គ្រោះជាតិនោះ​ទេ ហើយអ្វីដែលព្រះអង្គម្ចាស់
ស៊ីវត្ថិ ធម្មិកោ លើកឡើងថា   មានមន្រ្តីដែលធ្លាប់​ដង្ហែតាម​ព្រះ​អង្គ     បាននាំគ្នាទៅចូលរួមជាមួយគណបក្ស
សង្គ្រោះជាតិនោះ គឺជារឿងមិនពិតទាល់តែសោះ  ។   បើតាមលោក ទឹម ទិដិ្ឋកា បន្ទាប់ពីការយាងចាកចេញ
របស់ព្រះអង្គម្ចាស់  ស៊ីសុវត្ថិ ធម្មិកោ  ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិនោះ សមាជិក    សមាជិកា ដែលជាសកម្មជន​របស់គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​តាម​មូលដ្ឋាននោះ គ្មានបានធ្វើការចាកចេញពី​គណបក្ស​ដើម្បីទៅចុះចូលជា​មួយគណបក្សសង្គ្រោះជាតិនោះ​ទេ  ។

លោកបានបន្តថា ពេលនេះគណបក្សហ្វ៊ុនស៊ិនប៉ិច មានការរួបរួមគ្នាហើយ និងមានការជួបជុំជា​មួយគ្នា​ហើយ ដូច្នេះយើងមិនធ្វើដំណើរទៅចូលរួមជាមួយគណបក្សដទៃនោះ គឺយើងនៅតែ​ចូលរួមបម្រើជាមួយគណបក្ស
ហ្វ៊ុន​ស៊ិនប៉ិច ដើម្បីធ្វើការបង្រួបង្រួមជាតិ និងអភិវឌ្ឍ​តែប៉ុណ្ណោះ ។

យ៉ាងណាមិញ ប្រធានប្រតិបត្តិបក្សរាជធានីភ្នំពេញ និងជាលេខាផ្ទាល់របស់ព្រះអង្គ ធម្មិកោ ​លោក អ៊ុន ធារ៉ា ក៏បានធ្វើការច្រានចោល​ទៅនឹងបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផងដែរ​ ដោយលោកលើកឡើង
ថា អ្វីដែលព្រះអង្គលើកឡើងថា រាល់បន្ទូលរបស់ព្រះអង្គថា​មានមន្រ្តី ហ្វ៊ុនស៊ិនប៉ិច​ថ្នាក់​មូលដ្ឋានដង្ហែតាម​ព្រះអង្គ ដើម្បីទៅចូលរួមជាគណបក្សសង្គ្រោះ​ជាតិនោះ គឺជា​រឿង​​មិនពិត   ។

          បើតាមមន្រ្តីមូលដ្ឋានរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា  ការយាងចេញរបស់​ព្រះអង្គ​ម្ចាស់
ស៊ីសុវត្ថិ ធម្មិកោ ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ​ដែលជាគណបក្ស​រួមបញ្ចូល​គ្នា​​រវាងគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្សនោះ គឺ​មិនមានការរង្គោះរង្គើរ​អ្វីសោះ​ឡើយ​ដល់សមាជិក សមាជិកា
គណបក្សហ្វ៊ុនស៊ិនប៉ិច នៅតាមមូលដ្ឋាននោះទេ។  ហើយព្រះ អង្គក៏គ្មានឥទ្ធិពលអ្វីនឹងអូសទាញសមាជិក
សមាជិការ  ហ្វ៊ុនស៊ីនប៉ិច ដែលស្រលាញ់របបរាជានិយមឲ្យទៅចូលរួមជាមួយគណបក្សប្រឆាំងនោះដែរ ព្រះអង្គស្រង់តែខ្លួនឯងសឹងតែមិន រួចផងមានកម្លាំងអ្វីទៅអូសទាញអ្នកដទៃឲ្យដើរតាមខ្លួននោះ            ។ ការលើកឡើងរបស់ព្រះអង្គម្ចាស់  ធមិ្មកោ ក្រោយពេលសមាជនោះ គ្រាន់តែជាជារឺម៉កមួយដើម្បីឲ្យសំដី
ខ្លួនឯងមាន​ទម្ងន់តែប៉ុណ្ណោះ ធាតុពិតជាក់ស្តែងព្រះអង្គទូងទូងប្រហោងធ្លុងដូចស្គ ឬ ឃ្លោកតែប៉ុណ្ណោះ​ឯង ៕


ដោយ៖ សំអាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អ្នកបុរីកីឡា ​និងបឹងកក់ ​ទាមទារឲ្យ​តុលាការដោះ​ស្រាយ ​ករណីអាជ្ញាធរ​ប្រើហិង្សា​

​ភ្នំពេញៈ ព្រឹក​ថ្ងៃទី១៩ ខែមិនា ​នេះ ប្រជា​សហគមន៍​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [305]


បទល្មើសនេសាទ​ក្នុង​រដូវ​ហាម​ឃាត់​នៅ​តែ​មាន​ក្នុង​ខេត្ត​បាត់​ដំបង​

បាត់ដំបង ៖ តំបន់អភិរក្សឡូត៍នេសាទលេខ១ និងតំបន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [463]


ក្រឡាប់​រថភ្លើង​នៅក្នុង​ទីក្រុង​ New​ York​ ឆក់​យក​ជីវិត​មនុស្ស​ ៤នាក់​

សហរដ្ឋអាមេរិក៖ កាលពីល្ងាចម្សិលមិញ វេលាម៉ោង ៥និង៥៤ន...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [649]


ក្រុមយុវជនគាំទ្រ​ផែនការបង្កើត​ច្រកចេញចូល​តែមួយក្នុង​ការជ្រើសរើស​ពលករទៅធ្វើ​ការនៅក្រៅប្រទេស​

ភ្នំពេញ៖ ការពង្រឹងយន្តការត្រួតពិនិត្យការជ្រើសពលករទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [272]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 535 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 812 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864489​ នាក់