​ក្រុមកម្មក​ររោង​ចក្រវិន​ស្តារ​បន្តផ្ទុះ​កូដកម្ម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ​លោក ទូច សើ អនុប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងប្រាប់កាលពីព្រឹកថ្ងៃចន្ទ័ថា ក្រុម​កម្មករ​​​​-​កម្មការិនីជាង៥០០០នាក់ ដែលបម្រើការងារនៅរោងចក្រវិនស្តា ស្ថិតនៅភូមិអុងសុគន្ធា ឃុំមហាឬស្ស៊ី ស្រុកគងពិសី ខេត្ត​កំពង់​ស្ពឺ បាន​បន្ត​ផ្ទុះកូដកម្មមិនព្រមចូលបំរើការងារអស់រយៈពេល៣ថ្ងៃកន្លងមកហើយ។លោកបន្ត​ថា ក្រុមកម្មករ​បានបន្តធ្វើកូដកម្មរហូត​មក​ដល់​ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤នេះ គឺដើម្បីទាមទារលក្ខខណ្ឌ ការងារ​មួយ​ចំនួនពីថៅកែរោងចក្រ ប៉ុន្តែភាគីទាំងពីរនៅមិនទាន់​ជួបចរចារគ្នានៅឡើយទេ។


បើតាមមន្ត្រីខាងលើនេះបានបញ្ជាក់ដែរថា មូលហេតុចំបង ដែលក្រុមកម្មករធ្វើកូដកម្ម ដោយសារម្ចាស់​រថយន្ត​ដែល ដឹកកម្មករ​ជា​រៀង​រាល់ថ្ងៃ បាន ដំឡើងថ្លៃ ទើបក្រុមកម្មករធ្វើកូដកម្មទាមទារឲ្យថ្លៃរថយន្តចំនួន១៥ដុល្លារ ព្រោះបច្ចុប្បន្នថៅកែឲ្យថ្លែ រថយន្តត្រឹម​តែ១០​ដុល្លារទេ ខណៈរោងចក្រផ្សេងដែលនៅក្បែរទីតាំងនោះថៅកែបាន​ឡើង​ថ្លៃ១៥ដុល្លារ ក្នុងនោះក្រុមកម្មករក៏បានទាមទារ ប្រាក់រង្វាន់​ទៀង​​​ទាត់១៥ ដុល្លារ បាយថ្ងៃត្រង់១៥ដុល្លារ ជាពិសេសសូមស្នើកុំឲ្យប្រធានផ្នែក ជេរប្រមាថមាក់ងាយមកលើ ក្រុមកម្មករ។លោក​បន្ថែម​ថាអ្វីដែលធ្វើឲ្យក្រុមកមម្មករ មានការភ្ញាក់ផ្អើលនោះ គឺរដ្ឋបាលនៅក្នុង រោងចក្រនេះ បានយកលុយពីកម្មករប្រុស១៥០ដុល្លារនៅ ពេលដែល​ចូល​ធ្វើការ៕
កម្មការិនីម្នាក់ឈ្មោះពិសី អាយុ១៩ឆ្នាំ បាននិយាយប្រាប់ថា ក្រុមកម្មករបានផ្ទុះកូដកម្មនេះតាំងពីល្ងាចថ្ងៃ សុក្រ​ទី១៤ ខែមីនា ឆ្នាំ​២០១៣​មកម្ល៉េះ ប៉ុន្តែរហូតមកទល់ពេលនេះ ថៅកែមិនព្រមផ្តល់ដំណោះស្រាយឲ្យពួកកម្មករ ទៀត។ កញ្ញាបន្តថា ពួកយើងមិនទាមទារ​នូវ​លក្ខខណ្ឌ័អ្វីហួសហេតុឡើយ ប៉ុន្តែយើងគ្រាន់តែចង់ឲ្យថៅកែគោរពសិទ្ធ ការងាររបស់កម្មករទាំងអស់ ហើយយើងគ្រាន់តែ​ធ្វើការ​ទាម​ទារ​ឲ្យមានលក្ខខណ្ឌដូចរោងចក្រដទៃទៀតប៉ុណ្ណោះ។ ដោយ៖ អភិរក្ស

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សមត្ថកចិ្ចក្រុង​ចាប់ខ្លួន​សកម្មជន ​១១ នាក់ ​ខណៈប្រមូល​ផ្តុំគ្នាដាក់ញត្តិ ​ទៅស្ថានទូត៣ធំៗ​

ភ្នំពេញ៖ យ៉ាងហោចណាស់ មាន​សកម្មជន​សិទ្ធិមនុស្ស និង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [448]


ការប៉ះ​ទង្គិច​គ្នា​នៅទីក្រុង​ Caracas​ ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ២នាក់​

ប្រទេស Venezuela ៖ ការប៉ៈទង្គិចគ្នាកាលពីថ្ងៃពុធម្ស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [421]


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [832]


អគ្គិសនីកម្ពុជា​ផ្អាកការផ្គត់​ផ្គង់អគ្គិសនី ​ចាប់ទី១៦​ រហូតដល់​ ទី១៩មករា​

ភ្នំ​ពេញ៖ អគ្គិសនី​កម្ពុជា (EDC) បានចេញ​សេចក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [389]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 468 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 777 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230876​ នាក់