ក្រុមអង្គការសង្គមស៊ីវិលនាំគ្នាដង្ហែក្បួនក្នុងថ្ងៃទិវា​ពល​កម្ម​អន្តរ​ជាតិ ដើម្បី​នាំ​ញ្ញត្តិ​ចំនួន​១៣​ចំណុចដាក់ជូនរាជរដ្ឋាភិបាលដោះស្រាយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ ៖​ ថ្ងៃ១ ឧសភា គឺជាទិវាពលកម្មអន្តរជាតិដែលប្រជាជននៅលើពិភពលោកបាននាំគ្នា​ប្រារពធ្វើ​ជា​រៀង​រាល់ឆ្នាំ។ ដោយឡែកនៅប្រទេសកម្ពុជាក៏បានប្រារពធ្វើដូចគ្នានេះដែរហើយឆ្នាំនេះ​មិនខុសពី​ឆ្នាំមុនៗ ទេគឺ​ប្រ​ជាពលរដ្ឋកម្មករកម្មការនីតំណាងសហភាពការងារនិងសហេជីពផ្សេងដែលធ្វើការជាមួយកម្មករកម្មការនីរោង​ចក្រសហគ្រាសបានមកជួបជុំគ្នានៅទីលានអ្នកប្រជាធិបតេយ្យដើម្បី​ដង្ហែ​ក្បួននាំនូវញ្ញត្តិ​ទាមទារបស់​ខ្លួនឱ្យ​រាជ​​រដ្ឋាភិបាលធ្វើការដោះស្រាយនិងជួយអន្តរាគមន៍។

នៅទីលានប្រជាធិបតេយ្យនាព្រឹកមិញនេះមានតំណាងសហជីពកម្មករធំៗចំនួន២គឺសហភាព​ការ​ងារ​កម្ពុជា​CLC និងសហភាពសហជីពកម្មករCCU ដែលមានសមាជិកចំនួន១៣និងអ្នកចូលរួម​ប្រ​ហែលជាង១ម៉ឺននាក់ បានរួមគ្នាប្រារពទិវាពលកម្មអន្តរជាតិក្រោមប្រធានបទប្រាក់ឈ្នួលត្រូវតែធា​នា​ការ​រស់នៅសមរម្យ​សម្រាប់​កម្មករ​និ​យោជិតនិងមន្រ្តីរាជការហើយបានដង្ហែក្បួនពីទីលានប្រជាធិប​តេយ្យ​​តាមបណ្តោ​យ​ផ្លូវ១០៨​រួចបត់​ឆ្ពោះទៅតាមមហាវិថីព្រះស៊ីសុវត្ថិតម្រង់ទៅមុខវិមានរដ្ឋសភាជាតិដើម្បី​នាំយកញ្ញត្តិទៅដាក់​ជូនរាជ​រដ្ឋា​ភិបាល​រដ្ឋសភាគណបក្សនយោបាយដែលនឹងត្រូវដឹកនាំ​ប្រទេស​នា​អាណត្តិទី​៥នេះ​​។

នៅក្នុងញ្ញត្តិនោះមានចំណុចទាមទាចំនួន១៣គឺ១-ទាមទាឱ្យរាជរដ្ឋាភិបាលត្រូវកំណត់ប្រាក់ឈ្នួល​អប្បបរិមា​ជូនកម្មករឱ្យបាន១៥០ដុល្លានិងប្រាក់បៀវត្សមន្រ្តីរាជការកងកម្លាំងយ៉ាងតិច១លានរៀល។ ទី២- រាជរដ្ឋា​ភិ​បាល​ត្រូវជម្រុញឲ្យនិយោជកតម្កល់ប្រាក់អតីតភាពការងារកម្មករក្នុងរតនាគារជាតិដើម្បីបើកជូនកម្មករ​វិញ​ពេលក្រុមហ៊ុននោះមានបញ្ហា។ ទី៣ត្រូវឧបត្ថម្ភចំនួន៦០០.០០០រៀល ដល់មន្រ្តីរាជការកងកម្លាំងក្នុងឱកាស​បុណ្យប្រពៃណី។ ទី៤ត្រូវបញ្ចុះតម្លៃប្រេងសាំងមកត្រឹម៣៥០០​រៀលក្នុង១លីត្រ។ ទី៥-ត្រូវធានាឲ្យមានការ​គោរពច្បាប់​ស្តីពីការងារ​ និងអនុសញ្ញាអន្តរជាតិដែលបាន​ផ្តល់សច្ចាប័ណ្ណរួចហើយ។ ទី៦-រាជរដ្ឋាភិបាលនិង​ក្រុម​ហ៊ុនត្រូវ​លុប​បំបាត់ការ​ប្រើប្រាស់​កិច្ចសន្យាការ​ងា​រខ្លីៗខុសច្បាប់។ទី៧ត្រូវបញ្ឈប់ការប្រើប្រាស់​ប្រព័ន្ធ​តុលាការអំពើហិង្សា និងការគំរាមកំហែង​។ ទី៨ត្រូវរៀបចំកន្លែងប្រកបមុខរបរឲ្យបានសមរម្យសម្រាប់កម្មករ​សេដ្ឋកិច្ចក្រៅប្រព័ន្ធទី៩ត្រូវអនុវត្តច្បាប់​ស្តី​ពី​របបសន្តិសុខសង្គមការថែទាំសុខភាព និងសោធននិវត្តន៍ចាប់​ពីឆ្នាំ២០១៣​នេះ​ទៅ។ ទី១០ត្រូវផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៣ និង១៨៩ដើម្បីលើកកម្ពស់សិទ្ថ​សេរីភាពកម្មករនិយោជិតស្រ្តី។ទី១១ត្រូវធានាសុវត្ថិភាពនិងសន្តិសុខសង្គមដល់កម្មករនិយោជិតនៅកន្លែង​ការងារ។ទី១២រាជរដ្ឋាភិបាលនិងតុលាការត្រូវចាត់វិធានការឲ្យមានប្រសិទ្ធិភាពចំពោះជនល្មោស​ឈូក​បណ្ឌិតដែល​បានបាញ់មកលើកម្មការនីមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងទី១៣ត្រូវស្វែង​រកឃាតករពិត​ដែល​បាន​បាញ់​សម្លាប់លោកជាវិជ្ជានិងសកម្មជនសហជីពផ្សេងៗទៀត  ព្រមទាំងដោះលែង​លោកប៊ន​សំណាង និងលោកសុខ​សំអឿនឲ្យមានសេរីភាពឡើងវិញ។

ជាមួយគ្នានោះ​យុវជននិងអង្គការសង្គមស៊ីវិលជាតិអន្តរជាតិចំនួ​ន១១ផ្សេងទៀតក៏បាន​អំពាវនាវ​ដល់រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការច្បាប់និងរដ្ឋបាលមួយចំនួនដើម្បីលើកកម្ពស់និងការ​ការពារសិទ្ធិរបស់កម្មករធ្វើការតាមផ្ទះ៕

ដោយ សំអាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

dfgh
ព័ត៌មានជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [361]

dfhh... អានបន្ត


sdfsdg
ព័ត៌មានជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [329]

sdgsg... អានបន្ត


rdghdh
ព័ត៌មានជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [432]

dfhdhf... អានបន្ត


fgnfgjfjg
ព័ត៌មានជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [268]

fgjf

... អានបន្ត


កម្ពុជាបង្កើតផែនទីដ៏ទំនើបសម្រាប់ តាមដាន​សណ្ឋានបាតសមុទ្រ
ព័ត៌មានជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [418]

ភ្នំពេញ៖ ក្រោមជំនួយរបស់ជប៉ុន តាមរយៈទីភ្នាក់អភិវឌ្ឍន៍ជប៉ុន ហៅកាត់ថា JICA កម្ពុជា​នឹងបង្កើតផែនទីអេឡិចត្រូនិច តាមបច្ចេកវិទ្យាដ៏ទំនើបបំពាក់ តាមនាវាចរណ៍ ដើម្បីត្រួត​ពិនិត្យសណ្ឋានបាតសមុទទ្រនិងជម្រៅទឹកសមុទ្រក្នុងខេត្តព្រះសីហនុ។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឃាត់ខ្លួនមនុស្ស​៥នាក់រួម​នឹងថ្នាំញៀន​នៅផ្ទះ​សំណាក់​រ៉ូហ្សាណា​

ភ្នំពេញៈ សមត្ថកិច្ចកម្លាំងកងរាជអាវុធ​បានចុះបង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [389]


ក្រុមយុវជនកម្ពុជា​ចាប់អារម្មណ៍​ខ្លាំងពីចំណង​មិត្តភាពរវាង​កម្ពុជា និងជប៉ុន​

ភ្នំពេញៈ មហោស្រពគីហ្សួណា ជប៉ុន កម្ពុជា​ដែលប្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [340]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 189 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 426 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864103​ នាក់