កម្ពុជាខ្វះអ្នក​ជំនាញបំរើការ​ក្នុងវិស័យ​ឧស្សាហកម្មធំៗ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ដោយសារការរីកចំរើនផ្នែកឧស្សាហកម្មធំរបស់ប្រទេស ឥតឈប់ឈរ​​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយធន​ធាន​មនុស្សនៅកម្ពុជានៅមានកម្រិត បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែខ្វះអ្នក​បចេ្ចក​ទេស (អ្នកជំនាញ) សម្រាប់បំរើការងារ​នៅក្នុងវិស័យ ឧស្សាហកម្មធំៗ ហើយការ​ងារជំនាញ សំខាន់ៗ ត្រូវបានកាន់កាប់ដោយបុគ្គលិកជាជាតិបរទេស ។ លោក អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធី ដាក់បង្ហាញ របាយការណ៍​របស់ CAMFEBA ស្តីពី «មាគ៌ាឆ្ពោះទៅកាន់ភាពរុងរឿង» កាលពី​ព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០១៤ថា ការងារសេដ្ឋកិច្ច​របស់យើងត្រូវបានបង្កើតចាំបាច់ត្រូវបំពេញ ដោយប្រជាជនកម្ពុជា ប៉ុន្តែក្រុមហ៊ុន អាចរកបានកម្មករ ក្នុងស្រុក មក​កាន់​កាប់បានតែ​នៅក្នុង​ឧស្សា​ហកម្ម​ធុនស្រាលៗប៉ុណ្ណោះ ហើយតំណែងដែលត្រូវការជំនាញ កាន់តែខ្ពស់ ជា​រឿយៗ ​ត្រូវបានកាន់កាប់ដោយបុគ្គលិកបរទេស ។

លោករដ្ឋមន្រ្តីបានថ្លែងបន្តថា ការដោះស្រាយបញ្ហាកង្វះអ្នកជំនាញនេះពិតជាមានសារ​សំខាន់ នៅក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍ដូចកម្ពុជាយើង  បើគិតអំពីការធ្វើសមាហរណកម្មអាស៊ាន​នៅ​ឆ្នាំ២០១៥ខាងមុខបន្ថែមទៀតនោះ យើង​មាន​ការ​ព្រួយបារម្ភខ្លាំង អំពីលំហូរចូលដោយសេរី នៃកម្មករជំនាញ ទូទាំងតំបន់អាស៊ាន ដែលធ្វើឱ្យកម្មករ និយោ​ជិត របស់យើង ពិបាកក្នុងការ​ប្រកួតប្រជែង ។

លោក អ៊ិត សំហេង បន្ថែមថា ដើម្បីដោះស្រាយនូវបញ្ហានេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័ន ពាក់ព័ន្ធ ទាំង​អស់ត្រូវធ្វើការបំពាក់បំប៉ន យុវជន និងកម្មករ និយោជិតយើង ឱ្យបាន​សកម្ម ជាពិសេសត្រូវមានប្រព័ន្ធអប់រំរឹងមាំ ដែល​ផ្សាភ្ជាប់ ទៅនឹងសេចក្តីត្រូវការ​ចាំបាច់ក្នុង​ការ​ផ្លាស់ប្តូរ ផ្នែកវិស័យឯកជន ក្នុងចំណោមប្រទេសដៃគូរអភិវឌ្ឍន៍​ទាំងឡាយ ដើម្បីឲ្យធន​ធានមនុស្សនៅក្នុងប្រទេសកម្ពុជាស្ទុះឡើងមួយកម្រិតទៀត ៕

ដោយ៖​ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1330]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1426]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បាក់​ពិដាន​នៅរោង​មហោស្រព​ Apollo​ របួស ​៧៦នាក់​

ទីក្រុងឡុងដ៍៖ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មនុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [421]


​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ៖កម្ពុជា​ត្រូវការរោង​ចក្រកែ​ច្នៃដាក់​វិនយោគទុន​

ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវការរោងចក្រកែច្នៃវត្ថុធ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [433]


វិស័យផ្នែក​​ឯកជនផ្តល់​របៀបវារៈ​១១​ចំនុច​ ដល់ស្ថាបន័ពាក់ពន្ធ័​ជួយដោះស្រាយ​

វិស័យផ្នែកឯកជន បានស្នើក្រុមការងារផ្នែកកម្មសាល និងស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [629]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 84 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 425 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1041120​ នាក់