និស្សិតកម្ពុជាជិត៦០០នាក់បាន​ទៅ​បន្ត​ការ​សិ​ក្សា​នៅ​ប្រ​ទេស​ចិន
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ដោយឈរលើទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិ​បត្តិការដ៏យូលុង​រវាងប្រជា​ជន​ និង​
ប្រទេស​ទាំងពីរកម្ពុជា-ចិនដែលមិនអាចកាត់ផ្តាច់បានអស់រយៈពេលជាង​កន្លះ​សតវត្ស​មកនេះ។ ពិសេស​ចាប់​
តាំងពីឆ្នាំ១៩៩០រហូតដល់បច្ចុប្បន្នរដ្ឋា​ភិបាលនៃសាធា​រណៈរដ្ឋ​ប្រជា​មានិតចិនបានផ្តោតការយក​ចិត្តទុកដាក់​
ជួយដល់កម្ពុជាលើការកសាងប្រទេសនិង​អភិវឌ្ឍន៍​ធនធានមនុស្ស។ ជាក់ស្តែងបានផ្តល់​នូវអាហារូបករណ៍​
ថ្នាក់បរិញ្ញា​បត្របរិញ្ញា​បត្រ​ជាន់ខ្ពស់និងបណ្ឌិតដល់និស្សិតកម្ពុជាប្រមាណជា៥៦៧នាក់បានទទួលការ​បណ្តុះ​
បណ្តាល​នៅទីនោះលើគ្រប់​ជំនាញនិងភាសារ។

នៅក្នុងពិធីប្រគល់លិខិតបញ្ជាក់ទទួលស្គាល់បេក្ខជនជាប់អាហារូបករណ៍របស់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជា
មានិតចិនកាលពីព្រឹកថ្ងៃព្រហស្បត្តទី០១សីហា២០១៣នេះលោកស្រីពូជៀនគួឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋ
ប្រជាមានិតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា  ដោយសារប្រទេស​យើងទាំងពីរ​មានមិត្តភាពប្រពៃណី​យូរ​
លុងនិងជាអ្នកជិតខាងដែលមាន​ទំនាក់​ទំនងជិតស្និតនិងកាន់តែរឹងមាំ​។ ហើយទំនាក់ទំនងមិត្តភាព​ប្រទេស​
ទាំង​​ពីរបាននឹង​កំពុងស្ថិតនៅក្នុងដំណាក់កាលល្អប្រសើរជាងគេទ្វេភាគី​បានបង្កើតកិច្ចសហប្រតិបត្តិការ​ភាព​
ជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើវិស័យនយោបាយសេដ្ឋកិច្ចវប្បធម៌ដោយទទួល​បាន​លទ្ធផលនិង​ផល​
ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរគួរឲ្យកត់សម្គាល់។

លោកស្រីបានបន្តថាវិស័យអប់រំគឺជាចំណែកដ៏សំខាន់នៃទំនាក់ទំនងនេះ ហើយភាគីចិនបានយកចិ្តទុកដាក់​
ខ្លាំងណាស់សហការចំពោះវិស័យអប់រំដោយគាំទ្រនិងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សដល់ប្រទេស
កម្ពុជាបន្ទាប់ពីប្រទេសនេះបានឈានចូលដំណាក់កាលសន្តិ​ភាពនិងអភិវឌ្ឍន៍នៅទស្សវត្ស​ទី៩០​ សតវត្ស​
ទី២០រៀងមក។

លោកស្រីបានបញ្ជាក់ថាជារៀងរាល់ឆ្នាំរដ្ឋាភិបាលចិនបានផ្តល់អាហារូបករណ៍ចំនួនរាប់​សិប​នាក់ដល់រាជ​រដ្ឋា​
ភិបាល​កម្ពុជា។ ដោយឡែកក្នុងឆ្នាំសិក្សាថ្មីនេះចំនួននិស្សិត​កម្ពុជា ​ដែលរៀន​នៅប្រទេសចិន​ទទួលឧបត្ថម្ភ​
អាហារូបករណ៍របស់រដ្ឋាភិបាលចិនបានកើនដល់១៧០។ លោក​ស្រីរំពឹងថានៅឆ្នាំ២០១៥ខាងមុខនេះ ចំនួន​
និស្សិតកម្ពុជានឹងកើនដល់ទៅ២០០នាក់​ក្នុង១ឆ្នាំលោកស្រីបានមើលឃើញថានិស្សិត​កម្ពុជាដែល​បញ្ចប់ការ​
សិក្សានៅប្រទេសចិនពេលត្រឡប់​មកកម្ពុជាវិញបានក្លាយជាធនធាន​មនុស្សដ៏មានតម្លៃ ដែលកម្ពុជា​កំពុង​តែ​
ត្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។

យ៉ាងណាក៏ដោយក្នុងនាមរដ្ឋាភិបាលចិនលោកស្រីបានសម្តែងនូវការស្វាគមន៍ដល់យុវជន​កម្ពុជាដែល​មាន​
ឧត្តម​គតិដ៏ឧត្តុងឧត្តមកាន់តែច្រើនឡើងទៅបន្តការសិក្សាក្រេបជញ្ជក់យក​ចំណេះ​ដឹង​នៅប្រទេស​ចិនហើយ​
ស្ថានទូតចិននឹងបន្តជួយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាកម្ម​ដល់អ្នក​គ្រប់គ្នា។

ថ្លែងនៅក្នុងស្ថានទូតចិននាព្រឹកម៉ិញនេះលោកអ៊ឹមសទ្ធីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាស
ន៍​ថាយុវជនជាសេចក្តីសង្ឃឹមរបស់ប្រទេសជាតិនិងសង្គមក៏ជាអនាគតនៃបុព្វហេតុមិត្តភាពកម្ពុជា-ចិន ដើម្បី​
បន្តវេនពីមួយជំនាន់ទៅមួយជំនាន់។ ពិសេសនិស្សិតដែលបានទទួលអាហារូបករណ៍​ទៅបន្តការសិក្សា​នៅ​
ប្រទេសចិននាពេលកន្លងមកក៏ដូចជាពេលនេះសុទ្ធតែជាកម្លាំងរស់រវើកនៃប្រទេសកម្ពុជានៅសម័យថ្មី។ដូច្នេះ​
ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានចប់ចុងចប់ដើមក្រេបជញ្ជក់យកចំណេះដឹងទាំងនោះមកបំរើផល​ប្រយោជន៍​
ប្រទេសជាតិយើងវិញនាពេលអនាគត។

លោករដ្ឋមន្រ្តីមានសុទិដ្ឋិនិយមថាអ្នកទាំងអស់គ្នានឹងស្វែងយល់កាន់តែស៊ីជម្រៅចំពោះ​សង្គមវប្បធម៌ នយោ​
បាយនៃប្រទេសទាំងពីកម្ពុជា-ចិន ហើយធ្វើ​ជាស្ពាននិងមន្រ្តីទូតស៊ីវិល​ដើម្បីជំរុញទំនាក់ទំនង​មិត្តភាព​ប្រជាជន
និងប្រទេសទាំងពីរហើយត្រឡប់មកមាតុភូមិវិញអ្នកទាំងអស់គ្នានឹងក្លាយជាកម្លាំងចលករដ៏ស្រួចស្រាវក្នុងការ
បំរើកិច្ចការកសាងអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជាតាមរយៈចំណេះដឹងរៀងៗខ្លួន។

កញ្ញាបូររស្មីអាយុ១៩ឆ្នាំជានិស្សិតជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រផ្នែកអេឡិចត្រូវនិក​ ​នៅ​ប្រទេស​ចិននេះ​
បាននិយាយថានាងមានសេចក្តីរីរាយណាស់ដែលបានប្រលងជាប់អាហារូបករណ៍នេះ។ នាងយល់ថា​ជាកិត្តិ​
យសណាស់សម្រាប់គ្រួសារនាងនិងប្រជាជនកម្ពុជាដែលបានទៅបំពេញការសិក្សានៅប្រទេសជឿនលឿន
ហើយក៏ជាបំណងប្រាថ្នារបស់នាងដែល​ចូលចិត្តប្រពៃណីនិងវប្បធម៌ប្ទេសនេះផងដែរ។ កញ្ញា​បញ្ជាក់ថា
ថ្វីត្បិតតែខ្ញុំចេះភាសារចិនតិចតួចក្តីតែខ្ញុំនឹងខិតខំរៀនសូត្រភាសារចិននិងជំនាញដែលខ្ញុំបានជ្រើសរើសឲ្យ
បានល្អបំផុតដើម្បីយកចំណេះដឹងទាំងនោះមកបំរើប្រទេសជាតិខ្លួនឯងតាមតែអាចធ្វើទៅបាន។

សូមបញ្ជាក់ថានិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសចិន​លើក​នេះមាន៖និស្សិត​
ថ្នាក់បរិញ្ញាបត្រចំនួន៤០នាក់ក្នុងមាននិស្សិតស្រីចំនួន៣នាក់ថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់ចំនួន២១នាក់មាន​ស្រី​
៤នាក់សិក្សាក្នុងរយៈពេល៥ឆ្នាំនៅប្រទេសចិន៕

ដោយៈស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ពី​ព័រ​ណ៍​ចង្កៀង​គោម​ខ្នាត​ធំ​សម្រាប់​​ឆ្នាំ​​មិត្ត​​ភាព​​កម្ពុជា-ចិន​​ស្ថាប​នា​​រួច​រាល់​​ជា​ង​​៨០​​ភាគ​​រយ​​
សិល្បះ-កម្សាន្ត • កាលពី​ : 12 កន្លងទៅ • បើកមើល : [961]

ភ្នំពេញ​ ៖ ​ចង្កៀងគោមខ្នាតធំដែលត្រៀមដាក់បង្ហាញនៅក្នុងពិព័រណ៍នៃ​ទំនាក់ទំនង​មិត្ត​ភាព​​រវាង​​ព្រះរា​​​ជាណាចក្រកម្ពុជានិងសាធា​រណរដ្ឋប្រជាមានិតចិនប្រចាំឆ្នាំ២០១៣​ដែល​គ្រោង​នឹង​រៀប​ចំ​​នៅ​មជ្ឈ​​​មណ្ឌលពិព័រណ៍​កោះ​ពេជ្រក្នុងរាជធានីភ្នំពេញនោះបានស្ថាបនាសម្រេចបានជាង៨០ភាគរយ​ហើយ​​។​​

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
សិល្បះ-កម្សាន្ត • កាលពី​ : 12 កន្លងទៅ • បើកមើល : [895]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
សិល្បះ-កម្សាន្ត • កាលពី​ : 12 កន្លងទៅ • បើកមើល : [773]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
សិល្បះ-កម្សាន្ត • កាលពី​ : 12 កន្លងទៅ • បើកមើល : [781]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


ក្រុមវាយ យកលុយ​ និងឆក់ទូរស័ព្ទ មួយក្រុម ត្រូវកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន
សិល្បះ-កម្សាន្ត • កាលពី​ : 12 កន្លងទៅ • បើកមើល : [848]

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រកួតប្រជែងដើម្បីស្វែងរក​តំណាង​ចែកចាយលក់​ឆ្នើម​ របស់ខ្លួន និងបាន​ប្រកាស​ពី​សមាស​ធាតុអ្នក​ឈ្នះ ព្រមជាមួយ​នឹង​រង្វាន់​ធំកាលពីដើមសប្តាហ៍កន្លងទៅនេះ។​

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ប្រជាពលរដ្ឋ​ខ្មែរគ្រប់ៗរូ​ប​ គួរតែជួយគាំទ្រ​លើកាត់​បន្ថយភាព​រើសអើងរ​នាំង​ឧបសគ្គ​ជំងឺអេដស៍​

ភ្នំពេញ៖ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [419]


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋ...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [805]


បក្សកុម្មុយនី​ស្តចិនមក​ទស្សនកិច្ចនៅ​កម្ពុជា ដើម្បី​ព​ង្រឹងចំណង​មិត្តភាព​

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃគណបក្សកុម្មុយនីស្តចិន ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [569]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 318 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1530 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134217​ នាក់