អគ្គិភ័យបានឆាបផ្ទះលក់ពូក​ខ្នើយមួយកន្លែង​នៅខណ្ឌ៧មករា
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញផ្ទះលក់គ្រឿងសង្ហារឹមយីហោ៧មករាមានដូចជាពូកខ្នើយជាដើមដែលមានទីតាំង  ស្ថិតនៅតាម
បណ្ដោយផ្លូវលេខ៩៣កែងផ្លូវមុនីវង្សសង្កាត់អូរឫស្សីទី៤ខណ្ឌ៧មករានៅរសៀលថ្ងៃទី២៣ខែមីនាឆ្នាំ២០១៣
នេះបានរងការឆាបឆេះយ៉ាងខ្លាំង។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថាអគ្គីភ័យបាននិងកំពុងឆាបឆេះយ៉ាងខ្លាំងដែលអាច
រីករាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាងប៉ុន្ដែមិនទាន់ដឹងពីមូលហេតុដែលនាំឱ្យមានអគ្គីភ័យ
ខាងលើនេះនៅឡើយទេ។ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្ដមសេនីយ៍ជួនសុវណ្ណបានបញ្ជាក់ឱ្យ
ដឹងថាលោកបានបញ្ជាឱ្យបញ្ជូនរថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅជួយអន្ដរាគមន៍ករណីនេះ​ហើយ។
នៅកន្លែងកើតហេតុប្រធានការិយាល័យបង្កានិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញលោកនេតវត្ថាបាននិងកំពុង
ដឹកនាំកម្លាំងសមត្ថកិច្ចជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋាននៅកន្លែងកើតហេតុជួយពន្លត់អគ្គីភ័យខាង
លើនេះ។
អ្នកមានលំនៅឋានក្បែ​កន្លែងកើតហេតុ​បាន​មិនហ៊ានអះអាងថាគ្រោះ​អគ្គិភ័យ​នេះ​កើត​ឡើងបណ្តាលមកពី​មូលហេតុ​អ្វី​​នោះទេ។  ប៉ុន្តែ​សមត្ថកិច្ច​និង​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ចុះទៅ​អន្តរាគមន៍​និង​បាញ់​ពន្លត់​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះយ៉ាងញាប់ដៃញាប់ជើង។ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១០​គ្រឿង​ហើយ
តែ​ពុំទាន់​ដឹងថា​យ៉ាងណា​នៅឡើយ​ទេព្រោះ​ទិដ្ឋភាព​ជាក់ស្តែងអណ្តាតភ្លើង​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ងងឹត|
ដោយ​មាន​ផ្សែង​ខ្មួលខ្មាញ់​បាញ់ចេញមកក្រៅ​៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

មនុស្ស ៣នាក់ បានស្លាប់​ខណៈ​ពេលបាក់​ច្រាំង​ទន្លេ​

ខេត្តកណ្តាល៖ យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [377]


CNMCពិនិត្យលើភាពរីកចម្រើន នៃកម្មវិធី កសាងផែនការអភិវឌ្ឍន៍អាងទន្លេ ឆ្នាំ២០១១-២០១៥

 CNMCពិនិត្យលើភាពរីកចម្រើន នៃកម្មវិធីកស...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [372]


កីឡាករ​ Wawrinka​ យក​ឈ្នះ​លើកីឡាករ​ Rafael Nadal​ នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​

អូស្រ្តាលី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ កីឡាករ Wawrin...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [410]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 703 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1528 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231627​ នាក់