កម្ពុជាជាប់​ចំណាត់​ថ្នាក់ទី១​ក្នុង​អាស៊ីប៉ាស៊ីហ្វិក​​ដែលសម្រេច​​បានវឌ្ឍនៈ​ភាព ​និងកែលំអរ​​សួចនករសង្គម​​កិច្ច បានល្អប្រសើរ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានអន្តរជាតិវាយតម្លៃថា ជា​ប្រទេសទី១ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាន​វឌ្ឍនភាព​យ៉ាង​ល្អ​ប្រសើរ និងការកែ​លំអរ​​សួចនករផ្នែកសង្គមកិច្ច ពិសេស​គឺយុទ្ធសាស្រ្តកាត់បន្ថយភាព​ក្រីក្ររបស់​ប្រជា​ពលរដ្ឋ​បានលើសពី១ភាគរយក្នុងមួយឆ្នាំ ​ហើយ​ជាប្រទេសក្នុងចំណាត់ថ្នាក់ទី៥ ដែលសម្រេចបាននូវ​គោល​ដៅអភិវឌ្ឍន៍សហស្សវត្ស និងជា​ប្រទេសជាប់ចំណាត់ថ្នាក់ទី១៥ ដែលសម្រេច​បានកំណើន​សេដ្ឋកិច្ច​ខ្ពស់នៅ​លើ​ពិភព​លោក ក្នុង​រយៈ​ពេល១០ឆ្នាំចុងក្រោយ ។ នេះជាការលើកឡើងរបស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ថ្លែងនៅក្នុងសន្និបាតបូកសរុបការងារ​ប្រចាំ​ឆ្នាំ​២០១៣ និង​ទិសដៅការងារអនុវត្តបន្តក្នុងឆ្នាំ២០១៤របស់ក្រសួងអភិវឌ្ឍជនបទនៅព្រឹក​ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០១៤ នា​សាលមហោស្របចតុមុខ។ លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានមានប្រសាសន៍ទៀតថា ​រាជរដ្ឋាភិបាល​​​​អាណត្តិ​​​​​​​​​​​​​​​ទី៥​នេះ​បានប្រសូត្រចេញពីឆន្ទៈប្រជាពលរដ្ឋ ដែលបានបោះឆ្នោតកាលពីថ្ងៃទី២៨កក្កដា២០១៣​យ៉ាងពិត​​​ប្រាកដ និងបានកើតឡើងក្នុងដំណាក់​កាលមួយ​​​ដែលសេដ្ឋកិច្ចប្រទេសបានបង្ហាញ​នូវភាព​​​រឹងមាំរបស់ខ្លួន ឆ្ពោះទៅ​សម្រេច​គោលដៅ គោលនយោបាយកំណើនសេដ្ឋកិច្ច​៧ភាគ​រយ និងឆ្ពោះទៅសម្រេចគោលដៅទាំងអស់ ក្នុងការ​អភិវឌ្ឍ​ប្រទេស ។

លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ​ទោះ​បី​ជាកំណើន​ទាំងអស់នោះ មានភាពផុយស្រួយ និង​មាន​ហានិភ័យខ្ពស់ ដោយ​សារភាពប្រាដក​ប្រជានៃវិប័តសេដ្ឋកិច្ចពិភពលោក និង គ្រោះ​មហន្តរាយ​ ដែលបានកើតឡើងផ្ទួនៗគ្នាកាល​ពី​ឆ្នាំ​​មុនៗ​យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាល​បាន​ជម្នះ​នូវផលវិបាកដែលកើតចេញពីវិប័តកលយុគ្គសេដ្ឋកិច្ច​ពិភពលោក​ទាំង​ឡាយនោះ សម្រេច​បាន​​នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១-២ និងសម្រេចនូវការធានា ឲ្យបាននូវចិរភាព ស្ថិរ​ភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម សំដៅលើកស្ទួយនិតិរដ្ឋ ការពារសិទ្ធរបស់​ប្រជាពលរដ្ឋ និងលទ្ធិ​ប្រជាធិបតេយ្យសេរីពហុបក្ស។ សូមបញ្ជាក់ថា បើទោះជាវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកលលោកជះឥទ្ធិពល​ក្នុងឆ្នាំ​​​២០០៩​​មក​លើ​កម្ពុជា​យាង​ណាក្តី ក៏កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅតែវិជ្ជមាន ក្នុងនោះនៅឆ្នាំ២០១០​សេដ្ឋកិច្ច​កម្ពុជា​បាន​ងើបឡើងដល់៦ភាគរយ ហើយឆ្នាំ២០១១និង២០១២មានកំណើនក្នុងរង្វង់៧​ភាគរយ និងបានធ្វើឲ្យ​ផលិត​ផល​​​ក្នុង​ស្រុក​សរុបសម្រាប់ប្រជាជនម្នាក់ៗកើនឡើងពី ៧៦០​ដុល្លារអាមេរិក ក្នុងឆ្នាំ​២០០៨​ដល់ជិត១០០០ដុល្លារក្នុងឆ្នាំ​២០១២ ហើយរំពឹងថានឹងកើនឡើង​ដល់​ជាង១០០០​ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣កន្លងមកនេះ៕

ដោយ៖​ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ធ្លាយ​ថា អឿន ស្រីមុំ ត្រូវ​ប៉ូលិស​បញ្ជូន​ពី​កាណាដា

ធ្លាយ​ថា អឿន ស្រីមុំ ត្រូវ​ប៉ូលិស​បញ្ជូន​ពី​...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [845]


គ្រូ​បង្រៀន​នៅ​ប្រទេស​ប្រេស៊ីល​តវ៉ា​តំឡើង​ប្រាក់​ខែ​

ប្រទេសប្រេស៊ីល៖នៅក្នុងទីក្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [380]


កម្ពុជាសល់​អង្ករជាង៣​លានតោន​សម្រាប់នាំ​ចេញឆ្នាំ​២០១៣-២០១៤​

ភ្នំពេញៈ សម្រាប់​ ឆ្នាំ២០១៣-២០១៤តុល្យភាព​ស្បៀ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [343]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 369 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1047 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864724​ នាក់