ចាប់ខ្លួន​យុវជន​ម្នាក់​ពី​បទ​ហិង្សាដោយ​ចេតនា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

កណ្តាល៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានត្រូវសមត្ថកិច្ចនគរបាលក្រុង តាខ្មៅ ចាប់ខ្លួនពីបទហិង្សាដោយចេតនា រួចបញ្ជូនទៅកាន់អធិការដ្ឋាន​នគរបាលក្រុង​តាខ្មៅដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យខាងលើនេះ​បានបើក​ម៉ូតូ​ឌុប​បក្ខពួក​ឲ្យធ្វើសកម្មភាពវាយទៅលើយុវសិស្សវិទ្យាល័យតាខ្មៅម្នាក់ដោយខ្សែក្រវ៉ាត់ បណ្តាល​ឲ្យរងរបួសបែក​ក្បាលយ៉ាង​ដំណំ​។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤ ចំណុច​រង្វង់​មូល​លោក​តាម៉ៅ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់/ក្រុងតាខ្មៅ ។មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាណា មូសា ភេទ​ប្រុស អាយុ​១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ជា​អ្នក​បើក​ម៉ូតូឌុប​ជន​ដៃ​ដល់ឈ្មោះ អាត តុលា ភេទប្រុស អាយុ១៩ឆ្នាំ (គេចខ្លួន) មានទីលំ​នៅ​ភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ធ្វើ​សកម្មភា​ព​វាយជនរងគ្រោះឈ្មោះ សូ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យតាខ្មៅ មានទីលំ​នៅ​ភូមិឬ​ស្សី​ស្រុក ឃុំ​ឈើ​ទាល ស្រុកកៀនស្វាយ បណ្តាលឲ្យរងរបួសបែកក្បាល ខណៈដែលជន​រង​គ្រោះ​ជិះ​ម៉ូ​តូចេញពីសាលារៀនវិញ ។

លោក ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែមីនា សមត្ថកិច្ចនគរបាលជំនាញ នៃ​អធិការដ្ឋាននគរបាល​ក្រុងតា​ខ្មៅ​បាន​បញ្ជូន​ខ្លួនជនសង្ស័យទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នង​ការ​ដ្ឋាន​នគរ​បា​លខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រោង​ចក្រ​ Maquiladoras​ របស់​ប្រទេសម៉ិចស៊ី​កូ​រង​គ្រោះដោយ​ការ​បន្ទុះ​គ្រាប់​បែក​

ប្រទេសម៉ិចស៊ីកូ៖ មន្រ្តីប៉ូលីសម៉ិចស៊ីកូបានអោយដឹងថា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [362]


ស្ថានភាពគ្រឿង​ញៀននៅ​កម្ពុជាក្នុងឆ្នាំ​២០១៣ មានការកើនឡើង​​​បើធៀបទៅ​នឹងឆ្នាំកន្លងទៅ​

ភ្នំពេញ៖ មន្រ្តីជំនាញនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [297]


គប់គ្រាប់បែកចូលផ្ទះប្រធានផ្សារ អន្លង់វែង សង្ស័យថារឿងគំនុំ

គប់​គ្រាប់បែក​ចូល​ផ្ទះ​ប្រធាន​ផ្សារ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [377]


ក្រសួងយុត្តិធម៌ និងសង្គមកិច្ច ពិគ្រោះយោបល់ថ្នាក់ជាតិ ពីការស្មុំកូនក្នុងប្រទេស និងស្មុំកូនអន្តរប្រទេស

ភ្នំពេញ៖ ​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទាំង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [803]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 368 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1050 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864727​ នាក់