ហ៊្វុនស៊ិនប៉ិចធ្វើបុណ្យរាប់បាតព្រះសង្ឃ​៩៩​អង្គ​ឧទ្ទិស​កុ​សល​ជូនអ្នកស្នេហាជាតិខ្មែរ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី០៧   ខែមេសា  នេះបានរៀបចំធ្វើពិធីបុណ្យទក្ខិណានុប្បទាន
និងរាប់បាតព្រះសង្ឃ  ៩៩អង្គ  ដើម្បីឧទ្ទិសកុសល ជូនដល់នាយទាហាន   នាយទាហានរង   ពលទាហាន
និងសមាជិក   សមាជិការបស់ខ្លួន   ដែលបានពលីជីវិត ក្នុងបុព្វហេតុ   ជាតិ សាសនា   ព្រះមហាក្សត្រ
កាលពីពេលកន្លងទៅ  ហើយក៏ដើម្បីឧទ្ធិថ្វាយព្រះវិញ្ញាណខក្ខ័  ព្រះបរមរតនកោដ្ឋ   សម្តេចព្រះមហាវិរៈ
ក្សត្រព្រះបាទ នរោត្តម សីហនុ ដែលទ្រង់បានយាងចូលទិវង្គតកាលពីពេលថ្មីកន្លងទៅនេះ។


 ពិធីនេះធ្វើឡើងក្រោមការដឹកនាំដោយ សម្តេច ព្រះអនុជនរោត្តម  អរុណរស្មី ប្រធានគណបក្ស លោក កែវ
ពុទ្ធរស្មី ប្រធានឧត្តមក្រុមប្រឹក្សាបក្ស និង លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការបក្ស និងលោកស្រី  ព្រមទាំង
មន្រ្តីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្រ្តីបក្សជាច្រើនរូបទៀត ។
បុណ្យទក្ខិណានុប្បទាននេះតែងតែធ្វើជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះបានធ្វើឡើងនៅគេហដ្ឋានរបស់លោក ញឹក
ប៊ុនឆៃ ផ្ទាល់ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងមានរាំរបាំត្រុតដើម្បីបណ្តេញអ៊ុបទ្រុប
ចង្រៃក្នុងឆ្នាំចាស់ចេញឲ្យអស់ និងរៀបចំខ្លួនសំរាប់ទទួល ទេវតាឆ្នាំថ្មី  ។


អគ្គលេខាធិការបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីនោះថា
កម្មវិធីបុណ្យរាប់បាតដែលមានព្រះសង្ឃចំនួន៩៩អង្គនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់នាយទា
ហាន ពលទាហាន និងអតីតអ្នកតស៊ូ ទាំងអស់រាប់ពាន់នាក់ ដែលពលីជីវិតក្នុងបុព្វហេតុការពារ ជាតិ
សាសនា ព្រះមហាក្សត្រ និង ក៏ឧទ្ទិសថ្វាយដួងព្រះវិញ្ញាណខក្ខ័ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គជាបិតាស្ថាប
និករបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចមួយនេះ។


លោក ញឹក ប៊ុនឆៃ បន្តថា ពិធីបុណ្យនេះ គណបក្សតែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ មិនដែលខាននោះទេ
ពិសេសមុនពេលបុណ្យចូលឆ្នាំខ្មែរគឺតែងតែនាំគ្នាប្រារពធ្វើ ។ លោកបញ្ជាក់ថា មួយឆ្នាំយើងធ្វើពីរដងទី១
ធ្វើធំនៅពេលដែលធ្វើនៅបុណ្យភ្ជុំបិណ្ឌ ដែលខ្មែរយើងមានជំនឿថា អ្នកដែលស្លាប់ទៅត្រូវបានយមរាជ
ដោះលែងឲ្យមានសេរីភាព មកជួបជុំកូនចៅ សាច់ញាតិនិងមកទទួលបុណ្យកុសលដែលកូនចៅធ្វើឲ្យ ។
និងលើកទី២ គឺតែងធ្វើមុនពេលបុណ្យចូលឆ្នាំខ្មែរដូចឆ្នាំនេះអីចឹង។


លោក ញឹក ប៊ុនឆៃបានបន្តទៀតថា តាំងពីគណបក្ស ហ៊្វុនស៊ិនប៉ិចបានបង្កើតឡើងដោយស្នាព្រះហស្ថរបស់
ព្រះមហាវិរៈក្សត្រព្រះបាទ នរោត្តម សីហនុ តាំងពីឆ្នាំ១៩៨១មកមានអតីតយុទ្ធជនអ្នកស្នេហាជាតិរបស់
គណបក្សហ៊្វុនស៊ិនប៉ិច ប្រមាណជា៥ពាន់នាក់ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដី និង បុព្វ
ហេតុជាតិ សាសនា ព្រះមហាក្សត្រនៃយើង៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [658]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [682]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [705]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [608]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [565]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រសួង​ធម្មការ​បំផុស​សារ​គាំ​ទ្រមតិ​ដើម្បី​បន្ថយ​ភាព​ងាយរង​គ្រោះ​ដល់​កុមារ​កម្ពុជា​

ភ្នំពេញ៖ ក្រសួងធម្មការ និងព្រះសង្ឃបានជួយបំផុសសារគា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [311]


ក្រសួងអប់រំ ​ជំរុញឲ្យយុវជនចេះស្វែងយល់ព័ត៌មានឲ្យកាន់តែស៊ីជម្រៅពីបញ្ហាសុខភាពផ្លូវភេទ

ភ្នំពេញៈ ក្រសួងអប់រំ និងអង្គការក្រៅរដ្ឋាភិបាលប្រកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [352]


​ការប្រណាំង​ទូកមិត្ត​ភាពកម្ពុជា​-ឡាវ ​នៅខេត្តព្រះវិហារ​

ព្រះវិហារ​៖​ ​ទិវារ​វប្បធម៌​រួមគ្នា​រវាង​ខេត្តព្រះ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [369]


​អាជ្ញា​ធ​រ​កម្ពុជា​ កំពុ​ងស្វែង​រ​ក​ចាប់​ខ្លួន ​មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី​លោក​សឺហ្គេប៉ូលុនស្គី​

ភ្នំពេញ៖ មន្រ្ដីប៉ូលីសជាន់ខ្ពស់កម្ពុជា បានអះអាង ថា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [322]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 20 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 192 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747608​ នាក់