ប្រទេសស៊េរី៖ យោងតាមប្រភពព័ត៌មានស៊ិនហួបានអោយដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ការបំផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿងនៅក្នុងខេត្ត Homs ប្រទេសស៊េរីបានបណ្តាលអោយមនុស្ស
ចំនួន ១៣នាក់បាត់បង់ជីវិតនិងបានបណ្តាលអោយមនុស្សជាច្រើននាក់ទៀតទទួលរងរបួសជាទំង
ន់។ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា ហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើនេះគឺបានផ្ទុះឡើង ប
ន្ទាប់ ពីមានការបំផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿងក្នុងខេត្តHama រួចមកដោយបានបណ្តាលអោយ
មនុស្សចំនួន ៤នាក់ស្លាប់និង ២២នាក់ផ្សេងទៀតទទួលរងរបួសជាទំងន់។ សូមបញ្ជាក់ថា រហូតមក
ដល់ពេលនេះ ប្រទេសសៅឌីអារ៉ាប់ប៊ីបានបញ្ជាអោយអ្នកកាទូតរបស់ខ្លួនចាកចេញពីប្រទេសស៊េរី
ភ្លាមៗក្នុងគោលបំណងប្រឆាំងទៅលើសកម្មភាពបង្រ្កាបរបស់រដ្ឋាភិបាលស៊េរីមកលើក្រុមអ្នកតវ៉ា៕
ដោយ៖ តុលា