ទំនប់វារីអគ្គិសនីដនសាហុងផ្តល់ផលប៉ះពាល់ដល់មនុស្ស និងសត្វរាប់លាននាក់
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ យោងតាម​របាយការណ៍​ថ្មី​មួយ ស្តីពី​ការវាយតម្លៃ ផលប៉ះពាល់​បរិស្ថាន របស់​អង្គការ​ការពារ ជីវិត​សត្វព្រៃ​ពិភពលោក ហៅ​កាត់​ថា WWF បាន​បង្ហាញថា ការសម្រេច គ្រោង​នឹង​សាងសង់ ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង ស្ថិត​​​នៅ​ភាគខាងត្បូង​ប្រទេស​ឡាវ គឺមាន​ផលប៉ះពាល់ ខ្លាំងក្លា​ណាស់ ដល់​ធនធាន​ជលផល ទន្លេមេគង្គ និង មនុស្ស​រាប់លាន​នាក់ ដែល​រស់​នៅតាម​តំបន់ ទន្លេមេគង្គ​ក្រោម​។​

​      បើតាម​លោក ឈិ​ត សំអាត ប្រធាន​អង្គការ ការពារ​ជីវិត​សត្វព្រៃ ពិភពលោក បាន​ឲ្យ​ដឹងថា វា​ជា​រឿង​សំខាន់​ណាស់ លើ​សិក្សាការ វាយតម្លៃ​ផលប៉ះពាល់​ដល់​សង្គម និង​បរិស្ថាន នៃ​ការសាងសង់ ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង​នេះ ជាពិសេស​គឺ​ប៉ះពាល់​ដល់​មនុស្ស ដែល​ប្រឈម​នឹង​ហ​និ​ភ័យ​។​
​      របាយការណ៍ដដែលរបស់​អង្គការ ការពារ​ជីវិត​សត្វព្រៃ​ពិភពលោក បាន​បន្តថា កត្តា​គំរាមកំហែង ផងដែរ​នោះ​គឺ​ជីវិត​សត្វ​ផ្សោត ដែល​រង​ការប៉ះពាល់​ដល់​ការបាត់បង់​។​
​      សូមបញ្ជាក់ថា សត្វ​ផ្សោត​នៅ ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន ចំនួន​៨៥​ក្បាល ប៉ុណ្ណោះ​។​ដោយឡែក​កាលពីពេល​ថ្មី​នេះ មាន​សត្វ​ផ្សោត ចំនួន​២​ក្បាល​ហើយ​ដែល​បាន​ស្លាប់​នៅ​ក្នង​ឆ្នាំ​២០១៤​នេះ​។​ចំពោះ​ចំនួន​ សត្វ​ផ្សោត ដែល​បាន​ស្លាប់មាន​ចំនួន​ប្រហែលជា​១១០ ក្បាល បើ​គិត​ចាប់ពី​ឆ្នាំ​២០០៣ មកដល់ពេលនេះ ។​នេះ​បើតាម​ទ​ន្និ​ន័យ​ក្រុមការងារ​អភិរក្ស​សត្វព្រៃ​ពិភពលោក​WWF​។​

​      ជាមួយគ្នា​នោះដែរ អង្គការ​កា​ពារ​សត្វព្រៃ​ពិភពលោក WWF ក៏បាន​អំពាវនាវ ឲ្យ​រដ្ឋាភិបាល​ឡាវ និង​ដៃគូ​ពាក់​ព័ទ្ធ ផ្អាក​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ដន សា​ហុង ដើម្បី​ផ្តល់​ឪ​កា​សម្រាប់ធ្វើ​សេចក្តី សម្រេចចិត្ត ដោយមាន​ការព្រម​​​​​​ព្រៀង​គ្នា ហើយដោយ​ឈរលើ​មូលដ្ឋាន​វិ​ទ្យ​សាស្ត្រ និង​ការពិគ្រោះ​យោបល់​និង​ប្រទេស ដែល​រង​ផលប៉ះពាល់​ពី​ការសាងសង់​នេះ ដើម្បី​ជៀសវាង កុំ​ឲ្យ​ខាតបង់​ប្រយោជន៍​ទាំងសងខាង​៕​

ដោយ៖ ភីនរ៉ា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [649]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [665]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [664]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [652]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [703]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រំលោភក្មួយស្រីរហូតមានផ្ទៃពោះ ឆ្លង​ទន្លេ​ទើប​បែក​ការណ៍

ស្ទឹង​ត្រែង​ ៖ នៅព្រឹកថ្ងៃទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [301]


មន្រ្តី​ប៉ូលីស​សហរដ្ឋ​អាមេរិក​កិន​កំទេច​ភ្លុក​ដំរីជាង​ ៦តោន​

សហរដ្ឋអាមេរិក៖ កាលពីព្រឹកថ្ងៃសុក្រនេះមន្រ្តីប៉ូលីស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [320]


មន្រ្តីបក្សឆំាងយកវេទិការប្រជុំពេញរដ្ឋសភា ធ្វើរេញដើម្បីបង្កើនប្រជាប្រិយ៍ភាព

មន្រ្តីបក្សឆំាងយកវេទិការប្រជុំពេញរដ្ឋសភាធ្វើ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [277]


ចាប់ខ្លួនជនជាតិថៃ ៣នាក់លួចនាំលុយ ខ្មៅមក លាងនៅកាស៊ីណូក្រុងប៉ោយប៉ែត

ចាប់ខ្លួនជនជាតិថៃ៣នាក់លួចនាំលុយខ្មៅមកលាងនៅកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [322]


​ក្រុមហ៊ុន​ វីនស៊ី ​ខនសេសស្សិន​ មាន​គម្រោង​ បណ្តាក់ទុន​ វិនិយោគ ​នៅព្រលាន​ យន្តហោះ ​កម្ពុជា​

ភ្នំពេញ៖ ដោយសង្កេត ឃើញពី កំណើន នៃអ្នកវិនិយោគ និងភ្...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [496]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 17 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 253 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 389 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745683​ នាក់