ខេត្តព្រៃវែង ៖ លោកសេក សេដ្ឋា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានស្លាប់
និងមនុស្សប្រុស-ស្រី៣នាក់ផ្សេងទៀតដែលរួមដំណើរជាមួយរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា
ចរណ៍ដ៏គួរអោយរន្ធត់មួយកើតឡើងនៅលើ កំណាត់ផ្លូវជាតិ៨A ត្រង់ចំណុចភូមិពោធិ២ ឃុំដូនកឹង ស្រុក
កំចាយមារ វេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៨ មីនា ខណៈ ពេលដែលអ្នកទាំង៤កំពុងធ្វើដំណើរ
ទៅចូលរួមក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅឯ ខេត្តក្រចេះ ។
សមត្ថកិច្ចបានអោយដឹងថា មូលហេតុដែលបណ្តាលអោយកើតមានហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ
គឺបណ្តាលមកពីអ្នកបើក បរងងុយដេក ហើយងោកមួយភាំង ទើបធ្វើអោយរថយន្តរេចង្កូតធ្លាក់ផ្លូវទៅបុក
បង្គោលភ្លើងដែលនៅតាមបណ្តោយផ្លូវ បណ្តាល អោយក្រឡាប់៣-៤ត្រឡប់ រួចក៏ខ្ទាតទៅបុកផ្ទះអ្នកស្រុក
ដែលនៅក្បែនោះបាក់ដាច់ជញ្ជាំងមួយចំហៀង រួចក្រឡាប់ធ្លាក់ចូលទៅ ក្នុងរណ្តៅកល់ទៅមុខលែងរួច។
សមត្ថកិច្ចបន្តឱ្យដឹងទៀតថា ក្រោយពីកើតហេតុភ្លាមអ្នកស្រុកនៅក្បែរកន្លែងកើតហេតុបានផ្អើលមចោម
រោមមើល យ៉ាងកកកុញ និងបានជួយទាញយកមនុស្សទាំងអស់នៅក្នុងរថយន្តចេញមកក្រៅ ដើម្បីជួយសង្គ្រោះ ប៉ុន្តែជាអកុសលលោកសេក សេដ្ឋា បាន ស្លាប់បាត់បង់ជីវិតទៅហើយនៅសល់តែតៃកុងឡាន
និងអ្នករួមដំណើរប្រុស-ស្រី៣នាក់ប៉ុណ្ណោះដែលនៅមានជីវិត ៕
ដកស្រងពីកោះសន្តិភាព