ភ្នំពេញ៖ ក្រុមអ្នកវិនិយោគផ្នែកដាំដុះដំណាំកៅស៊ូរបស់វៀតណាមនឹងបញ្ចប់ការដាំដុះដំណាំកៅស៊ូរបស់ខ្លួន
ឲ្យបានលើផ្ទៃដី១០ម៉ឺនហិកតានាឆ្នាំ២០១៤ខាងមុខនេះនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការអះអាងរបស់លោក Tran Ngoc Than សមាជិកសភាវៀតណាម និងជាអគ្គនាយកសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាម
( Vietnam Rubber Group)ក្នុងជំនួបជាមួយលោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រ
កម្ពុជានាព្រឹកថ្ងៃពុធទី៣ខែមេសាឆ្នាំ២០១៣នេះ នៅវិមានរដ្ឋសភា។
ការលើកឡើងនេះក្នុងគោលបំណងដើម្បីជាការសំដែងការគួរសម និងរាយការណ៍ជូនពីលទ្ធផលវិនិយោគ
ដាំដុះដំណាំកៅស៊ូរបស់ក្រុមហ៊ុនVRG វៀតណាមប្រចាំកម្ពុជានិងចូលរួមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ប្រពៃណីខ្មែរ ឆ្នាំ២០១៣ ដែលនឹងឈានចូលជិតមកដល់នាពេលខាងមុខនេះផង។
ប្រធានគណៈប្រតិភូលោកTran Ngoc Thanក៏បានរាយការណ៍ពីលទ្ធផលវិនិយោគដាំដុះដំណាំកៅស៊ូលើទឹកដី
កម្ពុជានាពេលបច្ចុប្បន្នបានកំពុងដំណើរការយ៉ាងល្អ ដែលរហូតមកដល់ថ្ងៃនេះសម្ព័ន្ធសហគ្រាសវៀតណាម
បានវិនិយោគដាំដុះដំណាំកៅស៊ូបានលើផ្ទៃដីចំនួន៨ម៉ឺនហិកតារួចហើយ នៅក្នុងខេត្តចំនួន៧នៃតំបន់ភាគ
ឦសាន្តប្រទេសកម្ពុជា ក្នុងនោះមានខេត្តកំពង់ធំបានដំណើរការល្អជាងគេ ហើយក្រុមហ៊ុនបានសន្យាថា
នឹងបញ្ចប់ឲ្យបាន ១០ម៉ឺនហិកតានៅឆ្នាំ២០១៤។
លោកប្រធានគណៈប្រតិភូក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមាំថា ស្ថាប័នរដ្ឋសភានឹងផ្តល់ការគាំទ្រដល់កិច្ច
ដំណើរការរបស់ក្រុមហ៊ុនវិយោគដំណាំកៅស៊ូវៀតណាមក្នុងការងារបំពេញផែនការអាជីវកម្មដាំដុះកៅស៊ូនៅ
កម្ពុជាជាបន្តទៀត។លោកបានបញ្ជាក់ជូនថា ការវិនិយោគអភិវឌ្ឍន៍គម្រោងដាំដុះដំណាំកៅស៊ូវៀតណាមនៅ
លើទឹកដីកម្ពុជា បានក្លាយជាមូលដ្ឋានសំខាន់សម្រាប់ផ្តល់ការងារដល់ប្រជាជនកម្ពុជានៅតំបន់ដាច់ស្រយាល
ជាពិសេសជនជាតិជាច្រើន ព្រមទាំងមានគោលនយោបាយច្បាស់លាស់ដើម្បីជួយលើកកំពស់ជីវភាពរស់
នៅបងប្អូនជនជាតិកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង រួមចំណែកកាត់បន្ថយភាក្រីក្ររបស់ប្រជា
ជនជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ម៉្យាងទៀតដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពករវាងប្រទេសទាំងពីរកម្ពុជា
វៀតណាមកាន់តែល្អប្រសើរឡើងតាមរយៈកិច្ចសហប្រតិបត្តិការដាំដុះកៅស៊ូនេះ។លោកប្រធានគណៈប្រតិ
ភូបានថ្លែងអំណរគុណ ចំពោះការគាំទ្រលើគម្រោងវិនិយោគដាំកៅស៊ូនៅលើទឹកដីកម្ពុជាបានដំណើរការរលូន
នាពេលសព្វថ្ងៃនេះ ក៏ដោយសារតែការជួយជ្រោមជ្រែងពីស្ថាប័នរដ្ឋសភាកម្ពុជាយ៉ាងពិតប្រាកដ។
ថ្លែងក្នុងជំនួបនោះលោកបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា ការវិនិយោគដាំកៅស៊ូរបស់ក្រុមហ៊ុនវិនិយោគ
វៀតណាមនៅកម្ពុជានេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្តល់ការងារ
ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជានៅក្នុងតំបន់ផងដែរ។ ក្នុងនោះនៅខេត្តកំពង់ធំ គឺប្រជាជនមានការអបអរនឹង
គោលយោបាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដាំកៅស៊ូវៀតណាម ដែលអនុវត្តបានល្អប្រសើរសម្រាប់ប្រជាជន
កម្ពុជា។ ក្រុមហ៊ុនវិនិយោគវៀតណាមមិនត្រឹមតែកសាងប្រព័ន្ធផ្លូវសម្រួលដល់ការធ្វើដំណើររបស់ប្រជាពល
រដ្ឋកម្ពុជាទេ ថែមទាំងមានការលើកដំកើងជីវភាពរបស់បងប្អូន ព្រមទាំងសេរីភាពខាងជំនឿក្រុមហ៊ុនកៅស៊ូ
វៀតណាមបានជួយកសាងព្រះវិហារចំនួនពីរនៅខេត្តកំពង់ធំ។ មួយចំណែកទៀតការដាំដុះកៅស៊ូនៅកម្ពុជាក៏ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់លាស់អំពីគោលការណ៍សាម
គ្គីភាពរវាងប្រជាជននិងប្រជាជនក៏ដូចជាប្រទេសទាំងពីរកម្ពុជា-វៀតណាម ផ្ទុយនឹងជនអគតិមួយចំនួនបាន
វាយប្រហារអំពីថាវៀតណាមមកយកដីនៅកម្ពុជា ដែលចំណុចនេះកម្ពុជាបានបកស្រាយថា អំពីការវិយោគ
ទុនគឺបើកទូលាយគោលនយោបាយក្នុងតំបន់ និងសកលលោក ដូច្នេះអ្នកវិនិយោគដែលចូលមកកម្ពុជា
មិនមែនមានតែវៀតណាមទេ គឺមានបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោក។
ក្នុងនាមសម្តេចប្រធានរដ្ឋសភាកម្ពុជា លោកបណ្ឌិតបានថ្លែងអំណរគុណដល់រដ្ឋសភានៃសាធារណរដ្ឋសង្គម
និយមវៀតណាម ដែលបានផ្តាំផ្ញើនូវការជូនពរដល់រដ្ឋសភាកម្ពុជា។ និងបានបញ្ជូនគណៈប្រតិភូវិយោគដំណាំ
កៅស៊ូវៀតណាមមកសម្តែងការគួរសម។ លោកបណ្ឌិតបង្ហាញថា នៅក្នុងរបថនៃយុទ្ធនាការបោះឆ្នោតនាពេល
ខាងមុខនេះ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានបើកមហា
សន្និបាតរបស់ខ្លួនថ្មីៗមកនេះ ហើយបានបោះឆ្នោតកំណត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់សម្រាប់អាណត្តិទី៥ និងអណត្តិបន្តបន្ទាប់ទៀត។ ទាំងនេះក៏ដោយសារ
មោទនភាពរបស់ប្រជាជនខ្មែរដែលមានជំនឿជាក់លើការដឹកនាំរបស់សម្តេចតេជោនាពេលកន្លងមកក្នុង
ដំណើរការកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនពិតប្រាកដ៕
ដោយ៖ស ស្អាត