​កម្ពុជា-ម៉ាឡេស៊ី​ ធ្វើជាសហ ​ប្រធាន​ ក្នុងកិច្ចប្រជុំតុមូល​ ស្តីពី​ វិស័យឧស្សាហកម្ម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់កម្ពុជា និងម៉ាឡេស៊ី នឹងធ្វើជា សហប្រធានក្នុង កិច្ចប្រជុំ រវាងមេ​តួអ​ង្គកំពូល ខាងឧស្សាហកម្ម នៃប្រ ទេសទាំងពីរ នៅថ្ងៃទី២១ខែកុម្ភៈនេះ នៅភ្នំ​ពេញ ដើម្បី​ធ្វើ​ការ ផ្លាស់ប្តូរ ទស្សនាទាន រវាងអ្នកវិនិយោគ កម្ពុជា និងម៉ាឡេស៊ី។ កាលពី ថ្ងៃម្សិលមិញ លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ​ បានទទួលលិខិតមួយ​ច្បាប់ ពីឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំ កម្ពុជា លោក ​រ៉ាសឡាន ប៊ីន អាប់ឌុល រ៉ាស្ស៊ីត។

លិខិត​នេះ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រគល់ជំនួសឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រី ក្រសួងអប់រំ ម៉ាឡេ​ស៊ី​ លោក ​ហុន តាន់ស្រ៊ី មូហ៊ីឌីន ម៉ូ យ៉ាស៊ីន ដើម្បីស្នើសុំ ឧបនាយករដ្ឋមន្ត្រីប្រចាំការ​ គាត  ឈន់ ធ្វើជាសហប្រធានជាមួយលោ​ក ក្នុងកិច្ចប្រជុំតុមូល​រវាង មេតួអង្គកំពូ​លខាងវិស័យឧស្សា​ហ​កម្ម  កម្ពុជានិង​​ម៉ា​​ឡេស៊ី ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ ទស្សនាទាន រវា​ងអ្នកវិនិយោគ របស់​ប្រទេស​ទាំ​ងពីរ និងស្វែងយល់ ពីកាលានុវត្តភាព និងបរិយាកាស នៃការវិនិយោគ នៅកម្ពុជា។លោក គាត ឈន់ បានទទួល​សំណើរនេះ ក្នុងនាមតំណាង ប្រមុខរដ្ឋាភិបាល។

គួរបញ្ជាក់ថា នេះជាការ វិវត្តថ្មីមួយទៀត ដែលអ្នកវិនិយោគបរទេស ចាប់​អារម្មណ៍បរិយាកា​ស​បណ្តាក់​ទុន​ នៅ​​​​​​​ក​ម្ពុជា ​បន្ទាប់​ពីកា​របោះឆ្នោតអាណត្តិទី៥នេះ ក្រៅពីវិនិយោគិន ម៉ាឡេស៊ី ក្រុ​ម​អ្នកវិ​និ​យោ​គ​​ជប៉ុន ​ក៏បានសន្យាថា នឹងនាំ អ្នកវិនិយោគ​ជប៉ុន​ធំៗ មកកម្ពុជាផងដែរ។

ក្នុងកិច្ច​ប្រជុំតុមូល ខាងវិស័យឧស្សាហកម្ម នៅថ្ងៃទី២១កុម្ភៈខាងមុខនេះ សម្តេចនាយករ​ដ្ឋម​ន្ត្រី ​តេ​ជោ ហ៊ុន សែនបាន​សម្រេច​ឱ្យ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រ​សួងពា​ណិជ្ជកម្ម លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនា​យ​ក ​​រដ្ឋម​ន្ត្រី និងជា​អគ្គលេ​ខាធិកា​រ ក្រុ​មប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានវត្តមាននៅពេលនោះ ផង​ដែរ។

ក្រៅពីនោះ កិច្ចប្រជុំតុមូលនេះ នឹងមានការចូលរួម របស់សមាជិក រាជរដ្ឋាភិបាល និងអា​ជ្ញា​ធ​រ ដែនដីពាក់ព័ន្ធ នៃព្រះរាជា​ណា​ចក្រកម្ពុជា និងម៉ាឡេស៊ី ព្រមទាំង មេតួ​អង្គកំពូល ខាងឧ​ស្សា​ហ​កម្មម៉ាឡេស៊ី ចំនួន៤០នាក់ មក​ពី​វិស័យ ទូរគមនាគមន៍ ធនា​គារ សំណង់ កសិកម្ម រ៉ែ ថាមពល និងបច្ចេកវិទ្យា និងមេ​តួកំពូល ​ខា​ងឧស្សាហកម្មកម្ពុជា ចំនួន៥០នាក់ ដោយមា​នកិច្ច​សហ​ការ​ ពីស​​ភាពា​​ណិជ្ជ​កម្ម ​កម្ពុជា៕ ដោយ​៖​ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​​​ការ​ចរ​ចា ​ដំឡើង​ប្រាក់ខែ ​អប្បបរមា ​អោយ​កម្មករ-កម្មការនី ​កាត់ដេរ ​មិន​ទាន់​ដាច់​ស្រេច​

ភ្នំពេញ៖ ការចរចាត្រីភាគី ដែលមានតំណាងរដ្ឋាភិបាល តំណ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [407]


​គូស្នេហ៍ជា​ ខ្មាន់កាំភ្លើង​ បាញ់​រថយន្តក្រុង​ សង្ស័យផ្តើម​ចេញរឿង​គ្រោះថ្នាក់​ចរាចរណ៍​

ភ្នំពេញ ៖រថយន្តក្រុង ឈ្នួលមួយគ្រឿង ដែលក្រុមសកម្មជន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [371]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 449 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 714 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864391​ នាក់