ជប៉ុនជម្រុញអ្នក​វិនិយោគរបស់ខ្លួន​មករកស៊ីនៅ​កម្ពុជាឲ្យបានច្រើន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការយូរអង្វែង និងធ្លាប់បានផ្សារភ្ជាប់នូវទំនាក់ទំនង​ជាប្រពៃណីតាំងតែពីដើម​រៀង​មក ប្រទេសជប៉ុនបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបញ្ជូន អ្នកវិនិយោគ (វិស័យឯកជន) មកបណ្តាក់​ទុន​រក​ស៊ី នៅក្នុងប្រទេសកម្ពុជាឲ្យបានច្រើន ដើម្បីប្រែក្លាយទំនាក់ទំនងប្រពៃណីឲ្យទៅជាការពង្រីកយុទ្ធសាស្រ្តលើផ្នែក​សេដ្ឋកិច្ច ព្រោះថា​កន្លងមកជប៉ុនបានប្រតិបត្តិការលើផ្នែកជំនួយ និង ធ្វើជាដៃគូរដោយផ្ទាល់លើកិច្ចសហប្រតិ​បត្តិ​ការ​រវាងរដ្ឋា​ភិបាលនិងរដ្ឋាភិបាល តែវិស័យឯកជនហាក់នៅអល់អែក។

បន្ទាប់ពីយាង​និវត្តមកពីបំពេញទស្សនកិច្ចព្រះរាជាណាចក្រជប៉ុន នៅព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ នាល្ងាច​ថ្ងៃអាទិត្យទី១៦ខែកុម្ភៈឆ្នាំ២០១៤នេះ សម្តេច ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ជា​ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានមាន​សុវនីយ៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ជប៉ុនបានផ្តើមចាប់​អារម្មណ៍ខ្លាំង​ទៅ​​លើការ​វិនិយោគ ដោយបានសន្យាថានឹងជម្រុញវិស័យឯកជន ដោយបញ្ជូនធុរជនជប៉ុនឲ្យមកវិនិយោគឲ្យបាន ច្រើននៅក្នុងប្រទេសកម្ពុជា។ ហើយជប៉ុនក៏នឹងពង្រីកចំណងមេត្រីភាពដែលមានស្រាប់ ឲ្យ ក្លាយទៅជាយុទ្ធសាស្រ្ត​ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់​វិស័យ។

ជាមួយគ្នានោះលោក កែវ ពុទ្ធរស្មី ឧត្តមទីប្រឹក្សាគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានមានប្រសាសន៍ ថា ក្រៅពីចាប់​អារម្មណ៍​​​លើកការវិនិយោគ រាជរដ្ឋាភិបាលជប៉ុនក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការកែទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​បោះឆ្នោតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥នៃរដ្ឋសភានេះ ដោយជប៉ុនបានត្រៀមលក្ខណៈ​បញ្ជូនក្រុម​អ្នកបច្ចេកទេស​មកជួយលើការ​កែទម្រង់​នេះ​ឲ្យមានប្រសិទធភាព ។ មួយវិញទៀតប្រទេសជប៉ុនក៏ត្រៀម​ធ្វើការ​សម្រប​សម្រួល​រវាង​គណបក្សទាំងពីគឺគណបក្សប្រជាជន​កម្ពុជា និងគណបក្សសង្រ្គោះជាតិ ពិសេសជម្រុញ​ដល់​គណបក្សសង្រ្គោះជាតិឲ្យចូលរួមក្នុងរដ្ឋសភា ចាប់ដៃគ្នាធ្វើការដោះស្រាយបញ្ហាជាប់​គាំង​នយោបាយឲ្យបានឆាប់ ដើម្បីអនុវត្តយុទ្ធសាស្រ្តជម្រុញវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

លោក កែវ ពុទ្ធរស្មី បានបន្តទៀតថា ប្រទេសជប៉ុនក៏នឹងគ្រោងបើកឲ្យមានជើង​ហោះ​ហើរ​ដោយត្រង់ពីទីក្រុងតូក្យូ មកកាន់ខេត្តសៀមរាប អង្គរ ដើម្បីជម្រុញឲ្យ​វិស័យ​ទេសចរណ៍​រវាងប្រទេសទាំងពីរកាន់តែមាន​កំណើនប្រសើរ​ឡើងចាប់ពីពេលនេះតទៅ។លោកបានបញ្ជាក់ថា ក្រៅពីជំនួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់​នៃរាជរដ្ឋា​​ភិបាល សម្តេច ព្រះអនុជ នរោត្តម អរុណរស្មី ក៏បានចូលបង្គំគាល់ និងធ្វើសវនាការជា​មួយព្រះអង្គ​ម្ចាស់ អាគីស៊ីណូ ព្រះរាជបុត្រាព្រះចៅអធិរាជជប៉ុន និងមហេសី ព្រមទាំងរាជវង្សានុវង្ស​ជាច្រើន​អង្គទៀត ដើម្បីបង្កើនទំនាក់ទំនង​ចំណង​មេត្រីភាពរវាងរាជវង្សនៃប្រទេសទាំងពីរ ពិសេស​ព្រះអង្គម្ចាស់អាគីស៊ីណូបានរំលឹកពីគុណ​សម្បត្តិដ៏ថ្លៃ​ថ្លា​របស់​ ព្រះបរមរតនកោដ្ឋ ដែលមាន​ចំពោះប្រជាជននិងប្រទេសជប៉ុន ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

អប់រំ-កីឡា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [627]


កម្ពុជា និងសហភាពអ៊ឺរុប បានរួមគ្នាប្រឆាំងការជួញដូរសម្ភារៈ នុយក្លេរអ៊ែរខុសច្បាប់ និងវិទ្យុសកម្ម

ភ្នំពេញ៖សហភាពអឺរ៉ុប និងកម្ពុជា បានរួមគ្នាប្រយុទ្ធប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [415]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 83 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 283 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863960​ នាក់