លោកញឹក ប៊ុនឆៃ សម្ពោធដាក់ឲ្យប្រើប្រាស់​ស្រះ​ទឹក​មួយ​កន្លែង​ ខេត្តបន្ទាយមានជ័យ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

លោក ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិចបានសម្ពោធកាត់ខ្សែបូ​ដាក់ឲ្យប្រើប្រាស់នូវស្រះទឹកមួយកន្លែងមានទទឹង២២ម៉ែត្របណ្តោយ៣៣ម៉ែត្រ និងជ្រៅ៤,៥០០ម៉ែត្រ​ចំណាយ​អស់​ថវិកា​ប្រមាណជា២ពាន់ដុល្លារដែលជាថវិកាផ្តាល់របស់ លោក និងលោក​ភរិយាផ្ទាល់។        
អមដំណើរក្នុងឱកាសនោះរួមមានៈ លោក ជា ជុន អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋាន​ខេត្តបន្ទាយ​​មាន​ជ័យទទួលបន្ទុកស្រុកអូរជ្រៅ និងសហជីវិន សហជីវិនីជាប្រធាន អនុប្រធានគណៈកម្មការប្រតិបត្តិស្រុកឃុំ ព្រម​ទាំងសមាជិកអ្នកគាំទ្រ បងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណជា៤០០ នាក់។
លោក ញឹក ប៊ុនឆៃ បានថ្លែងកោតសរសើរដល់បងប្អូនសមាជិក សមាជិកាអ្នកគាំទ្រ និងបងប្អូនប្រជាពលរដ្ឋ​ដែលបាន​ចូលរួម​នាឱកាសនោះ ។ លោកឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបដល់បងប្អូនទាំងនោះថា ហ៊្វុនស៊ិនប៉ិចក្រោមកិច្ចដឹកនាំរបស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បុត្រីពៅសម្តេចឪ សម្តេចតា ព្រះនរោត្តម សីហនុ នៃជាតិខ្មែរយើងសព្វថ្ងៃទទួលបាននូវការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃពីប្រជាពលរដ្ឋនៅ​ទូទាំងប្រទេស ជាពិសេសពីលោកយាយអ៊ុំស្រី អ្នកមីង និងក្មួយៗជាស្ត្រី។
លោកបន្តថា បងប្អូនពិតជាចង់បានអ្នកដឹកនាំប្រទេសជាស្ត្រីដូចប្រទេសមួយចំនួនលើសាកលលោក និង​បណ្តារប្រទេសជិតខាងនៃយើង ព្រោះថាស្រ្តីដឹកនាំប្រទេសនឹងបង្ហាញពីភាពទន់ភ្លន់ ហ្មឺងម៉ាត់ និងអត់ធ្មត់ ។ លោកក៏បានអំពាវនាវសុំឲ្យបងប្អូនទាំងអស់អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា សូមគូសឲ្យចំលេខ​រៀង​ទី២​​មានរូបសញ្ញាវិមានឯករាជ្យ នោះគឺជាគណបក្សហ្វ៊ុនស៊ិនប៉ិចដែលជាស្នាព្រហស្ថតែមួយគត់របស់​សម្តេចឪ សម្តេចតានៃយើងទុកអោយកូនខ្មែរជំនាន់ក្រោយថែរក្សាអោយបានគង់វង្សយូរអង្វែងទៅអនាគត។
លោក ញឹក ប៊ុនឆៃ បានផ្តាំផ្ញើដល់បងប្អូនទាំងអស់សូមមេត្តាប្រើប្រាស់ស្រះទឹកមួយនេះទាំងអស់គ្នាហើយ​ជួយថែរក្សាស្រះទឹកនេះអោយបានល្អ ដើម្បីជាប្រយោជន៍ប្រើប្រាស់សម្រាប់យើងគ្រប់គ្នា និងទុកបន្តដល់​កូនចៅ​យើង​ជំនាន់​ក្រោយៗទៀត​ប្រើប្រាស់។
ជាមួយគ្នានោះលោកក៏បានចែកជូននូវវត្ថុអនុស្សាវរីយ៍ដែលជាអំណោយរបស់ សម្តេច រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ។ ការផ្តល់ជូនវត្ថុអនុស្សាវរីយ៍នេះបានធ្វើឡើងនៅមុនពេល​យុទ្ធនាការរកសម្លេងឆ្នោតរបស់បក្សនយោបាយមកដល់ ៕


 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [732]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [753]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [749]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [733]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [788]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្លាប់ម្នាក់ និងរបួស​ធ្ងន់​ស្រាល​២០​នាក់​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ថ្ងៃ​​ទី​១៨​

រាជធានី​ភ្នំពេញ៖ បើយោងតាមរបាយការណ៍អគ្គស្នងកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

អប់រំ-កីឡា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [627]


​បា​​រំាង​​ប​ន្ត​​ជួយ​​កែ​​លម្អ​​ប្រ​​ពន្ធ័​​សិ្ថ​តិ​​​នៅ​កម្ពុ​ជា​​​ឲ្យ​ស្រប​​​តាម​​ស្ត​ង់​​ដារ​​

ភ្នំពេញ៖ រដ្ឋាភិបាលបារំាងបង្ហាញជំហរឹងមំាគាំទ្រដល់ក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [335]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 256 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 505 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864182​ នាក់