ប្រទេស Togo៖ កាលពីព្រឹកថ្ងៃពុធនេះ មន្រ្តីប៉ូលីសនៅក្នុងប្រទេស Togo បានចាប់ខ្លួនមនុស្សចំនួន ៣ នាក់ពីបទជួញដូរភ្លុកដំរីខុសច្បាប់ចំនួន ១៦៨០គីឡូក្រាម នៅក្នុងឡានកុងតឺន័រមួយគ្រឿង។ មន្រ្តីប៉ូលីស
បានអះអាងថា ជនល្មើសចំនួន ២នាក់គឺជាជនជាតិ Togo ចំណែកជនល្មើស ម្នាក់ទៀត គឺជាជនជាតិវៀតណាម។
អ្នកអភិរក្សសត្វព្រៃបានមានប្រសាសន៍ថា ប្រទេសនៅអាព្រិកខាងលិចគឺជាកន្លែងជួញដូរភ្លុកដំរីដ៏ធំរវាងអា
ព្រិកកណ្តាលនិងអាស៊ី។ អ្នកអភិរក្សបានមានប្រសាសន៍បន្តទៀតថា ថ្វីបើមានវិធានការទប់ស្កាត់ការជួញដូរ
ភ្លុកដំរីខុសច្បាប់ជាងកន្លៈសតវត្សមកហើយ ក៏ប៉ុន្តែសព្វថ្ងៃនេះចំនួនសត្វដំរីនៅក្នុងប្រទេសអាព្រិកគឺស្ទើរតែដា
ច់ពូជ។ អ្នកអភិរក្សសត្វព្រៃបានបញ្ជាក់ថា នៅក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ ចំនួនសត្វដំរីនៅក្នុង អាព្រិកកណ្តាលគឺបានធ្លាក់ចុះជាង ៦០ភាគរយ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ តុលាការនៅក្នុងប្រ
ទេសគែនយ៉ាងបានពិន័យជនជាតិចិនម្នាក់ជាទឹកប្រាក់ចំនួន ២៣០០០០ដុល្លារពីបទជួញដូរភ្លុកដំរីខុសច្បាប់។ ដោយ៖ តុលា