កុមារានៅខេត្ត​ក្រចេះម្នាក់ ​បានស្លាប់ដោយ​ជំងឺផ្តាសាយបក្សី ​H5N1​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសរួមរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ចុះថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៤ ឲ្យដឹងថា កុមារា​ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៤ ថា មានជំងឺផ្តាសាយបក្សី H5N1 ។ កុមារានេះចាប់ផ្តើម មាន​គ្រុន​ក្តៅ ហូរសំបោរ និងឈឺបំពង់ក នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៤ ហើយឪពុកម្តាយ ស្វែងរកការព្យាបាលនៅ គ្លីនិកឯកជនក្នុងភូមិ ។

       ប្រភពព័ត៌មានបន្តថា កុមារាកម្ពុជា អាយុ ០៨ ឆ្នាំដែលមានទីលំនៅក្នុងភូមិក្បាលត្រាច ឃុំស្រែចា ស្រុកស្នួល ខេត្ត​ក្រចេះ ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិតក្នុង ថ្ងៃទីតែមួយជាមួយប្អូន ស្រីអាយុ ២ ឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៤ ដោយសារឆ្លងជំងឺផ្តាសាយបក្សី H5N1

       ដោយសារស្ថានភាពសុខភាពរបស់កុមារ មានសភាពកាន់តែធ្ងន់ធ្ងរ កុមារានេះ ត្រូវបានដាក់ឲ្យសំរាក នៅមន្ទីរពេទ្យ​បង្អែក​មេមត់នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៤ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ចាម នៅម៉ោង ១ ទៀបភ្លឺ បន្ទាប់ពីមានគ្រុនក្តៅ ឈឺ បំពង់ក ក្អក ឈឺពោះ ពិបាក​ដកដង្ហើម និងសន្លឹម និងត្រូវ ដាក់ឲ្យ សំរាកពេទ្យដោយ​ទទួល​បាន​ការ​ព្យាបាលដោយឱសថ Tamiflu នៅថ្ងៃទី ០៧ ខែកុម្ភៈ ។ ប៉ុន្តែ ទោះជាមាន​ការ​យកចិត្តទុកដាក់ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យក្តី ក៏កុមារបានស្លាប់នៅថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅវេលា ម៉ោង ៦ ល្ងាច ។

       គួរបញ្ជាក់ថា ការស្លាប់របស់កុមារានេះ ជាករណីទី ២ ក្នុងឆ្នាំនេះ និងជាករណីទី ៤៩ ដែលបានឆ្លង វីរុសជំងឺផ្តាសា​យ​បក្សី H5N1 ដែល ៣៧ ករណីក្នុងចំណោមករណីផ្តាសាយបក្សីទាំង ៤៩ ដែលកើតមានឡើងនៅ ព្រះរាជា ណា ចក្រ​កម្ពុ​ជា​ កើតលើកុមារអាយុក្រោម ១៤ ឆ្នាំ និង ២៧ ករណី​ក្នុងចំណោមករណីផ្តាសាយបក្សីទាំង ៤៩ ជានារី ហើយមានតែ ១៥ ករណីមានជីវិត ចាប់តាំងពីមានជំងឺនេះលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ ២០០៥ នោះ៕

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អគ្គីភ័យ​នៅក្នុង​ខេត្ត​ Quebec ឆក់​យក​ជីវិត​មនុស្ស​ចំនួន ​៥នាក់​

កាណាដា៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ អគ្គីភ័យដ៏សា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [364]


ការ​បន្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​នៅទីក្រុង​បាដាត​បាន​សំលាប់​មនុស្ស​ ៣៩នាក់​

ប្រទេសអ៊ីរ៉ាក់៖ មន្រ្តីប៉ូលីសអ៊ីរ៉ាក់បានអោយដឹងថា ម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [385]


​ចិនចង់​ឲ្យគណបក្សឈ្នះឆ្នោត ​សម្របសម្រួល​នយោបាយ​ដើម្បី​ការរីកចំរើន​នៅក្នុងប្រទេស​

ភ្នំពេញ៖ ​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​​អន្ដ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [717]


សាឡង់​បូមខ្សាច់​ច្រើនគ្រឿង ​កំពុងតែធ្វើ​ពលរដ្ធព្រួយបារម្ភ​ពីសុវត្តិភាពរស់នៅប្រចាំថ្ងៃ ​

​​ភ្នំពេញ​៖ ប្រជា​ពលរដ្ធ​ដែល​រស់នៅ​ក្នុង​សង្កាត់​ជ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [341]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 84 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 456 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039723​ នាក់