ឯកអគ្គរដ្ឋទូតចិនអបអរសាទរ​ចំ​ពោះ​ជ័យ​ជំនះ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ លោកស្រីពូ ជៀនគួ (Mrs.BO Jianguo) ឯកអគ្គរដ្ឋទូថ្មីនៃសាធារណរដ្ឋ​ប្រ​ជាមានិតចិនប្រចំាកម្ពុជា បាន​
អបអរសាទរចំពោះលទ្ធផលរបស់គណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុងការបោះឆ្នោត​ជ្រើសតំាងតំណាងរាស្ត្រ​នីតិ​
កាលទី៥មកនេះ។​ ការអបអរ​សារទនេះ ធ្វើឡើងក្នុងជំនួបសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី ហេង
សំរិន ប្រធានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ នៅវិមានរដ្ឋសភា។​

លោក គាំម កុសល នាយកខុទ្ធការល័យសម្តេច ហេង សំរិន មានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត​មានក្រោយ​
កិច្ចជំនួបថាលោក លោកស្រីពូ ជៀនគួ (Mrs.BO Jianguo)បាន​សា​ទរចំពោះគណបក្សប្រជាជនកម្ពុជា ដែល​បាន​
ឈ្នះសំលេងភាគ​ច្រើនដាច់​ខាត​ក្នុង​ការ​បោះ​ឆ្នោតជ្រើសរើសតំាងតំណាងរាស្ត្រនីតិកាលទី៥ ដែលប្រព្រឹត្តិ​
ឡើង​​កាល​ពីថ្ងៃទី២៨ ខែ​កក្កដា ​ឆ្នាំ២០១៣មកនេះ។​

ក្នុងកិច្ចជំនួបនោះដែរ លោកស្រីពូ ជៀនគួក៏បានពាំនាំការផ្តាំផ្ញើរសួរសុខ​ទុកពី​សំណាក់​​ប្រធានសភា​ប្រជាជន​
ចិនជួនសម្តេចប្រធានរដ្ឋសភា ហេង សំរិន ព្រមទាំងបាន​លើក​ឡើងថា សម្តេចជាមិត្តចាស់របស់ចិន ហើយ​
ពេល​កន្លងមកសម្តេចធ្វើទំនាក់ទង​កិច្ច​សហ​ប្រតិបត្តិការរវាងចិន និងកម្ពុជាបានល្អណាស់។

លោកស្រីបានបញ្ជាក់ថា កាលពីឆ្នាំ២០១២កន្លងមកចិន និងកម្ពុជាបានប្រារ ព្ធខួបទី៥៥ឆ្នាំ នៃទំនាក់ទំនងការ​
ទូតរវាង​ចិន‑កម្ពុជា  និងជាឆ្នាំមិត្តភាពរវាងកម្ពុជា ‑ចិនផង​ដែរ​។

ក្នុងជំនួបសវនាការមស្តេចអគ្គមហាពញាចក្រី ហេង សំរិន​ប្រធានរដ្ឋសភា មានប្រ សាសន៍ថា ក្នុងនាមរដ្ឋសភា
និងខ្លួនសម្តេចផ្ទាល់ សូមសម្តែងការស្វាគមន៍​យ៉ាងកក់​ក្តៅ​ដែលលោកស្រីបាន​មកសម្តែងការគួរសម​ចំពោះរូប​
សម្តេចនៅពេល ដែលលោកជំទាវ ត្រូវបានតែង តាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញានិងពេញសមត្ថភាពនៃ​សាធា​
រណរដ្ឋប្រជា​មា​និតចិនប្រចំានៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជឿជាក់​យ៉ាងមុត​មាំ​ថា​ក្នុងតួនា​ទី​
លោកស្រីជាឯកអគ្គរដ្ឋទូតលោកស្រីនឹងបន្តកិច្ចសហល្អជាមួយស្ថាប័ន នីតិប្ប​ញ្ញត្តិ​ ស្ថាប័ននីតិប្រតិបត្តិ ព្រម​
ទាំង​បណ្តាក្រសួងនានា រាជធានីខេត្តក្រុងទូទាំង​ប្រទេស​កម្ពុ​ជា ដើម្បីជម្រុញឲ្យទំនាក់ទំនងចំណងសាមគ្គីភាព
មិត្តភាពពិសេស គឺកិច្ចសហប្រតិបត្តិ ការ​ទ្វេភាគី រវាងប្រជាជន និងប្រទេសយើងទាំងពីរកម្ពុជា‑ចិន ឲ្យកាន់​តែ​
ល្អប្រសើរ និងរឹង​មាំ​ខ្លាំងក្លាឡើងឥតឈប់ឈរ។​ សម្តេចបន្តថាសាធារណរដ្ឋប្រជាមានិតចិន កំពុងដើរតួនាទី​
យ៉ាង​សំខាន់ នៅក្នុងប្រទេសកម្ពុជា ទាំ​ងទំនាក់ទំនងការទូត និងទំនាក់ទំនងសេដ្ឋកិច្ច សង្គ​ម​​កិច្ច វប្បធម៌ អប់រំ
សុខាភិបាល និងយោធា និយាយរួមទៅលើគ្រប់វិស័យ។

សម្តេចប្រធានរដ្ឋសភាបន្ថែមថា ប្រទេសចិនក្រៅពីផ្តល់ជំនួយសន្ធឹកសន្ធាប់​ឲ្យ​កម្ពុ​ជា​ ចិនបាន​បោះទុន​វិនិ​
យោគ​យ៉ាងច្រើនទៅលើវិស័យអគ្គិសនី និងវិស័យកាត់ដេរនៅ​កម្ពុ​ជា ហើយពេលកន្លងមកនេះ សម្តេចអគ្គ​
មហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅប្រទេសចិន
លើកនេះចិនបានប្រកាស់​ផ្តល់​​​ជំនួយឥតសំណងដល់កម្ពុជាចំនួន ៣០០លានយ័ន និងប្រាក់កម្ចីសម្បទានក្នុង​
កំរិត​ការ​​ប្រាក់ទាបចំនួន ៥០០លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍប្រទេស។ ក្នុងរយៈ​ពេល​
១០ឆ្នាំមកនេះ ចិនគឺជាអ្នកផ្តល់ជំនួយធំជាងគេសម្រាប់ការកសាងផ្លូវ ស្ពាន នៅកម្ពុជា។

ទន្ទឹមនេះសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ក្នុង​នាមប្រជាជនកម្ពុជា ជូន​
ចំពោះ​ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយ​ឧបត្ថម្ភ​ដល់​ប្រជាជនកម្ពុជា នាគ្រប់ដំណាក់កាល មាន​ដំ​
ណាក់​កាលរំដោះជាតិ ផ្សះផ្សាជាតិ និង​ការ​អភិវឌ្ឍប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរសម្តេចប្រធានរដ្ឋសភាក៏បានជំរាបជូនលោកស្រីផងដែរថា ថ្មីៗនេះកម្ពុជា​បានរៀបចំ​
ការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រសម្រាប់​នីតិ​កាល​​ទី៥​នៃ​រដ្ឋសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី ហើយ​
ការបោះឆ្នោតនេះគឺបាន​ប្រព្រឹត​ទៅ​យ៉ាងល្អប្រសើរ ទោះបីជាមានការប៉ះ​ទង្គិចគ្នា​ខ្លះក្តីបាន​កើតឡើង​ក៏ដោយ​
នោះ។ ការ​បោះ​ឆ្នោតនេះ គឺគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតទទួលបានអសនៈលើស​ពីភាគ​ច្រើន​ដាច់​
ខាត ដែលអាចឲ្យគណបក្សប្រជាជនកម្ពុជាបង្កើតរដ្ឋាភិបាលថ្មី​បានស្របតាម​រដ្ឋ​ធម្មនុញ្ញ៕

ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួ...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [724]


ភ្លើងឆេះ​ព្រៃ​នៅប្រទេស​អូស្រ្តាលី​ឆក់​យក​ជីវិត​មនុស្សម្នាក់​

ប្រទេសអូស្រ្តាលី៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ រល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [377]


គ្រោះថ្នាក់​ចរាចរណ៍​នៅភូមិ​ ​Gilford ​បណ្តាល​អោយ​ស្រ្តីម្នាក់​រងរបួស​ធ្ងន់ធ្ងរ​

អៀកឡង់ខាងជើង៖ យោងតាមការបំភ្លឺរបស់មន្រ្តីប៉ូលីសប្រច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [390]


គូស្នេហ៍នៅ​ចិននាំគ្នាបញ្ជា​ទិញផ្កាកុលាប​ក្នុងតម្លៃថ្លៃ​នៃថ្ងៃបុណ្យ​ក្តីស្រឡាញ់​

ប៉េកាំង៖ គូស្នេហ៍ដែលបញ្ជាទិញផ្កាសម្រាប់ថ្ងៃបុណ្យនៃ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 90 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 659 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039926​ នាក់