​ផ្កាអង្គាសីល​ឬផ្កាមើយហួរ ​បង្ហាញពីភាព​ស្រស់ស្អាត ​អាយុយឺនយូរ​ សិរីសួស្តី ​និងមាសប្រាក់ ​កំពុងត្រូវប៉ាន់នៅលើទីផ្សារ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ ៖ ដើម​អង្គាសីល ដែល​គេ​មានជំនឿថា តំណាង​ឲ្យ​សិរី​សួស្តីនិង​ទ្រព្យសម្បត្តិ​នោះ ចាប់ ផ្តើម​ត្រូវប៉ាន់នៅក្នុង​អំឡុងពេលមុន​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ចិន​-​វៀតណាមដែល​នឹង​ចូលមក​ដល់ឆាប់ៗនា​ថ្ងៃ​ខាងមុខនេះ​។​​ដើម​អង្គាសីលត្រូវបាន​ក្រុម​ឈ្មួញទិញ​ពី​ប្រជាជននៅ​តំបន់ភ្នំ យកមក​ដាក់លក់ ដែលជា​ការពេញនិយមពី​សំណាក់​បងប្អូន​ខ្មែរ​សែស្រឡាយ​ចិននិងវៀតណាម​។   

                       
នៅតាម​បណ្តា​ផ្សារ ផ្លូវ និង​ទីតាំង​លក់​ផ្កា​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញត្រូវបាន​គេ​ស​ងេ្ក​ត​ឃើញ មាន​ដាក់តាំង​លក់​ដើម​ផ្កា​អង្គាសីលផ្កាស្បៃរឿង​ជាដើម ដែលជា​តម្រូវការ​រប​ស់​ពលរដ្ឋដែល​និយម​ជឿនិង​យកទៅ​តាំង​លម្អ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មីឲ្យ​ពួកគេ​មាន​សិរី​សួស្តី រកស៊ី​មានបាន​ជាដើម​។​

អ្នកលក់​ដើម​ផ្កា​អង្គាសីលម្នាក់ នៅតាម​ផ្លូវមុន្នីរ៉េតជិតផ្សារស្ទឹងមានជ័យ បាន​ប្រាប់ថា  កញ្ញា ឆែម ឆដា អាយុ​១៩ ​ឆ្នាំ ជា​អ្នករស់នៅ​ភូមិ ត្រពាំងរការ ឃុំភ្នំបាត ស្រុក ពញឮ ខេត្តកណ្តាល ប៉ុន្តែកញ្ញាមកលក់ផ្កានៅទីតាំងខាងនេះ ​។គាត់​លក់​ដើម​អង្គាសីល ក្នុង​មួយ​ដើម មានតម្លៃ​ផ្សេងៗ​គ្នា ចាប់ពី ១៥ដុល្លារ ទៅ ៣០ ដុល្លារ តែដើម​ធំ​មាន​ចេញ​ផ្កា​ច្រើន លក់បាន​រហូតដល់​ជាង ១០០ដុល្លារ​អាមេរិក ឬក៏​អាច​ថ្លៃ​ជាង​នេះ ទៅតាម​ទំហំ​ធំ​តូច​​។​

​ កញ្ញា ឆែម ឆដា បាន​បន្តថា យើង​ចេញទៅ​កាប់​ដើម​ផ្កា​អង្គាសីល យកមក​លក់មុន​ថ្ងៃ​ចូលឆ្នាំ​ចិន ប្រហែលជា កន្លះ​ខែ​មុន ហើយ​ដើម​ផ្កា​អង្គាសីលច្រើនតែ​ដុះ​នៅលើ​ភ្នំ អូរ និង​នៅ​កន្លែង​ត្រជាក់ពេលទៅដល់​កន្លែង​ដើម​ផ្កា​អង្គាសីល យើង​ត្រូវ​មើលថាដើម​មាន​ចេញ​ក្តិ​ប​ផ្កា ឬ​នៅ​ខ្លាច​យកមក​លក់ វា​ចេញ​ផ្កា​មិនទាន់ហើយ​ដើម​ផ្កា​អង្គាសីល​នេះ គាត់​ទៅ​កាប់​ពី​ភ្នំ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺដឹក​យកមក​លក់​នៅ​ភ្នំពេញ​។ គាត់​កាប់​ខ្លួនឯង​ផង និង​ជួល​គេ​កាប់​ផងក្នុង​មួយ​ដើម​ថ្លៃ​ពី ៣០.០០០ រៀល ទៅ ៤០.០០០ រៀល ហើយ​ពេល​កាប់​បានដឹក​ចេញមក​ត្រូវ​បង់លុយ​ឲ្យ​មេព្រៃ បរិស្ថាន ៣ ទៅ ៤ កន្លែង ក្នុង​មួយកន្លែងត្រូវ​បង់ ៧០.០០០ រៀល ទៅ ១២.០០០ រៀល​។​

​កញ្ញាបន្ថែមទៀតថា ពេល​ដឹក​មកដល់​កន្លែង​លក់ ត្រូវ​បង់​ឲ្យ​ប៉ូលិសនិង​ខាង​សណ្តាប់ធ្នាប់ ជាច្រើន​ទៀត​គឺ ម៉ា​លក់​ហើយ ត្រូវ​បង់ ៣០ ដុល្លារសរុប​ទាំង​អស់ទាំង​ថ្លៃ​ដឹក និង​ចំណាយ​ផ្សេងៗ អស់ជាង ១.៥០០ ដុល្លារ​។ ឆដានិយាយ ទៀតថា ក្នុង​ការលក់​ដើម​អង្គាសីល បើ​ចេញ​ផ្កា​ល្អ គឺ​លក់បាន​ថ្លៃអាច​លក់​ចំណេញ​បាន​ពី ៧០០ ទៅ ៨០០ ដុល្លារ តែ​ឆ្នាំមុន លក់​ខាត​អស់ ៣០០ដុល្លារ​។ គាត់​លក់​ផ្កា​នេះ ជា​រៀងរាល់ឆ្នាំ​។​

អតិថិជនតែងតែ​ចាប់ផ្តើម​ទិញ​ផ្កា​អង្គាសីល​នេះ យកទៅ​តាំង​ក្នុង​លំនៅឋាន តាម​ហាងនិង​ក្រុមហ៊ុន ផ្សេងៗ ចាប់​ពីមួយ​សប្តាហ៍ ទៅ​ពីរ​សប្តាហ៍មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ ប្រពៃណី​ចិន​-​រៀ​ត​ណា​ម ចូលមក​ដល់​។​

គួរបញ្ជាក់ថា​ យោងតាម​ឯកសារ​មួយរបស់ប្រជាជន​ចិន គេហៅ​ផ្កា​អង្គារសីល​ថាជា​ផ្កា​មើ​យ​ហួរ គឺ​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត និង​អាយុ​យឺនយូរព្រមទាំង​ភាពទន់ភ្លន់​ផងដែរ ហើយ​ម្យ៉ាងទៀត ប្រជាជន​ចិនច្រើនតែ​ប្រៀបធៀប​ទៅ​នឹង​ស្ត្រី ព្រោះ​ដើម​ផ្កា​អង្គាសីល ធន់​កម្តៅថ្ងៃធន់​នឹង​អាកាសធាតុ​ត្រជាក់ មិនតែប៉ុណ្ណោះ ក៏​ជា​ផ្កា​ដែល​រីក​នៅពេល​ដើមឆ្នាំ​ទៀត​៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រុម​​ Tottenham​ hotspu​r យក​ឈ្នះ​លើក្រុម​ Sunderland ​ដោយ​លទ្ធផល​ ៥-១ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1287]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុម Tottenham hotspur គឺបានយកឈ្នះលើក្រុម Sunderland នៅក្នុងពហុកីឡាដ្ឋាន White Hart Lane ដោយលទ្ធផល ៥-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Sunderland គឺរកបានដោយកីឡាករ Lee Cattermole នៅនាទីទី ១៧... អានបន្ត


កីឡាករ​​​​​​ Robin​ Van​ Persie​ នឹងវិល​ត្រឡប់​មកប្រកួត​ជាធម្មតា​វិញក្នុង​ពេល​​ឆាប់ៗ​នេះ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1285]

បាល់ទាត់៖​ យោងតាមសំដីរបស់លោក David Moyes ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បានអះអាងថា កីឡាករ Robin Van Persie គឺនឹងវិលត្រឡប់មកប្រកួតជាធម្មតាវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកីឡាករសញ្ជាតិហូឡង់មួយរូបនេះបានទទួលរងរបួសជង្គង់... អានបន្ត


ក្រុម​​​​ Everton ​យកឈ្នះ​លើក្រុម​ Arsenal​ ដោយលទ្ធផល​ ៣-០ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [969]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal គឺបានបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងពហុកី ឡាដ្ឋាន Goodison Park ក្រោមស្នាដៃក្រុម Everton ដោយលទ្ធផល ៣-០ ដែលគ្រាប់បាល់ទី១របស់ក្រុម Everton គឺរកបានដោយកីឡាករ Steven Naismith ... អានបន្ត


ក្រុម​​​ Real Madrid​​ យក​ឈ្នះ​លើក្រុម​ Borussia​ Dortmund​ ដោយ​លទ្ធផល​ ៣-០​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [829]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី ក្រុមជើងខ្លាំង Real Madrid បានបំបាក់ ក្រុម Borussia Dortmund នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ៣-០... អានបន្ត


ក្រុម​​ Atletico​ Madrid​ ប្រកួត​ស្មើ ​១-១​ ជាមួយ​ក្រុម​ Barcelona​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [914]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទីរំលងអា្រធាត្រ ក្រុម Atletico Madrid បានប្រកួត ស្មើជាមួយក្រុម Barcelona នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ១-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Atletico Madrid... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​សម្រាប់​ឆ្នាំ​២០១៤​ ចាប់​ផ្តើម​នៅដើម​ខែកុម្ភៈ​នេះ​

ភ្នំពេញ៖ ពិព័រណ៍សំខាន់ៗនៃពាណិជ្ជកម្មរបស់ប្រទេសថៃ ន...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [735]


យុវជន២០១៣ ៖ សង្រ្គាមកើតឡើងគឺមកពី យុវជនមិនយកចិត្តទុកដាក់ការពារសន្តិភាព

យុវជន២០១៣ ៖ សង្រ្គាមកើតឡើងគឺមកពីយុវជនមិនយកចិ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [475]


កងទ័ព​​ប្រទេស​ Venezuela​ បាន​បាញ់​​ទំលាក់​យន្ត​ហោះ ២​គ្រឿង​

ប្រទេស Venezuela៖ ប្រទេស Venezuela បានអោយដឹងថាយន្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [425]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 65 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 617 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039884​ នាក់