ប្រទេសឥណ្ឌា៖ មន្រ្តីប៉ូលីសឥណ្ឌាបានអោយឲដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ មានមនុស្សយ៉ាងហោចណា
ស់ ៩នាក់បានស្លាប់យ៉ាងអាណោចអាធម៌នៅក្នុងរថភ្លើងមួយខ្សែដែលត្រួវបានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ មន្រ្តីប៉ូលីសបានអះអាងថា នៅក្នុងចំណោមអ្នកស្លាប់ខាងលើនេះគឺរួមបញ្ចូល ទាំងបុគ្គលិករថភ្លើង Dehradun Ex press ៣នាក់ផងដែរ។ គួរបញ្ជាក់ផងដែថា ឧបទ្ទវហេតុខាងលើនេះគឺបានកើតឡើងនៅវេលា ម៉ោង ២១នឹង០០នា
ទី កាលយប់ម្សិលមិញ ស្របពេលដែលរថភ្លើងមួយខ្សែនោះគឺកំពុងតែធ្វើដំណើរឆ្ពោះទៅភាគខាងលិចនៃរដ្ឋ Maha rashtra។ រហូតមកដល់ពេលនេះ មន្រ្តីប៉ូលីសគឺមិនទាន់បានដឹងពីមូលហេតុនៃអគ្គីភ័យខាងលើនេះនៅឡើយទេ។ សាក្សីម្នាក់បានអោយដឹងថា រថភ្លើងមួយខ្សែនោះគឺធ្វើដំណើរពីទីក្រុងមុមបៃឆ្ពោះទៅកាន់ទីក្រុង Dehradun តែពេល មកកន្លែងកើតហេតុខាងលើ ពោលគឺតំបន់ Dahanuនៃរដ្ឋ Maharashtra រថភ្លើងមួយខ្សែនោះក៏ត្រួវបានភ្លើងឆាបឆេះ យ៉ាងសន្ធោរសន្ធៅទៅ។ គួរបញ្ជាក់ទៀតផងដែរថា កាលពីខែធ្នូកន្លងមក អគ្គីភ័យក្នុងរថភ្លើងមួយខ្សែដែលបាន
ធ្វើដំណើរឆ្លងកាត់រដ្ឋ Andhra Pradesh គឺបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៦នាក់ រួមបញ្ចូលទាំង កូន ក្មេង ២នាក់ផងដែរ។ ដោយ៖ តុលា