កម្ពុជា-វៀតណាម​ជម្រុញល្បឿនបោះ​បង្គោលព្រំដែន​ដើម្បីឲ្យក្លាយជា​ព្រំដែមមិត្តភាព ​សន្តិភាព និងការអភិវឌ្ឍន៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ នៅក្នុងឱកាសស្នាក់នៅបំពេញទស្សនកិច្ច និងចូលរួមមីទ្ទីញរំលឹកខួបលើកទី៣៥ នៃ​ទិវាជ័យ​ជំនះសង្រ្គាម​ការពារព្រំដែនទិសនីរតី នៅទីក្រុងហានណូយប្រទេសវៀតណាម ប្រ​មុខ​ដឹកនាំជាន់ខ្ពស់រដ្ឋសភា​នៃប្រទេសទាំង​ពីរ​បានជម្រុញល្បឿននៃ​ការ​បោះ​បង្គោលព្រំដែន ធ្វើ​យ៉ាង​​ណាឲ្យព្រំដែនកម្ពុជា-វៀតណាម ក្លាយជាព្រំដែន មិត្តភាព សាម​គ្គីភាព ​និងការអភិវឌ្ឍន៍​ហើយក៏ជាការបន្សល់សម្រាប់ក្មេងជំនាន់​ក្រោយ​នៅក្នុងជំនួបសវនាការរវាង​គណៈ​ប្រតិ​ភូ​​​​ជាន់ខ្ពស់រដ្ឋសភាកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោក ង្វៀន ស៊ីញហ៊ុង ប្រធានរដ្ឋសភា​នៃសាធា​រណ​រដ្ឋ​សង្គមនិយមវៀតណាម បាន​សម្តែង​នូវមនោសញ្ចេតនា សប្បាយ​រីករាយ និង​បានចាត់ទុកវត្តមានរបស់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជាពិតជាមានអត្ថន័យដ៏ធំធេងនាំមកនូវការ​រឹត ចំណង​មិត្តភាព សាមគ្គីភាព ជាប្រពៃណីរវាងប្រទេសទាំងពីរកាន់តឬត្រូវបាបពង្រីករឹងមាំ​ទ្វេ​ឡើងថែមទៀត។

ក្នុងសវនាការនោះ លោក ង្វៀន ស៊ីញហ៊ុង បានសម្តែងនូវការអបអរចំពោះប្រទេសកម្ពុជា​ ដែលបានរៀប​ចំការ​បោះ​​​ឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥កន្លងទៅនេះទទួលបាន​ជោគជ័យ ព្រមទាំងបានបង្កើតរដ្ឋសភា រាជរដ្ឋា​​​​​ភិបាលថ្មី ពិសេសសូមអបអរសាទរចំពោះ​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលត្រូវ​បានរដ្ឋសភាជឿទុក​ចិត្ត​​បោះ​​​​​​ឆ្នោតគាំទ្រ​ជា​ប្រធានរដ្ឋសភាសម្រាប់និតិកាលថ្មីនេះ ។ លោកក៏បានអបអរចំពោះសមិទ្ធិផលទាំងឡាយ ដែល​​កម្ពុជា​​សំរេច​​​​​បានពិតជារួមចំណែកលើកកម្ពស់ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រទេស​សំដៅ​លើក​កម្ពស់ជីវភាព​រស់​នៅ​របស់ប្រជាជនកម្ពុជា។ជាមួយគ្នានោះ លោក ង្វៀន ស៊ីញហ៊ុង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ​ការ​រវាង​​រដ្ឋា​ភិ​បាលទាំងពីរ ក្នុងការជំរុញល្បឿននៃការបោះបង្គោលព្រំធ្វើយ៉ាងណាឲ្យព្រំដែនរវាងប្រទេស​ទាំងពីរក្លាយ​​ជា​ព្រំ​​ដែន មិត្តភាព សន្តិភាព និងការអភិវឌ្ឍន៍នាពេលអនាគត និងបន្សល់ទុក​សម្រាប់មនុស្ស​ជំនាន់​ក្រោយៗ​​​​​បន្ត​ទៀត ។

ក្នុងជំនួបនោះសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណចំពោះលោក ង្វៀន ស៊ីងហ៊ុង ដែល​បាន​ឆ្លៀតឱកាសដ៏មមាញឹករៀបចំទទួលគណប្រតិភូរសដ្ឋសភាកម្ពុជា ដោយរាក់ទាក់និងភាពកក់ក្តៅ ។ ទន្ទឹម​នោះ​​សម្តេច​​​ប្រធានបានវាតតម្លៃចំពោះការរីកចំរើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែល​​រដ្ឋា​ភិបាល​​​​វៀត​​ណាមបានសំរេច ក្រោម​ការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុំម្មុយនីស្តវៀតណាម កម្ពុជា​​បាន​ចាត់​ទុក​ជោគ​ជ័យ​របស់​​វៀត​​ណាមក៏ជាជោគជ័យរបស់កម្ពុជាដែរ។សម្តេចប្រធានបានជម្រាបជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ក្នុង​​​​​នោះការបោះឆ្នោត​តំណាងរាស្រ្តអាណត្តីទី៥កាលពីខឬកក្កដា២០១៣កន្លងទៅនេះ មានគណបក្សធំពីរ​ដែល​ទទួល​​​​​​កៅអីក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា​ទទួលបាន៦៨អាសន្ន គណបក្សសង្រ្គោះ​ជាតិ​​​​​​ទទួលបាន៥៥​អាសន្ន​។​ ចំពោះដំណើរការបោះឆ្នោតខាងលើនេះត្រូវបានអ្នកសង្កេត​ការណ៍ជាតិនិង អន្តរជាតិ ចាត់ទុកថាបាន​ប្រ​ព្រឹត្ត​ទៅដោយសេរី ត្រឹមត្រូវ យុត្តធម៌ តាម​និយាម​អន្តរជាតិ។សម្រេចបន្តថា បន្ទាប់មកការបោះឆ្នោតជ្រើសរើស​ក្បាល​​​​​ម៉ាស៊ីនរដ្ឋសភា និងការផ្តល់សេចក្តី​ទុក​ចិត្តចំពោះរដ្ឋាភិបាល បានប្រព្រឹត្តទៅផ្អែកតាមរដ្ឋធម្មនុញ្ញ ច្បាប់ ដែល​មាន​​​ជាធរមាន និង​ក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រកម្ពុជា​ ។​សម្តេចបានជម្រាបផងដែរថា បួនអាណត្តិ​កន្លងមកនេះរដ្ឋសភាកម្ពុជាបានបំពេញ តួនាទីជាតំណាងប្រជាជនក្នុងភាពទទួលខុសត្រូវ​ខ្ពស់ដោយអនុម័ត​ច្បាប់​បាន​ចំនួន៤២៦ច្បាប់ ។

ដោយឡែកសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៣វិញ តាមការព្យាករណ៍កម្ពុជាមានកំណើន៧ភាគរយ អតិផរណានៅ​ត្រឹម​កំរិត ៤ភាគរយប្រាក់​ចំណូល​សម្រាប់មនុស្សម្នាក់ៗកើនឡើងដល់ជាង​១​ពាន់​ដុល្លារ។ ក្រៅពីនេះរដ្ឋសភាកម្ពុជា​បាន​ចូលរួមចំណែកយ៉ាងសកម្មជាមួយបណ្តាសភា​ប្រទេសជាដៃគូរ ក្នុងការពិភក្សា អនិម័ត សេចក្តីសំរេច ឬច្បាប់នានា និងរិះរកវិធានការ ដើម្បី​ដោះស្រាយបញ្ហាប្រឈមក្នុងក្របខណ្ឌ តំបន់ និងអន្តរជាតិ សំដៅរួមចំណែកដល់​បុព្វហេតុ​រក្សាការពារ សន្តិភាព និងសន្តិសុខសង្គម នៅក្នុងប្រទេសក៏ដូចជានៅលើសកលលោក។ សម្រាប់ប្រទេសវៀត​ណាម រដ្ឋសភាទាំងពីរបានចុះកិច្ចព្រមព្រៀងពង្រឹង និងពង្រីកចំណង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តការ​កាន់​​​តែប្រសើរឡើងថែមទៀត។សូមបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភាបានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់នៃរដ្ឋ​​​សភា​​កម្ពុជា ទៅ​បំពេញទស្សនកិច្ច និងចូលរួមមទ្ទីញរំលឹកខួបលើកទី៣៥ នៃ​ទិវាជ័យ​ជំនះសង្រ្គាមកា​រពារ​ព្រំ​ដែនទិសនីរតី នៅទីក្រុងហានណូយប្រទេសវៀតណាមរយៈពេល២ថ្ងៃគឺថ្ងៃទី៤-៥មករា២០១៤​តាមការអញ្ជើញរបស់ប្រធាន​រដ្ឋសភាប្រទេសវៀតណាម និងបានធ្វើមាតុភូមិនិវត្តមកដល់​ប្រទេស​វិញនៅរសៀលថ្ងៃទី៥ខែមករាឆ្នាំ២០១៤នេះ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម បានចុះពិនិត្យបញ្ជីបោះឆ្នោត

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៦ខែ មីនា ឆ្នាំ២០១៣ឯកឧ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [491]


ក្មេងស្ទាវ​នៅប្រេស៊ីល​ដុតកំទេច​ឡានក្រុងចំ​នួន​ ៤គ្រឿង​

ប្រទេសប្រេស៊ីល៖ អាជ្ញាធរប្រចាំប្រទេសប្រេស៊ីលបានអោយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [366]


លោក ​Essam ​el-Erainត្រូវ​បាន​ចាប់​ខ្លួន​

ប្រទេសអេស៊ីប៖ កាលពីព្រឹកថ្ងៃពុធនេះ លោក Essam el-Er...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [353]


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បំភ្លឺ ពាក់ព័ន្ធរឿង ក្រុមហ៊ុន BHP Billiton

ភ្នំពេញ: ​អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័សរ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [392]


​អ៊ីស្រាអែល ​បាញ់គ្រាប់​រ៉ុកែតចូលតំបន់​ ព្រំដែនស៊ីរី​

ដាម៉ាស់ៈ កងកម្លាំងប្រទេស អ៊ីស្រាអែល កាលពីថ្ងៃពុធកន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [361]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 416 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2022 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964922​ នាក់