​ប​រិមាណផលត្រី​ទាំងទឹកសាប ​នឹង​ទឹកប្រៃក្នុង​ឆ្នាំ២០១៣​ទទួលបាន​ជាង៦​រយពាន់តោន​លើសឆ្នាំ​មុន​១៥%​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ នៅឆ្នាំ២០១៣ ផុតទៅនេះ កម្ពុជាទទួលបានបរិមាណផលត្រីសរុបលើស​ឆ្នាំមុន​ជាង​១៥%​ ដោយ​សារ​ទឹកទន្លេហក់ឡើងខ្ពស់ ហើយប្រជាកសិករនិយមចិញ្ចឹមត្រីច្រើន​នៅតាមស្រះ​ធម្ម​ជាតិ​​​​​ និង​នៅក្នុ​ង​ស្រែ។លោក ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានប្រាប់ឲ្យដឹងថា បរិមាណផលត្រីប្រចាំឆ្នាំ២០១៣​នេះបានកើន​ឡើង​​​​ជាងឆ្នាំ មុនរហូតដល់ជាង១០០ពាន់តោន។

លោកបន្តថា តាមការវាយតម្លៃចំនួននេះ​បានកើនឡើងក្នុ​ង​​​​​អត្រា​១៥​ ភាគរយ ក្នុងនោះត្រីទឹកសាបមាន​ចំនួនជាង​៥៨០​ពាន់តោន ត្រីទឹកប្រៃមានចំនួន១០០ពាន់តោន និងត្រី ចិញ្ចឹមចំនួន៨០ពាន់តោន ប៉ុន្តែបើធៀបនឹងឆ្នាំ​២០១២​វិញ ត្រីទឹកសាបមានចំនួនតែ ៥០៩​ពាន់តោន ត្រីទឹក ប្រៃ ចំនួន៩៥ពាន់តោន និងត្រីចិញ្ចឹមចំនួនជាង២ពាន់តោន។

លោក ណៅ ធួក បានបញ្ជាក់ថា ការកើនឡើងបរិមាណ ផលត្រីទឹកសាបដ៏ច្រើននេះ ដោយសារ​តែ​​​​​​​​ទឹកទន្លេឡើង​ធំ​ធ្វើ​ឲ្យត្រីអាចចរាណ៍ទៅមកបានយ៉ាងងាយស្រួលក្នុងការស្វែងរកចំណី ហើយក៏ជា​លទ្ធ​ផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​រដ្ឋាភិបាល​ក្នុងអនុវត្ត​ច្បាប់​ចុះបង្ក្រាប​បទល្មើស​នេសាទ​ និង​លែង​​កូនត្រី​ពូជជាច្រើន​លានក្បាល​ទៅក្នុង​បឹង ទន្លេ​ធម្មជាតិ​ និង​ក្នុង​តំបន់​អភិរក្ស ដែន​ជម្រកត្រី​ពូជ​ក្នុង​​រដូវ​បិទឡូត៍​នេសាទរួមទាំង​ការចូល​រួម​ជួយការពារ​ពី​សហគមន៍​នេសាទ​ផងដែរ។ ម្យ៉ាងវិញទៀត ប្រជា​កសិករកាន់តែមានចំនួនច្រើនងាក​មកចិញ្ចឹមត្រីតាមលក្ខណៈ​គ្រួសារ និង​លក្ខណៈ​​​ធ្វើអាជីវកម្ម ដើម្បីចូលរួមបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ។

លោកបានអះអាងថា ចាប់ពីថ្ងៃទី8 ដល់ថ្ងៃទី15ខែមករាខាងមុខនេះ ប្រសិនបើអាកាសធាតុល្អ មេឃ​គ្មានភ្លៀង​កក់​ខែ និងទឹកទន្លេមគង្គស្រក់ទៅវិញ ត្រីអាចត្រូវច្រើនចន្លោះពី១ម៉ឺន៥ពាន់តោនទៅ២​ម៉ឺនតោន។តាមរយៈនេះលោក ណៅ ធួក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅ​ទូទាំង​ប្រទេស​ដែលមានបំណងធ្វើប្រផុកផ្អកត្រីឆ្អើ​សូម​ត្រៀម​សំភារៈឲ្យបានគ្រប់គ្រាន់ដោយត្រីមិនខ្វះទេ ហើយមាន តម្លៃថោកទៀតផង ពោលចន្លោះពី5រយរៀលដល់​១ពាន់​រៀលប៉ុណ្ណោះ។

សូមបញ្ជាក់ថា បើតាមការព្យាករណ៍ពីរដ្ឋបាលជលផល ដោយសារឆ្នាំនេះទឹកទន្លេឡើងខ្ពស់នៅ​ខែ​កុម្ភៈគឺចាប់ពី
ថ្ងៃ​ទី​១១ដល់ថ្ងៃទី១៥ ត្រីនឹងត្រូវម្តងទៀត ដូច្នេះប្រជាពលរដ្ឋដែលខកខាន​មិនបាន​ធ្វើ​ប្រហុក ផ្អក ឬត្រីឆ្អើ ក៏មាន​ឱកាស​​​​​ធ្វើ​នៅថ្ងៃនោះដែរដើម្បីទុកជាស្បៀងបំរុងទុកសម្រាប់ផ្គត់ផ្គត់​ដល់​ការ​ហូបចុកប្រចាំថ្ងៃបានមួយផ្នែកធំ៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [558]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [576]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [612]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [581]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លួចឌុប​ស្រី​ក្មេង​ជួប​គ្រោះថ្នាក់​ចរាចរ ប្រពន្ធ​ដឹង​មកដល់ទះ​​កំផ្លៀងថែម

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជិះម...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [356]


ត្រីបន្តពុលងាប់ក្នុងស្រុកមង្គលបូរីប្រមាណជាង១០តោន

ខេត្តបន្ទាយមានជ័យ៖ ត្រី​ចម្រុះ​នៅក្នុង​ប្រឡាយ២របស់...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [304]


បុរសម្នាក់យកកាំបិតបុ័តោ​កាប់​ក្មួយប្រុស​បង្កើត​ស្លាប់​ម្តាយមីង រងបួសធ្ងន់នៅស្រុកព្រះនេត្រព្រះ

បុរសវិកលចារិកម្នាក់រស់នៅជាមួយម្តាយមីងនិងក្មួយប្រុស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [289]


ដំណើរបំពេញទស្សនកិច្ចរបស់នា​យក​រដ្ឋ​មន្ត្រីវៀត​ណាម​នៅកម្ពុជា

នាយករដ្ឋមន្រ្តី វៀត ណាម ឯកឧត្តម ង្វៀន តាន់យ៉ុង (Ng...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [355]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 58 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 125 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 746104​ នាក់