ភ្នំពេញ:មុនឱកាសបើកបវេស្សណកាលឆ្នាំសិក្សាថ្មីនៅដើមខែតុលាខាងមុខនេះ រដ្ឋាភិបាលជប៉ុនបាន ដាក់សម្ពោធឲ្យដំណើរការនូវអគារសិក្សា1ខ្នងដល់អនុវិទ្យាល័យគោកបញ្ជន់ ស្ថិតនៅជាយរាជធានីភ្នំ ពេញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានរៀនសូត្រប្រកដោយគុណភាព។ក្នុងពិធីសម្ពោធអគារសិក្សាមួយខ្នងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនស្ថិតនៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យនាព្រឹកថ្ងៃទី20 ខែកញ្ញានេះ លោកហ៊ីហ្គូជី យូស៊ីហ៊ីរ៉ូ ឧប ទូតជប៉ុនប្រចាំកម្ពុជាមានប្រសាសន៍ថា ការសម្រេចផ្តល់អគារសិក្សានេះ ដើម្បីចូលរួមកែលម្អគុណ ភាពអប់រំនៅកម្ពុជាឲ្យកាន់តែប្រសើរ ខណៈដែលអត្រាចូលរៀនរបស់សិស្សនៅថ្នាក់អនុវត្តវិទ្យា ល័យនៅមានកម្រិតនៅឡើយ ដោយសារតែកង្វះសាលារៀន។ លោកបញ្ជាក់ថា អគារសិក្សាមួយ ខ្នងនេះ នឹងបានបំពេញតម្រូវជាបន្ទាន់ដល់សិស្សានុសិស្សនៅអនុវិទ្យាល័យគោកបញ្ជន់សម្រាប់ ឆ្នាំសិក្សា2013 2014នេះ ដោយកន្លងមកពួកគេគ្មានបន្ទប់សិក្សាគ្រប់គ្រាន់ ដោយត្រូវខ្ចីបន្ទប់ពីសាលា បឋមសិក្សានៅក្បែរនេះ។
ឯឧ.ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ការចូលរួមគាំទ្ររបស់រដ្ឋាភិបាលជប៉ុ ននាពេលនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងល្អទេ្វភាគីរវាងរដ្ឋាភិបាលទាំង2 កម្ពុជា ជប៉ុន ។ កិច្ចគំាទ្រនេះមិនត្រឹមអភិវឌ្ឍផ្នែកហេដ្ឋាចរាសម្ពន្ធ័នៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺបានបំរើ ផលប្រយោជន៍ក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាសក្តានុពលដ៏សំខាន់ជំរុញឲ្យកម្ពុជាកាន់តែរីក ចំរើនទៅមុខ។ ឯឧ.បញ្ជាក់ថា កន្លងមកនេះរដ្ឋាភិបាលជប៉ុនបានជួយសាងសង់អគារសិក្សាជាច្រើន ពាន់ខ្នង មិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញទេ គឺនៅទូទាំងប្រទេស ដែលនេះបានឆ្លុះបញ្ចាំងយ៉ាង ច្បាស់ថា នេះជាការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ ដោយស្របតាមបំណង ប្រាថ្នារបស់រាជរដ្ឋាភិបាល ដើម្បីកសាងជំនានយុវជនមួយថ្មីប្រកបដោយការរីកចំរើន ដោយជៀស វាងកុំបណ្តោឲ្យពួកគេទៅប្រព្រឹត្តអំពើអសីលធម៌ អំពើអណាចារ្យា អំពើពាលាអាវាសែ ដែលជា កង្វល់សង្គមជាតិ។តាមរយៈនេះឯឧ.អភិបាលក៏បានអំពាវនាវដ៏អាណាព្យាបាលទាំងអស់ ត្រូវបញ្ជូន នឹងជំរុញកូនចៅរបស់ខ្លួនឲ្យបានទៅសិក្សាគ្រប់ៗគ្នា ដោយមិនត្រូវឃាត់ឃំាងឲ្យនៅតែផ្ទះនោះទេ ព្រោះនេះជាស្ពានមួយដ៏សក្កិសិទ្ធដែលចំលងពួកគេឲ្យជៀតផុតពីភាពល្ងង់ខ្លៅ និងកាត់បន្ថយភាព ក្រីក្រ។សូមបញ្ជាក់ថា អគារសិក្សាមួយខ្នងនេះមាន7បន្ទប់ រួមជាមួយនឹងបង្គន់អនាម័យចំនួន8បន្ទប់ ដោយ បានចំណាយថវិកាសាងសង់អស់ចំនួនជាង9ម៉ឺន8ពាន់ដុល្លាសហអាមេរិក ដែលជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងគូសា ណូណិរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា៕
ដោយៈ គង់ រតនា