​កម្ពុជា​ចាប់ផ្តើម​ពង្រឹង​យន្តការ​គាំពារ​កុមារ​លើគ្រប់​វិស័យ​ទូទាំង​ប្រទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារចាប់ផ្តើមរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួនជាលើក​ដំបូងដើម្បីធានា ឲ្យ​កុមារកាន់តែមានស្ថានភាពល្អប្រសើរឡើង ស្របតាមកិច្ចសន្យា​ជាមួយ​អង្គ​ការ​សហ​​​ប្រជា​ជាតិដែលបានមាន​ផែន​ការយុទ្ធសាស្រ្តនេះមានរយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥ ដល់​២០២៥​ ដើម្បីពង្រឹងបន្ថែមនូវទិសដៅ​យុទ្ធសាស្រ្ត​លើវិស័យកុមារ ក៏ដូចជាពង្រឹង​នូវ​តួនា​ទី​ភារៈកិច្ច​របស់​​​អ្នកពាក់ពន្ធ័សំដៅឲ្យការអនុវត្ត​សិទ្ធិរបស់កុមារ​កាន់តែប្រសើរ​ជាងមុន។

លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងជាប្រធានក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បីកុមារបានឲ្យដឹងនៅថ្ងៃទី៣១ខែធ្នូនេះថាការផ្តួចផ្តើមរៀបចំ​ផែន​ការ​ជាតិនេះឡើងដោយបច្ចុប្បន្ន​រាល់​
ស​កម្ម​ភាពពាក់ពន្ធ័និងកុមារមិនទាន់បានប្រមូលផ្តុំគ្នានៅឡើយដែល​​​ជាហេតុបង្កផលលំបាកជាច្រើនក្នុងការ​ឆ្លើយ​ចំ​ពោះ​​​​កុមារឲ្យមានប្រសិទ្ធភាពដូច្នេះផែនការនេះនឹងធានាបានការកាតបន្ថយបញ្ហាប្រឈមនានា​របស់កុមារ​ដែល​កំពុង​ជួបប្រទៈបានច្រើនជាងមុន។លោកជំទាវបន្តថាគម្រោងកំណត់ផែនការយុទ្ធសាស្រ្ត​ជាតិដើម្បីកុមារបាន​បង្កើត​ឡើងនៅពេល​ដែលកុមារកម្ពុជាជាច្រើនមិនទាន់ជៀសផុតពីបញ្ហាប្រឈមដោយការកេងប្រវញ្ច័ និងការ​ជួញដូ​រគ្រប់​រូប​ភាព ពិសេស ស្ថិតក្នុងទំរងពលកម្មធន់ធ្ងន់ជាដើម។​

តែទោះជាយ៉ាងនេះក្តី លោកជំទាវបានអះអាងថាបញ្ហាប្រឈមទាំងនេះត្រូវបានកាត់បន្ថយ​ជា​បណ្តើរ​​​​ៗ​ហើយពុំ​មាន​​​​​លក្ខណៈធ្ងន់ធ្ងរទៀតទេ ដោយសារតែកម្ពុជា បានអនុវត្តកាតព្វកិច្ចរបស់ខ្លួន​យ៉ាងពេញលេញ​ក្នុង​លើកកម្ពស់​ស្ថាន​ភាព​កុមារស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារដែលបានផ្តល់សច្ចាបន័តាំងពីឆ្នាំ1992។តំណាង​អង្គការ​ភ្លែន​អន្តរ​ជាតិ​កម្ពុជាលោក Prashant verma បានចាត់ទុកថា នេះជាជំហាន មួយ​ដ៏សំខាន់រ​បស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការ​ឆ្លើយ​​តប និងបំពេញយ៉ាងពេញលេញទៅលើសិទ្ធិ របស់​​កុមារនៅគ្រប់កម្មវិធីទាំងអស់។លោកបានទទួលស្គាល់ថាចាប់​តំាងពីប្រទេសកម្ពុជាទទួលយក​កាតព្វ​កិច្ចគាំពារកុមារមកទល់បច្ចុប្បន្ននេះសម្រេចនឹងរីក​ចំរើនគួរឲ្យកត់​សម្គាល់​ពាក់​ពន្ធ័នឹងការអនុ​វត្ត​សិទ្ធិកុមារនិងអភិវឌ្ឍកុមារ ប៉ុន្តែយ៉ាងនេះក្តីក៏នៅមានការងារជាច្រើនទៀតដែលត្រូវដោះស្រាយ​បន្ថែមបន្ថែម ក្នុងនោះដូចជាកម្មវិធីអប់រំ និងអភិវឌ្ឍកុមារតូច ការជួញដូរមនុស្សនិងការរំលោភបំពានលើ​កុមារ​ពល​កម្ម​កុមារ កុមារកំពា្រនិងងាយរងគ្រោះ និងសុខភាពកុមារជាដើម។

សូមបញ្ជាក់ថាតាមលទ្ធផលចន្លោះជំរឿនឆ្នាំ២០១៣​នេះកម្ពុជាមានកុមារ​អាយុចាប់ពី0​ឆ្នាំ​ដល់​១៤​​ឆ្នាំចំនួនជាង​៤​លាន​៨សែននាក់ ប៉ុន្តែបើយោងតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ILOបានបង្ហាញ​កាលពីពេល​ថ្មីៗនេះថាកម្ពុជាមានកុមារចំនួន១លាន៥សែននាក់កំពុងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច​ ក្នុងនោះ៧៥​ម៉ឺននាក់ចូល​រួមក្នុងទំរងផ្សេងនៃពលកម្មកុមារដូចជា៖ កុមារធ្វើការងារនៅ ឡឥដ្ឋ, នេសាទសមុទ្រ, ស្រែអំបិល, នៅក្នុង​ចំការ​កៅស៊ូ, កុមារលីសែង និងកុមារក្នុងវិស័យទេសចរណ៍​។ការងារទាំងនោះបានធ្វើអោយកុមាររងគ្រោះ​លើរាងកាយ​នឹង​​មិនបានទៅសិក្សារៀនសូត្រជាដើម​៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [984]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [726]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [876]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [700]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទំនាក់ទំនងមកកាន់ អ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net)

អ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ជ...អានបន្ត

ទំនាក់ទំនង • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1889]


អង់គ្លេស បញ្ជូននាវាមុជទឹកស្រាវជ្រាវយន្តហោះម៉ាឡេស៊ី បាត់ខ្លួន

អង់គ្លេស: រហូតមកទល់​ពេលនេះ យន្តហោះ​អាកាសចរណ៍​ម៉ាឡេ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [621]


សម្ដេចប្រធានរដ្ឋសភា និងលោក​ជំទាវ​និមន្ត​ព្រះសង្ឃ សូត្រមន្ត​បង្សុ​កូល​ឧទ្ទិស​កុសលជូនជីដូនជីតា

កំពង់ចាម៖ខណៈពេល​ដែល​ប្រជាពលរដ្ឋកម្ពុជា​ ជាពុ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [405]


ស្ថាប័ន​ផ្សារ​មូល​បត្រ​១៩​ប្រទេស​ចូល​សិក្ខាសាលា​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​

ភ្នំពេញ៖ មន្ត្រីប្រតិបត្តិ និយ័តករ មូលបត្រ ធនាគារក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [315]


សាក​សព​ ៦៤នាក់​ត្រួវ​បាន​រកឃើញនៅ​ភាគ​ខាងលិច​នៃរដ្ឋ​ Jalisco​ ​និងរដ្ឋ Michoacan​

ប្រទេសម៉ិចស៊ីកូ៖ កាលពីថ្ងៃម្សិលមិញក្រុមអ្នករុករករប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [313]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 120 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 353 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864030​ នាក់