ប្រទេសម៉ិចស៊ីកូ៖ យោងតាមសារព័ត៌មានក្នុងស្រុកមួយបានអោយដឹងថា មន្រ្តីយោធាម៉ិចស៊ីកូយ៉ាងហោច ណាស់ ៧ នាក់បានស្លាប់និង ៥នាក់ទៀតបានរងរបួសជាទំងន់ បន្ទាប់ពីពួកខ្មាន់កាភ្លើងមួយក្រុមបានធ្វើការ
វាយឆ្មក់យ៉ាងសាហាវមកលើពួកគេនៅភាគខាងលិចនៃប្រទេសម៉ិចស៊ីកូ។ មន្រ្តីប៉ូលីសបានអោយដឹងថា ការ
វាយ ឆ្មក់លើកទី ១ គឺបានកើតឡើងនៅតាមតំបន់ដាច់ស្រយាលមួយកន្លែងនៃរដ្ឋ Michoacan ដោយបានសំ
លាប់មន្រ្តីយោធាចំនួន ៤នាក់និងមន្រ្តីយោធា ៥នាក់ផ្សេងទៀតទទួលរងរបួសជាទំងន់ ចំណែកការវាយឆ្មក់
លើកទី ២គឺបានកើតឡើងនៅក្បែររដ្ឋ Jalisco ដោយបានសំលាប់មន្រ្តីយោធា ៣នាក់និងជនស៊ីវិលម្នាក់។
ក្រុមអ្នកស៊ើប អង្កេតបានអោយដឹងថា ពួកយើងគឺមិនទាន់បានដឹងថា នរណាជាអ្នកនៅពីខាងក្រោយការវាយ
ប្រហារនេះនៅឡើយទេ ក៏ប៉ុន្តែពួកយើងដឹងថាតំបន់ទាំង ២នេះគឺតែងតែជួបនូវបញ្ហាវិវាទមិនឈប់ឈរពីសំណា
ក់ពួកអ្នកលក់ថ្នាំញៀនទាំងអស់នោះដែលគេហៅ ថា New generation and knight Templar។ កាលពីដើមខែធ្នូនេះ លោកប្រធានាធិបតី Enrique Pena nietoបានប្រកាសអោយបង្កើនកងសន្តិសុខបន្ថែមទៀតពោលគឺចំនួន ១០០០០ នាក់ក្នុងគោលបំណងដើម្បីទប់ស្កាត់ឧក្រឹដ្ឋកម្មនិងអំពើហឹង្សានៅក្នុងតំបន់ នោះ។ ដោយ៖ តុលា