លទ្ធផលផ្លូវ​ការ នៃ​ការ​បោះ​ឆ្នោត នឹង​ប្រ​កាស​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹងធ្វើការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើស​
តាំង​​តំណាងរាស្ត្រនីតិកាល​ទី​៥ ​ជា​ផ្លូវការនៅ​ថ្ងៃទី​៨ ខែកញ្ញាឆ្នាំ​២០១៣  បន្ទាប់ពីធ្វើការ​ដោះស្រាយ​នូវវិវាទ​ចប់​
សព្វ​គ្រប់នៅក្រុមប្រឹក្សាធម្មនុញ្ញនិងធ្វើការ​ត្រួតពិនិត្យ​ លទ្ធផល​រាប់​សន្លឹកឆ្នោត តាម​បណ្តឹង​ចប់សព្វគ្រប់ហើយ​
ពុំមាន​បណ្តឹងតវ៉ា​ទៀតនោះ គ​.​ជ​.​ប​.នឹងធ្វើ​ការប្រកាស​លទ្ធ​ផល​បោះឆ្នោត​បណ្តោះអាសន្ន ពោលគឺ​ពាក់​កណ្តា​ល​​​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី​១០ខែសីហាឆ្នាំ​២០១៣ខាងមុខនេះ​។​


លោក ​ទេព នីថា អគ្គលេខាធិការ​នៃគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​.)បានបញ្ជាក់​សាជាថ្មីនៅ​
ល្ងាច​​ថ្ងៃទី​១ ខែសីហា​ឆ្នាំ​២០១៣​នេះថា ចំពោះការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិសុំ​ឲ្យ គ​.​ជ​.​ប​. បង្កើត​
គណៈ​កម្មការ​ចម្រុះសម្រាប់​ត្រួត​ពិនិត្យឡើងវិញ​នូវ​​លទ្ធផល​បោះឆ្នោត​នោះ គឺ គ​.​ជ​.​ប​. ពុំមាន​សិទ្ធិអំណាច​អ្វីក្នុង​
ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​​នោះទេគឺ​ហួស​ពី​សិទ្ធិអំណាច​របស់គ​.​ជ​.​ប​.ហើយ​។​

​អគ្គលេខា​ធិការ​រូបនេះបាន​បន្តថា គ​.​ជ​.​ប​.បានស្នើ​ឲ្យ​គណបក្សនយោបាយនិង​ភាគី​ពាក់ព័ន្ធ​​ទាំងអស់ដាក់​របាយ​
ការណ៍ ឬ បណ្តឹង​របស់ខ្លួន​មកគ​.​ជ​.​ប​. ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៦ ខែសីហាឆ្នាំ​២០១៣ដើម្បី​ឲ្យ​ក្រុម​អ្នកជំនាញ​
របស់​គ​.​ជ​.​ប​.ធ្វើការ​ត្រួតពិនិត្យ​លើ​របាយការណ៍ និង​បណ្តឹង​ទាំងនោះ​។​

លោក​ទេព នីថា បាន​បន្តទៀតថា នៅ​ថ្ងៃទី​៣ ខែសីហា គ​.​ជ​.​ប​.នឹង​យក​របាយការណ៍ និង​ពាក្យបណ្តឹង​ទាំងនោះ
មក​ធ្វើការ​ពិនិត្យនិង​ដោះស្រាយ​ជា​បន្តបន្ទាប់ ដោយ​ប្រើប្រាស់​យន្តការ​ដែលមាន​ស្រាប់នៅគ​.​ជ​.​ប​. និង​អញ្ជើញ​
តំណាង​គណបក្សនយោបាយ និង​អង្គការក្រៅរដ្ឋាភិបាល​ជាតិអន្តរជាតិ ចូលរួម​ធ្វើការ​ត្រួតពិនិត្យលើ​លទ្ធផល​
នៃ​ការរាប់​សន្លឹកឆ្នោត​ម្តង​មួយ​សំណុំរឿងៗ តាម​បណ្តឹងឬ ​របាយការណ៍​ដែល គ​.​ជ​.​ប​. ទទួលបានពីគ្រប់​គណ​
បក្ស​នយោបាយ​។

លោកអគ្គលេខាធិការ គ​.​ជ​.​ប​. បានបញ្ជាក់ទៀតថា​ ក្នុងករណីដែលគ​.​ជ​.​ប​.បាន​ប្រើប្រាស់​យន្តការដែលមាន​
ស្រាប់ដោយមាន​ការចូលរួម​ពី​តំណាង​គ្រប់​គណបក្សនយោបាយ និង​អង្គការ​ជាតិ​អន្តរជាតិធ្វើការ​ត្រួតពិនិត្យ​
លទ្ធផល​រាប់​សន្លឹកឆ្នោត តាម​បណ្តឹង​ចប់សព្វគ្រប់ហើយ​ពុំមាន​បណ្តឹងតវ៉ា​ទៀតគឺ គ​.​ជ​.​ប​.នឹងធ្វើ​ការប្រកាស​
លទ្ធ​ផល​បោះឆ្នោត​បណ្តោះអាសន្ន(​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​) នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៣ ខាងមុខ​។

​សូមបញ្ជាក់ថា​ ៖​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្របាន​ចែងថា រយៈពេល​៦០ថ្ងៃ​បន្ទាប់ពី
គ​.​ជ​.​ប​. ប្រកាស​ទ្ធ​ផល​ជា​ផ្លូវការគឺ​អ្នកតំណាងរាស្ត្រ​ទាំង​១២៣​រូបត្រូវធ្វើ​​ពិធី​ប្រកាស​សុពលភាពចូលកាន់​
តំណែង​​នៅ​ចំពោះ​ព្រះភ័ក្ត្រ ព្រះមហាក្សត្រ នា​ព្រះបរមរាជវាំងដែល​ដឹកនាំ​ដោយ​អ្នកតំណាងរាស្ត្រ​ម្នាក់
ដែលមាន​អាយុ​ចាស់​ជាងគេ​៕​

ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ការប៉ះ​ទង្គិច​គ្នានៅ​ប្រទេស​អេហ្ស៊ីប​ឆក់យក​ជីវិត​និស្សិត​ម្នាក់​

ប្រទេសអេហ្ស៊ីប៖ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា កាលព...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [415]


សេចក្តីជូនដំណឹងស្តីពីការបាញ់គ្រាប់ពិត កាំភ្លើងប្រតិកម្ម M-21 នឹងកាំភ្លើង១៣០ម.ម

សេចក្តីជូនដំណឹងស្តីពីការបាញ់គ្រាប់ពិត  ...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [488]


តើការពារកម្មករ រឺ ជំរុញអោយកម្មករអត់ការងារធ្វើ

តើការពារកម្មករ រឺ ជំរុញអោយកម្មករអត់ការងារធ្វ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [462]


ខ្មាន់​កាំភ្លើង​ដៃដល់​បាញ់​សំលាប់​មន្រ្តី​យោធា​ម៉ិចស៊ីកូ​ ៧នាក់​

ប្រទេសម៉ិចស៊ីកូ៖ យោងតាមសារព័ត៌មានក្នុងស្រុកមួយបានអ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [469]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 475 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 865 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230964​ នាក់