មន្ត្រីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​អះអាងថា ​កម្ពុជានឹងមាន​ប្រព័ន្ធថវិកាថ្មី​នៅឆ្នាំ២០១២០​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន អះអាងថា កម្ពុជានឹងមានប្រព័​ន្ធថវិ​កា​ថ្មី​នៅឆ្នាំ២០១២០ ដើម្បីធ្វើឱ្យប្រព័ន្ធគ្រប់គ្រងថវិកាមានភា​ពសុក្រិតភាព និងស្របតា​មស្ត​ង់ដា​រអន្ត​រជាតិ។ លោក វង្សី វិស្សុត រដ្ឋលេខា​ធិការ​​​​​​​​​​​​​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបែបនេះក្នុងសិ​ក្ខា​សាលាស្តីពីកំណែទម្រង់ថវិកាឆ្នាំ២០១៥ នៅព្រឹកថ្ងៃ​​អង្គារនេះ។លោកអះអាងថា ការគ្រប់​គ្រ​ង​ថវិ​កា​រ​ប​ស់យើ​ងនឹងរៀ​បចំប្រ​ព័ន្ធថ្មីទាំងស្រុងនៅឆ្នាំ២០១២០ ដោយសារ​ប្រព័ន្ធចាស់ដែ​ល​យើង កំពុ​ង​ប្រើ​បច្ចុ​ប្បន្ននេះ មិនអាចធ្វើឱ្យរបៀបធ្វើការ និងផ្នត់គំ​និតមានកា​រអភិវឌ្ឍន៍ទៅ​មុខ​បាន​ទេ ​ដូច្នេះ​មន្ត្រី​ម្នា​ក់ៗត្រូវកសាងសមត្ថភាពការយល់ដឹងការអនុវត្តថវិកាបន្ថែមទៀត ។

លោក បានលើកឡើងថា ដើម្បីឱ្យយើងអាចធ្វើប្រព័ន្ធនេះបាន យើងត្រូវកែប្រព័​ន្ធក្រ​ប​ខ​ណ្ឌគតិយុត្តិ ក្របខណ្ឌ​បច្ចេក​ទេស ធនធានមនុស្ស និងកំណែទម្រង់ប្រព័ន្ធថវិកាជាបណ្តើរៗ ទើ​ប​​ធានាបានការអភិ​វ​ឌ្ឍន៍មួយមាន​​ប្រសិទ្ធិ​ភាព។លោក បានបន្ថែមថា ប្រទេស​កម្ពុ​ជា​យើ​ង​មានគម្លាតអ្នកមាន និងអ្នកក្រច្រើនណាស់ ឥឡូវនេះ យើងមិនអាច​ពឹ​ងតែ​កា​រវិនិ​យោ​គ​ក្នុ​ង​ស្រុកដើម្បីជំរុញកំណើនសេដ្ឋកិច្ចបានទេ យើងត្រូវពឹងការវិនិយោ​គមក​ពីក្រៅប្រទេ​សផ​ង​ដែរ ខណៈយើងកំពុងមានឱកាសច្រើន និងមានបញ្ហាប្រឈមក៏ច្រើន ប៉ុន្តែយើ​ងត្រូវក្តា​ប់យក​ឱ​កាសឱ្យបាន។ លោក វង្សី វិស្សុត  បានអំពាវឱ្យមន្ត្រីតាមក្រសួងស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ត្រូវចូលរួម​​ធ្វើ​កំណែ​ទម្រ​ង់​ប្រកបដោយឆន្ទៈ ​ព្រោះ​ការធ្វើកំណែទម្រង់នៅពេលនេះ មិនអាច​ដើរបា​ន​ទៀតទេ ត្រូវ​តែរ​ត់ទាំងអស់គ្នា។ គួរបញ្ជាក់ថា រាជរដ្ឋា​ភិបាល​​​ថ្មីអាណត្តិទី៥នេះ បានធ្វើការកែទម្រង់គ្រប់ស្ថាប័នទាំងអស់ ក្នុង​នោះក្រសួង​សេដ្ឋកិ​ច្ច ក៏ជាគោល​​ដៅមួយ ក្នុង​​​​ការ​ធ្វើកំណែទម្រង់ប្រព័ន្ធ ហិរញ្ញវត្ថុ ដើរឱ្យ​ទាន់សភាពការណ៍និងស្របតាមនិយាមអន្តរជាតិ ក្នុងការគ្រប់គ្រង​ថវិកា មានតម្លាភាព និងប្រសិទ្ធភាព៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​គ្រាប់បែក​នៅទីក្រុង​ប៉េរូត​ ស្លាប់ ៤នាក់​ រងរបួស​ ៥០នាក់​

ប្រទេសលីបង់៖ កាលពីថ្ងៃសុក្រម្សិលមិញ ការវាយប្រហារដោ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [443]


មនុស្ស៧នាក់បានស្លាប់និងរបួសដោយសារខ្យល់ព្យុះនិងរន្ទះបាញ់

ភ្នំពេញ៖ លោក​កែវ​ វី​ នាយ​ខុទ្ទាកាល័យ​ នៃ​គណៈ​កម្ម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [636]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 698 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1404 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231503​ នាក់