​លោកអាគីហ៊ីកូ​ តាណាកា ​ប្រធានJICA ​ផ្តើមទស្សនកិច្ចរយៈ​ពេល២ថ្ងៃនៅកម្ពុជា ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ដែល​ហៅ​កាត់​ថា JICA លោក​អាគី​ហ៊ី​កូ តា​ណា​កា នឹង​ចាប់ផ្តើម​នូវ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​២​ថ្ងៃ នៅ​កម្ពុជា​គឺ​ចាប់ពី​ថ្ងៃទី​២៦-២៧ ខែកុម្ភៈ ឆ្នាំ​២០១៤​។​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ឲ្យ​ដឹងថា ឯកឧត្តម អាគី​ហ៊ី​កូ នឹង​ចូលជួប​សម្តែង​ការគួរ សមជា​មួយ​សម្តេច អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​រាជរដ្ឋាភិ​បាល​កម្ពុជា​នៅ​វិមាន​សន្តិភាព​។​

លោក អាគី​ហ៊ី​កូ តា​ណា​កា មុនពេល​បម្រើ​ការងារ​ក្នុងតួនាទី​នេះ គឺជា​សាស្ដ្រាចារ្យផ្នែក​នយោបាយ​អន្ដរជាតិ នៃ​វិទ្យាស្ថាន​សិក្សា​ជាន់ខ្ពស់​អំពី តំបន់ អាស៊ី​របស់​សាកលវិទ្យាល័យ តូ​ក្យូ ប្រចាំ​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​អន្ដរ​សាកលវិទ្យាល័យ​ស​ម្រា​ប់​ការសិក្សា​អំពី​ព័ត៌មាន​។លោកបាន​បម្រើ​ជា​សមាជិក​នៃ​ក្រុមទី​ប្រឹក្សា​ជាច្រើន​ក្រុម សម្រាប់នាយក​រដ្ឋមន្ដ្រី​ជប៉ុន​​រួមមាន​ដូចជាក្រុមប្រឹក្សា​ស មត្ថភាព​សន្ដិសុខ និង​ការពារជាតិ (​ឆ្នាំ ២០០៩-២០០៤)​ក្រុមប្រឹក្សា​កំណែទម្រង់​ក្រសួងការពារជាតិ (​ឆ្នាំ​២០០៧-២០០៨) និង​ក្រុម ប្រឹក្សា​មូលដ្ឋាន​ច្បាប់​សម្រាប់​គោលនយោបាយ​សន្ដិសុខ (​ឆ្នាំ ២០០៧) ។

ជាក់ស្តែង លោកប្រធាន ចៃកា រូបនេះ មានស្នាដៃជាច្រើនដែលបានបោះពុម្ភជាសៀវភៅទាំង​ភាសា​ជាតិរបស់លោកនិង ភាសា អង់គ្លេសមានចំណងជើងដូចជា ពិភពលោកក្រោយវិបត្ដិ (ភាសា ជប៉ុនចេញផ្សាយឆ្នាំ ២០០៩ នៅតូក្យូ)ប្រទេសជប៉ុន និង​នយោបាយអន្ដរជាតិ នៅក្នុងតំបន់ អាស៊ី (ភាសាជប៉ុន ចេញផ្សាយឆ្នាំ ២០០៧ នៅតូក្យូ) និងសម័យពាក់កណ្ដាលថ្មី ៖ ប្រព័ន្ធ ពិភពលោកនៅ​សតវត្សទី ២១ (ភាសាអង់គ្លេស ចេញផ្សាយឆ្នាំ ២០០២ នៅតូក្យូ) ៕
ដោយៈភីនរ៉ា   

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1218]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1126]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [953]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [962]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1058]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋបាលជលផលកំពង់ឆ្នាំង បើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទសម្រាប់ដំណាច់ខែមីនា

​កំពង់ឆ្នាំង ៖ ស្រប​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [376]


ពិភាក្សាលទ្ធភាពស្ថាបនាគ ម្រោងសាងសង់ផ្លូវក្រោមដីថ្មី នៅភ្នំពេញ

ពិភាក្សាលទ្ធភាពស្ថាបនាគម្រោងសាងសង់ផ្លូវក្រោម...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [500]


​ជប៉ុនបាន​រំលឹកពី​គុណសម្បត្តិ​របស់​កម្ពុជា​ ដែល​មិនអាច​បំភ្លេចបាន​

ភ្នំពេញៈ តំណាងសមាគមជប៉ុន លោក Keizo Niwa បានរំលឹកពី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [395]


ប្រធាន​​រដ្ឋ​សភា ​នឹងទៅបំពេញទស្សនៈកិ​ច្ចមិត្តភា​ពនៅប្រទេស​ម៉ារ៉ុក ​និងកូដឌីវ័រ​

ភ្នំពេញ៖ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [397]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 147 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 64 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040759​ នាក់