កុំព្យូទ័រ​​ស៊េរី​​ Templete​ និង​ Notebook​ តំលៃ​​ ៨០ម៉ឺន​ដុល្លារ​ត្រូវ​បាន​គេ​លួច​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ប្រទេសប្រេស៊ីល៖ ក្មេងទំនើងប្រេស៊ីលប្រដាប់ដោយអាវុធមួយក្រុមបានលួចកុំព្យូទ័រស៊េរី Templete និង  Notebook នៅឯព្រលានយន្តហោះSao Paulo។ មន្រ្តីប៉ូលីសប្រេស៊ីលបានអោយដឹងថា កុំព្យូទ័រនោះមានតំលៃ  ប្រហែលជា ៨០ម៉ឺនដុល្លារ។ ប៉ូលីសប្រេស៊ីលបានបន្តទៀតថា ក្រុមក្មេងទំនើងទាំងនោះមានចំនួន ១០នាក់  ហើយពួកគេទាំងនោះ គឺធ្លាប់អុកឡុកនៅក្នុងសណ្ឋាគារមួយកន្លែងទៀតផង ។  


រហូតមកដល់ពេលនេះ ក្រុមក្មេងទំនើងទាំង ១០នាក់ នោះបានគេចខ្លួនបាត់ទៅហើយ ក៏ប៉ុន្តែប៉ូលីសនៅតែ
ស្វែងរកពួកទាំងនោះជានិច្ច។ បញ្ហាសន្តិសុខគឺជាបញ្ហាមួយដ៏សំខាន់ សំរាប់ការប្រកួតបាល់ទាត់ World Cup នៅ  ឆ្នាំក្រោយព្រោះព្រឹត្តិការណ៍បាល់ទាត់ ដ៏ធំនោះនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងSao Pauloនេះ ។ប៉ូលីស ប្រេស៊ីលបាននិយាយថាកាលពីយប់ថ្ងៃអាទិត្យក្រុមក្មេងទំនើងប្រដាប់ដោយអាវុធទាំងនោះបានមកដល់
ព្រលានយន្ត ហោះ Guarulhos ក្នុងទីក្រុងសៅប៉ូឡូហើយ។ប៉ូលីសបានបន្តទៀតថា មួយចំនួននៃពួកគេ
ពាក់ឯកសណ្ឋាន ជា សន្តិសុខ។ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1323]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1229]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1048]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1053]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1150]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ឧទ្ធ​​ម្ភា​គ​​ច​ក្រ​​បាន​​ទំ​លាក់​​គ្រាប់​​បែក​​លើ​​​ពួក​​បះ​​បោ​រ​ Muslim​

ហ្វីលីពីន ៖ រដ្ឋាភិបាលបានបញ្ជាអោយកងកំលាំងប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [430]


រដ្ឋាភិបាល​ប្រទេស​បង់ក្លាដេស​បានដំឡើង​ប្រាក់​ខែ​៧៧%​ដល់កម្មករ​ក្រណាត់​ទាំងអស់​

ប្រទេសបង់ក្លាដេស៖ កាលពីព្រឹកថ្ងៃអង្គារនេះរដ្ឋាភិបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [414]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 202 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1115 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1131629​ នាក់