ព្រះសង្ឃបានចូលរួមយ៉ាងសកម្មក្នុង ការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍នៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

          ភ្នំពេញព្រះសង្ឃមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក​ជាមួយរាជរដ្ឋាភិបាល​កម្ពុជាក្នុងការ
ចូលរួមទប់ស្កាត់ការកើតនិងការរីករាលដាលជំងឺអេដស៍នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះ។   នេះបើតាមការ
លើកឡើងរបស់លោកទេសរដ្ឋមន្រ្តី  នុត  សុខុម    ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែង
អះអាងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១  ខែមេសា​  នេះក្នុងឱកាសសូត្រមន្តរាប់បាត្រត្រៀមឆ្លងឆ្នាំថ្មីប្រពៃណី
ជាតិ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤មេសានេះ ។

ពិធីនេះបានធ្វើឡើងពិធីនៅទីស្តីការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលបានរៀបចំ​តាមបែប​ព្រះពុទ្ធសា
សនា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣នេះ ។ លោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថាព្រះសង្ឃបានចូលរួមចំណែកយ៉ាងសំខាន់ដែល​មិន​អាចខ្វះបាន
ក្នុងការចូលរួមផ្សព្វផ្សាយអំពីបញ្ហាអេដស៍ដល់ប្រជាពលរដ្ឋដែលជាពុទ្ធ​បរិស័ទតាមរយៈធម្មទេសនា ការ
អប់រំផ្សេងៗ ដើម្បីឲ្យបានយល់ជ្រួតជ្រាបអំពីការកើតនិងការរីករាលដាលនៃជំងឺអេដស៍ និងបញ្ហាប្រឈម
នៃជំងឺអេដស៍ដែលគ្មានថ្នាំព្យាបាល ។

លោកទេសរដ្ឋមន្រ្តីបានបន្តទៀតថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេច​តេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីកម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំង
ប្រទេសដើម្បីជាការរួមចំណែកក្នុងការ  លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង
ថែមទៀត។

         លោកទេសរដ្ឋមន្រ្តី នុត សុខុម បានបញ្ជាក់ថា ព្រះសង្ឃនូវបានចូលរួមចំណែកយ៉ាងសំខាន់​ផង​ដែរ
នៅក្នុងការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានកើតនិងឆ្លងជំងឺអេដស៍    ពិសេស​ចូលរួមចំណែកកាត់
បន្ថយការរើសអើងទៅលើអ្នកកើតអេដស៍ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅគ្រប់ទីកន្លែង
ដែលនេះគឺជាការបង្ហាញឲ្យឃើញពីទឹកចិត្តសប្បុរធម៌របស់ព្រះសង្ឃចំពោះអ្នកកើតនិងឆ្លងជំងឺអេដស៍ ។ សង្ឃដិការរបស់ព្រះសង្ឃពិតជាមាន ឥទ្ធិពលខ្លាំងណាស់ចំពោះពុទ្ធសាសនិកខែ្មរ គ្រប់រូបដែលមាន
ជំនឿសាសនា ៕

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [973]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [1008]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [974]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [1002]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [1021]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជា រៀបចំបោះ​ជំរុំ យុវជន​អន្តរជាតិ ​លើកទី៤ ​នៅភ្នំពេញ ​ពីថ្ងៃទី ៩-១៣ កុម្ភៈ​

ភ្នំពេញ ៖ ការច្របាច់បញ្ចូលគ្នារវាងប្រជាជាតិនៅក្នុង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [509]


គណៈ​គ្រប់គ្រង​វិទ្យាល័​យ​បឹងត្របែក​កំពុង​វិវត្ត​ពី​ដំបៅ​ងារ​ទៅ​មហារីក​

ភ្នំពេញ៖វិទ្យាល័យបឹងត្របែកជាសាលាធំមួយក្នុងរាជធានីភ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [908]


Brandi Cochran ទទួល​បាន​ប្រាក់​សំណង​ជិត ៨សែនដុល្លារ!

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [1040]


​រដ្ឋាភិបាល​កម្ពុជា​នឹង​បើក​ដំណើរ​ឡើងវិញ​នូវ​ការសុំ​កូន​ទៅរស់​នៅ​ក្រៅ​ប្រទេស​ ក្នុងឆ្នាំ២០១៤

ភ្នំពេញ៖ រដ្ឋាភិបាលរបស់ក​ម្ពុជាគ្រោងនឹងបើកឲ្យ​ដំណើ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [534]


សម្តេចប្រធានគណបក្សហ៊្វុនស៊ិនប៉ិចយាងនិវត្តន៍ មកដល់ប្រទេសវិញហើយប្រកបដោយជោគជ័យនិងផ្លែផ្កា

សម្តេចប្រធានគណបក្សហ៊្វុនស៊ិនប៉ិចយាងនិវត្តន៍ ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [526]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 83 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 372 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230471​ នាក់