JICA បន្តផ្តល់ជំនួយស្តារទ្បើងវិញ នូវការខូចខាតដោយសារគ្រោះទឹកជំនន់
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

   ភ្នំពេញ៖  JICA ប្រចាំ​នៅ​កម្ពុជានិង​ក្រសួង​សាធារណៈការ  និង​ដឹកជញ្ជូននឹង​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​គ
ម្រោង​សម្រាប់​ការ​ស្តារឡើងវិញ  និង​ការកាត់បន្ថយ​គ្រោះមហន្តរាយ​ទឹកជំនន់នៅ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​អង្គារទី​២១ ខែឧសភា នៅសង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងក្រោមវត្តមានសម្តេច
ចៅហ្វា​វាំងគង់សំអុលឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំងនិង​លោក យូ​ជិ  គូ​ម៉ា ​ម៉ា​រ៉ូ ឯក
អគ្គរាជទូត​ជប៉ុន​ប្រចាំ​​កម្ពុជា​។​


​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិនៃ​ប្រទេស​ជប៉ុននៅ​ថ្ងៃ​ច័ន្ទ ទី​២០ ខែឧសភា
ឆ្នាំ​២០១៣ បាន​បង្ហាញថា ពិធី​បញ្ចុះបឋមសិលា​គ​ម្រោ​ង​ដូចគ្នានេះនឹងត្រូវ​បានរៀបចំ​ទ្បើង​ផងដែរនា​ព្រឹក​ថ្ងៃ
​ព្រ​ហ​ស្ប​ត្តិ៍  ទី​២៣  ខែឧសភា  វេលា​ម៉ោង៨នៅ​ការដ្ឋាន​សាង​​សង់ត្រង់ចំណុច​ស្ពាន​លេខ​៧ស្ពាន  ស​ម្ពុ​ធោ​២
ខេត្តព្រៃវែងក្រោម​អធិបតីភាព​លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃនិង​លោក យូ​ជិ
គូ​ម៉ា ​ម៉ា​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​  ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​សេចក្តីប្រកាស​ដដែលបានលើកឡើង​ទៀតថាគម្រោង​នេះមាន​គោលបំណងដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផ្លូវ
និង​បណ្តាញ​លូ​នៅក្នុង​ទីក្រុង​កំពង់ឆ្នាំង  ហើយ​និង​ការស្តារ​ឡើងវិញ​  នូវ​ស្ពាន​ចំនួន​៨តាម​បណ្តោយ​ផ្លូវជាតិ​
លេខ​១១​។   ផ្លូវ​ដែល​ត្រូវ​ស្តារឡើងវិញ​តាមរយៈ​គម្រោង​នេះគឺជា​ផ្លូវ​ដ៏​សំខាន់​នៅក្នុង​ទីក្រុង​កំពង់ឆ្នាំងដែល​
បាន​ខូចខាត​ដោយសារ​ទឹកជំនន់​នៅក្នុង​ឆ្នាំ​២០១១​។   ទោះបីជា​ផ្លូវ​ទាំងនោះបាន​ស្តារឡើងវិញ​ជា​បណ្តោះ
អាសន្នការកែលម្អ​ទ្រូងផ្លូវ​ដើរនិង​ការដាក់​/​ជួសជុល​ឡើងវិញ​នូវ​បណ្តាញ​លូគឺជា​ការចាំបាច់​។  បន្ថែម​ពីនេះ​ទៀតស្ពាន​ចំនួន​៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១  ដែល​ត្រូវបាន​សាងសង់​ក្រោម​គម្រោង​នេះគឺ​ ដើម្បី
​ជំនួស​ស្ពាន​បណ្តោះអាសន្នដែលមាន​សភាព​ទ្រុឌទ្រោមនិង​សមត្ថភាព​រំដោះ​ទឹកជំនន់​មិន​គ្រប់គ្រាន់​      ។​
​សេចក្តីប្រកាស​ព័ត៌មានបាន​បញ្ជាក់ថាគម្រោង​នេះ   គឺជា​ការឆ្លើយតប​ទៅនឹង​សំណើ​របស់​រាជរដ្ឋាភិបាល​
កម្ពុជាទៅ​រាជរដ្ឋាភិបាល​ជប៉ុន  សម្រាប់​ជំនួយ​សង្គ្រោះបន្ទាន់ដើម្បី​ស្តារឡើងវិញ   នូវ​គ្រោះមហន្តរាយ​ទឹក
ជំនន់នៅក្នុង​ឆ្នាំ​២០១១  ក្នុង​ចំនួន​ទឹកប្រាក់​មួយ​ពាន់​ប្រាំ​រយ​ដប់​លាន​យ៉េន  (១.៥១០.០០០.០០០)  ប្រហាក់
ប្រហែល​នឹង១៥,២លាន​ដុល្លា​អា​មេ​រិច​៕​
​ដោយ៖ ស.ស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

រោងចក្រកាត់​ដេរបើកដំណើរ​ការស្ទើគ្រប់​កន្លែងបន្ទាប់​ពីបាតុកម្មស្ងប់ស្ងាត់​

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៦ខែមករានេះ រោងចក្រកាត់ដេរក្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [416]


​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-អាល្លឺម៉ង់​ កាន់​តែ​ល្អ​ប្រសើរ​

ភ្នំពេញ៖ នៅក្នុងជំនួបការទូតជាមួយសម្តេចអគ្គមហាពញាចក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [484]


​កម្ពុ​ជា ​​​បញ្ជូន​​កងទ័ព​​​២០២​នាក់​ ​​ចុះ​បេស​កម្ម​​​ដោះមីន​​​​នៅ​ម៉ាលី​​

ភ្នំពេញៈ កម្ពុជាបាន​​បញ្ជូន​​កងទ័ព​មួក​​ខៀវចំនួន​​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [400]


បង្កើតសមាគមន៍មនុស្សចាស់នៅទូទាំងប្រទេស

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមន្ត្រីពាក់ពន...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1047]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 465 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 17 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 856 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 542​ នាក់