​លោក វង សូត ​៖ JCIA ​គៀង​គរ​អ្នកវិនិយោគ​បរទេស​មករកស៊ី​នៅ​កម្ពុជា​ច្រើន ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានវាយតម្លៃខ្ពស់ ចំពោះអង្គការ​សមាគម​សហ​ប្រតិបត្តិការជប៉ុន (JCIA) នៅកម្ពុជា ដែលតែងតែមានកិច្ច​សហ​ប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ចក៏ដូចជាប្រទេសកម្ពុជា និង​បានគៀងគរអ្នកវិនិយោគិន​ជប៉ុន និងដៃគូរអភិឌ្ឍន៍នៃបណ្តាប្រទេសផ្សេងៗឲ្យមកបណ្តាក់ទុនរកស៊ីយ៉ាងច្រើននៅ​កម្ពុជា។

លោក វង្ស សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្លែងបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារ ជា​មួយ លោក ហ្វូមីអូ យ៉ាម៉ាដា ប្រធានអង្គការសមាគម​សហប្រតិបត្តិការកម្ពុជា-ជប៉ុន(JCIA) នៅទីស្តីការក្រសួងសង្គម​កិច្ច​កាលពី​​ព្រឹក​ថ្ងៃ​ទី០៥ខែធ្នូ ឆ្នាំ ២០១៣ ។

លោក វង សូត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់​លោកប្រធានអង្គការ ក៏ដូចជាគណៈ​ប្រតិភូវិនិយោគគិនជប៉ុននៅកម្ពុជា ព្រមទាំងបានកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការរបស់អង្គការ JCIA ដែលកន្លងមក​តែងតែបានកៀងគរវិនិយោគគិនជប៉ុនមកវិនិយោគនៅកម្ពុជា ព្រមទាំងបាន បានជួយឧបត្ថម្ភ​គាំទ្រលើ​វិស័យ​ពិការភាព ក៏ដូចជាជនក្រីក្រគ្មានទីពឹង កុមារកំព្រា នៅកម្ពុជាឲ្យកាន់តែ​មានការរីកចម្រើន សំដៅកាត់បន្ថយភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា មជ្ឈមណ្ឌលអភិវឌ្ឍសង្គមពោធិ៍សែនជ័យ ដែល​កំពុងដំណើរការនា ពេលបច្ចុប្បន្ន​នេះ គឺមានសារៈសំខាន់ណាស់សម្រាប់បណ្តុះបណ្តាល​វិជ្ជាជីវៈដល់ជនពិការជនក្រីក្រ និងកុមារកំព្រាហើយលោក​កម្ពុជារំពឹង​ថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាកន្លែងផ្តល់ការងារ និងមុខរបរដល់បងប្អូនជនពិការនៅកម្ពុជា។

ប្រធានអង្គការ JCIA លោក ហ្វូមីអូ យ៉ាម៉ាដា មានប្រសាសន៍ថា ក្នុងដំណើរការទស្សន​កិច្ច​នៅកម្ពុជាពេលនេះ រូបលោកនិង​គណៈ​ប្រតិភូវិនិយោគគិនធំៗមួយចំនួន រួមមានក្រុមហ៊ុន​នាំពលករទៅធ្វើការនៅប្រទេសជប៉ុនផងដែរ បានសិក្សាស្វែងយល់​បន្ថែម​ក្នុងគោលបំណង​បង្កើនការងារជូនប្រជាពលរដ្ឋប្រយោជន៍បង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោក ហ្វូមីអូ យ៉ាម៉ាដា មានប្រសាសន៍បន្តថា JCIA កំពុងបន្តកិច្ចសហប្រតិបត្តិការ​យ៉ាងល្អបំផុតជាមួយក្រសួងសង្គមកិច្ច ​​​​​អតីត​​យុទ្ធជន និងយុវនីតិសម្បទា និងក្រសួងដៃគូរ​ជាច្រើនទៀតតាំងពីឆ្នាំ១៩៩៧មកម៉្លេះ។ ជាពិសេស JCIA បានបង្កើត​
មជ្ឈ​មណ្ឌលអភិវឌ្ឍន៍​សង្គម​ ពោធិ៍សែនជ័យ ដែលមានដំណើរការលើគម្រោងកម្មវិធីចំនួនពីរគឺ បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ដល់​
​ជន​ពិការ ជនក្រីក្រ និងចិញ្ចឹមកុមារកំព្រា។​

សូមបញ្ជាក់ថា JCIA បានធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈជូនជនពិការ និងជនក្រីក្រ លើជំនាញ កាត់ដេរ ជួសជុលម៉ូតូ និង​ជួស​ជុល​​វិទ្យុទូរទស្សន៍ រយៈពេល១១ខែ ដោយផ្តល់ការស្នាក់នៅ អាហារ ការថែទាំសុខភាព និងក្រោយពីបញ្ចប់វគ្គ​សិក្សានេះ​មជ្ឈ​មណ្ឌល​នឹងផ្តល់ជូន​សំភារៈ​១កំប្លេ សម្រាប់ប្រកបរបរទៅការងារតាមជំនាញរៀងៗខ្លួន៕ ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​សាសារាជ​ធានីភ្នំពេញថា​ ខ្លួននឹង​ពិន័យ​រថយន្ត​​ដឹក​ទំ​និញ​​ធំ​ៗ​​ចូល​​ក្រុង​ពេល​ថ្ងៃ​

ភ្នំពេញ៖​ សាលា​រាជធានី​ភ្នំពេញ ​បាន​ដាក់​បទបញ្ជា​ដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [420]


វិធីបង្ការ​​ជំងឺ​​គ្រុន​ពោះវៀន​

សុខភាព៖ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជា​ច្រើន​គោល...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [703]


លោក​ de​ Blasio​បានឈ្នះ​ការ​បោះឆ្នោត​នៅក្នុងទីក្រុង ​New York​

សហរដ្ឋអាមេរិក៖ កាលពីព្រឹកថ្ងៃពុធនេះលោក de Blasio ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [474]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 693 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1348 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231447​ នាក់