​ភ្លើងឆាប​ឆេះ​សាឡង់​បូមខ្សាច់​របស់​ក្រុមហ៊ុន​សុខហុង​នៅ​កណ្តាល​ទន្លេនៅ​ខាងមុខ​កោះប្រាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ខេត្តកណ្តាល ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កាលវេលាម៉ោង​៧ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចទីតាំង​ចុងកោះប្រាក់ ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត​កណ្តាល មានករណី​អគ្គិភ័យ ឆាបឆេះសាឡង់បូម​ខ្សាច់មួយគ្រឿង​ដែល​កំពង​ធ្វើ​សកម្មភាព​បូម​របស់ក្រុមហ៊ុន​សុខហុង ទាំងព្រឹកជាហេតុធ្វើឲ្យកម្មករបូម ខ្សាច់លើសាឡង់ភ័យយ៉ាងខ្លាំង តែមួយសន្ទុះក្រោយមកបានរលត់​ទៅ​វិញ ដោយសារកម្មករទាំងនេះ​បាននាំគ្នាជួយពន្លត់។

ក្នុងហេតុការណ៍នេះបានបណ្តាលឲ្យម៉ាស៊ីនបូមខ្សាច់២​គ្រឿង​ដែលផ្ទុក​នៅលើ​សាឡង់រងការខូចខាត ប្រេងម៉ាស៊ូតចំនួន៦ ប៊ីដុង  ត្រូវភ្លើង​ឆេះឡើងខ្មៅខ្មួលខ្មាញ់ ប៉ុន្តែ​កម្មករនៅលើសាឡង់ទាំងអស់ពុំមានរងគ្រោះថ្នាក់នោះឡើយ។តាមប្រភពព័​ត៌​មាន​ពី​​​​សមត្ថ​កិច្ច​​​​មូលដ្ឋាន​បាន​ឲ្យដឹងថា ជារៀង​រាល់ថ្ងៃសាឡង់បូមខ្សាច់តែងតែធ្វើសកម្មភាពបូមនៅចំណុច​កើតហេតុខាង​លើ​ហើយ​​ទីតាំងនេះមានអជ្ញាប័ណ្ណធ្វើអាជីវកម្មស្របច្បាប់ចេញដោយរាជរដ្ឋាភិបាល​សម្រាបបូមយកមកលុបចាក់បំពេញនៅ​តំបន់​បឹកស្នោសង្កាត់និរោធ។ 

នៅព្រឹកកើតហេតុពេល​សាឡង់​កំពុង​តែបូមដាក់ចូលសាឡង់មួយទៀត ស្រាប់ម៉ា​ស៊ីន​បូមខ្សាច់បែកទុយយោប្រេង​បណ្តាល​ឲ្យ​ហៀរប្រេងទៅលើម៉ាស៊ីនដែលកំពុងតែមានកម្តៅ ហើយឆាបឆេះជា​អណ្តាតភ្លើងឡើងតែម្តង។ ភ្លាមៗនោះកម្មករ​នៅ​លើ​សា​ឡង់​​បូមខ្សាច់ទាំងអស់បាននាំគ្នាពន្លត់ ទើបអាចគ្រប់​គ្រងបាន តែម៉ាស៊ីបូមខ្សាច់២គ្រឿង និងប្រេងម៉ាស៊ូតមួយចំនួន​ត្រូវភ្លើង​ឆេះ​​អស់ទាំងស្រុង តែមិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ដល់កម្មករណាម្នាក់ឡើយ ៕ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ក្មេង​ស្រីវ័យ​ជំទង់​ម្នាក់​ត្រួវបា​នគេបា​ញ់សំ​លាប់​នៅទីក្រុង​ឡុង​ដ៍​​​​​

អង់គ្លេស៖ កាលពីរាត្រីយប់មិញនេះក្មេងស្រីវ័យជំទង់ម្ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [441]


ក្រុម​​ Manchester​ United​ បំបាក់​ក្រុម​ West ​Bromwich​​ Albion​ ដោយ​លទ្ធ​ផល​ ៣-០​

បាល់ទាត់៖ កាលពីពេលថ្មីៗនេះ ក្រុមបិសាចក្រហម Manches...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [388]


កង​​ទាហាន ​Chadian បាញ់សំលាប់​មនុស្ស ​៨នាក់នៅ​ទីក្រុង ​Bangui​

ទីក្រុង Bangui៖ កាលពីថ្ងៃអាទិត្យម្សិលមិញ កងទាហាន C...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [723]


​គណបក្ស​​ជាប់ឆ្នោតទាំងពីរ ​យល់ព្រម​បង្កើតគណៈ​កម្មកា​រចម្រុះ​កែ​ទម្រង់​ការបោះ​ឆ្នោតរួមគ្នា​

ភ្នំពេញៈ ក្រោយ​ពីបានជួប​ចរចា​គ្នារវាង​គណបក្ស​ជាប់ឆ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [776]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 200 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 492 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230591​ នាក់