ប្រទេសអ៊ីរ៉ាក់៖ យោងតាមប្រពភព័ត៌មានរបស់ប្រទេសអ៊ីរ៉ាក់បានអោយដឹងថា មនុស្សយ៉ាងហោចណាស់ ២៩
នាក់បានស្លាប់និងមនុស្សជាច្រើននាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់
បែកជាច្រើនគ្រាប់មកលើតំបន់ Shia ព្រមទាំងតំបន់ដទៃទៀតដូចជា តំបន់ Shaab តំបន់Tobchi តំបន់Karrada តំបន់ Azamiya និងតំបន់ Amil ជាដើម។ មន្រ្តីប៉ួលីសបានអោយដឹងថា បញ្ហាងំពើហឹង្សារខាងសាសនាក្នុងប្រទេសនេះ
គឺបានកើតឡើងតាំងតែពីឆ្នាំ២០០៨មកម្លេះ។
អង្គការសហប្រជាជាតិបានអោយដឹងថា ចាប់តាំងពីខែតុលាកន្លងមកមនុស្សប្រមាណជា ៩៧៩នាក់បានស្លាប់
រួមបញ្ចូលទាំងកងសន្តិសុខ ១៥៨នាក់និងទាហាន ១២៧ នាក់ផងដែរ។ យោងតាមប្រភពព័ត៌មានមួយទៀតបាន
អោយដឹងថា ចាប់តាំងតែពីខែមករារហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់គឺឡើងដល់ ៦៥០០នាក់ហើយ។ កាលពីដើមខែនេះលោកនាយករដ្ឋមន្រ្តី Nouri Maliki បានស្នើសុំអោយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាជួយ
ដោះស្រាយលើបញ្ហាទាំងអស់នេះ។ ដោយ៖ តុលា