ពលរដ្ឋដើរ​បោចវល្លិ​បានឃើញ​កាំភ្លើងរាប់​រយដើម​គេលាក់​ទុកក្រោយ​សម័យ​សង្គ្រាមនៅ​លើភ្នំ​ដោះក្រមុំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កំពង់ឆ្នាំង ៖ កាំភ្លើង​គ្រប់​ប្រភេទជាច្រើន​ដើម ត្រូវបាន​ប្រជាពលរដ្ឋ​ ដែលទៅ​បោចវល្លិ បានប្រទះឃើញ​នៅក្នុង​ល្អាង​ភ្នំ​ដោះ​ក្រមុំ ក្នុងភូមិ​សាស្ត្រ ឃុំ​ជៀប ស្រុក​ទឹកផុស កាលពី​ព្រឹក​ថ្ងៃទី១៤ខែ​វិឆ្ឆិកា ឆ្នាំ២០១៣ ម្សិលមិញ ដែលគេលាក់ទុក​ក្រោយ​សម័យ​សង្រ្គាម ហើយបានរាយការណ៍ជូនសមត្ថកិច្ច​នគ​របាល​ស្រុក​ទឹកផុស សហការ​ណ៏​ជាមួយ​មន្ត្រីនគរបាល​អាវុធជាតិផ្ទុះ នៃ​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្ត​កំពង់ឆ្នាំង ទៅរុករកឃើញបន្ថែម ​ និងប្រម៉ែប្រមូលយកមករក្សាទុក កាំភ្លើងទាំងនោះខូចខ្ទេចស្ទើតែទាំងស្រុង។

នៅ​ព្រឹក​ថ្ងៃទី ១៥ ខែវិច្ឆិកានេះនៅអធិការដ្ឋាននគរបាល​ស្រុក​ទឹកផុស លោក​វរៈ​សេនី​យ៏​ត្រី ខែម វិបុ​ល អធិការនគរបាល​ស្រុក​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ពីថ្ងៃ​ទី១០ខែវិច្ឆិកា មាន​ប្រជាពលរដ្ឋជា​អ្នក​បោចវល្លិ រក​ផ្តៅ បាន​ប្រទះឃើញ​អាវុធ​ជាច្រើន​ដើម​នៅ​ចំណុច​ខាង​លើ ។ ក្រោយមកលោក​បាន​រាយ​ការ​ណ៏ ជូន​លោកស្នងការ​នគរបាល​ខេត្ត និង​លោក​អភិបាលខេត្ត ។ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែវិច្ឆិកា លោក​ក៏បាន​ទទួលបញ្ជា​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក នគរបាល​ប៉ុស្តិ៍មូលដ្ឋាន សហការ​ជាមួយ​កម្លាំង​នគរបាល​អាវុធ​ជាតិផ្ទុះ​ខេត្ត ដោយមាន​ប្រជាពលរដ្ឋ​ជា​អ្នក​នាំ​ផ្លូវជិត២០នាក់ បានចេញ​ដំណើរ​ឡើង​​ភ្នំ​ជាច្រើន​ ដើម្បី​ទៅពិនិត្យ​និងរុករក​បន្ថែមទៀត។

ក្រោយពេល​ធ្វើដំណើរអស់រយៈ១យប់ ២ថ្ងៃ នៅវេលា​ម៉ោ១២ថ្ងៃត្រង់ ​ថ្ងៃទី១៤ វិច្ឆិកា ក៏បាន​រុករកឃើញ​​​អាវុធ​ជាច្រើន​ប្រភេទ ប្រមាណ១៣០ ដើម នៅ​ស្រទាប់​ខាងលើ នៃ​ល្អាង​ភ្នំ​ដោះ​ក្រមុំ ហើយ​នៅមាន​អាវុធ និង​គ្រាប់​ជាច្រើន​ប្រភេទ​ទៀត  នៅ​ស្រទាប់​ខាង​ក្រោម ដែល​កម្លាំង​នគរបាល​យើង​មិន​ហ៊ាន រើកកាយ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់ ។ ចំពោះ​អាវុធ​ទាំងនេះ​មាន​ម៉ាក កា​រ៉ា​ប៊ី​ន . AK. CKC . M79 .B40 .B41 .  និង RPD . ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​ជា​អតីត​ទាហាន​ខ្មែរក្រហម​បាន​​ឲ្យ​ដឹងថា អាវុធ​ទាំងនោះ ​គឺជា​របស់​កងពល​លេខ១៨ ទ័ព​ខ្មែរក្រហម មាន​មេ​ទ័ព​ឈ្មោះ ធី ឪ ជា​អ្នក​លាក់ទុក​នៅក្រោយសម័យ​សង្គ្រាម​ ក្នុងអំឡុង​ឆ្នាំ​១៩៨១-១៩៨២ ។

​សមត្ថកិច្ច​បានបញ្ជាក់ថា កាំភ្លើងនិង​គ្រាប់​ដែលរកឃើញនោះ បាន​ខូចគុណភាព ស្ទើរតែ​ទាំង​ស្រុង​​ទៅហើយ ។ ប៉ុន្តែ​តាម​ផែនការ​របស់​អាជ្ញាធរ​ខេត្ត នៅពេល​ខាងមុខនេះ អជ្ញាធរ នឹង​ឲ្យ​សមត្ថកិច្ច​ខេត្ត​សហការ​ណ៏​គ្នា​ទៅ​ប្រមូលយក​អាវុធ និង​គ្រាប់​ទាំងអស់​នោះ យកមក​រក្សាទុក​ ដើម្បី​ធានា​កា​ពារ សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ៕

ដោយ៖ ស.ស្អាត 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការ​តវ៉ា​ដីធ្លី​នៅ​តែ​បន្ត​ដោយ​មាន​ការ​ ចូល​រូម​ពី​ជ័យលាភី​ពាន​រង្វាន់​អ្នក​ដឹកនាំ

ការ​តវ៉ា​ដីធ្លី​នៅ​តែ​បន្ត​ដោយ​មាន​ការ​ ចូល​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [335]


​សម្តេច​តេជោ ​ហ៊ុន សែន ​៖ ការទាមទារឡើង​ប្រាក់ខែកម្មករ ​ដល់ ​១៦០ ​ដុល្លារ ​គឺមិនអាចទៅរួច​

ភ្នំពេញ៖ ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​គម្រោង​សាងសង់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [318]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 146 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 380 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864057​ នាក់