ទម្លាប់​ធ្វើ​អនាម័យ​លាង​ដៃនឹង​សាប៊ូ​ នៅតាម​សាលារៀ​ន​អាច​ជួយ​កាត់​បន្ថយ​អត្រាម​រណៈ​ភាព​របស់​កុមារ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ស្ថិតនៅក្រោមជំនួយគាំទ្រ​របស់​អង្គការ​យូ​នី​សេហ្វ (UNICEF)ប្រចាំកម្ពុជា ក្រសួង​អប់រំ នឹង​ជួបប្រជុំ​ជាមួយ​មន្ត្រី​អប់រំ​របស់ខ្លួន​នៅ​ទូទាំងប្រទេសនៅ​សណ្ឋាគារ​អិ​ម​ភែ​រៀល ដើម្បី​ពិភាក្សា​លើ​ប្រធានបទ «រដ្ឋាភិបាល និង​ដៃគូ​នានា រួមគ្នា​ដើម្បី​ពង្រឹង​ការអនុវត្ត​សារ​ស្តីពី​អនាម័យ​តាម​សាលារៀន និង​លុបបំបាត់​ការ​សាយភាយ​នៃ​ជំងឺ​ដែល​អាច​ទប់ស្កាត់បាន»។


លោក គឹម សាញ់ អនុប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ បានលើកឡើងថា មាន​គោល​បំណងដើម្បី​ចូលរួមកាត់បន្ថយអត្រាមរណៈភាពកុមារដែលទាក់ទងនឹងជំងឺរាក, ជំងឺរលាកផ្លូវ​ដង្ហើម,​ និងបញ្ហាកង្វះ អាហារូបត្ថម្ភ តាមរយៈការជំរុញការអនុវត្តវិធីងាយៗពី «ការសម្អាតដៃនឹង​សាប៊ូ​»​ ជាប្រចាំមុនពេលបរិ​ភោគអាហារ និងក្រោយពេលចេញពីបង្គន់។

លោកបន្តទៀតថា សកម្មភាពខាងលើនេះ ក៏ជាការរួម ចំណែកកាត់បន្ថយឧបសគ្គនៃការចូលរៀន និងកែលម្អគុណភាព និងប្រសិទ្ធភាពអប់រំនៅសាលាបឋមសិក្សា ក៏ដូចជាមធ្យមសិក្សា​ចំណេះ​ទូទៅ​ផងដែរ។

ដោយឡែក លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែលទើប​តែឡើងកាន់​តំណែង​ជា​រដ្ឋ​មន្រ្តី​ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី ២៧ វិច្ឆិកា នេះថា កន្លងមកក្រសួងបានចូល​រួមចំណែក​យ៉ាង​សកម្ម​​ក្នុង​ការ​ចូល​រួម​លើកកម្ពស់សុខភាព​នៅតាម​សាលា​រៀន ក្នុងនោះក៏បានអភិវឌ្ឍ​នូវ​គោល​នយោ​បាយ​​​ស្តី​ពី​​សុខភាព​សិក្សា និងគោលនយោបាយមួយចំនួនទៀតក្​នុងគោល​បំណង​​ពង្រឹង​សេវាសុខភាព​តាម​​​​​​​សាលា​រៀន​រួម​មាន​​​៖ ការអប់រំបង្ការជំងឺឆ្លង ជំងឺមិនឆ្លង សុវត្ថិភាព និងសុខុមាលភាព ចំណី​អាហារ អាហារូបត្ថម្ភ ការពង្រឹងបរិស្ថានសិក្សា ព្រមទាំងលើកម្ពស់អនាម័យតាមរយៈភាពជាដៃគូ ជាមួយនឹង​ដៃ​គូ​អភិវឌ្ឍន៍​វិស័យ​នានា និងសហគមន៍ផងដែរ។​ នេះ​ជាស​កម្ម​ភាពសាមញ្ញ​ងាយស្រួល​អនុវត្ត ការចំណាយ​ធនធាន​តិច​តែ​ទទួលបាន​ផល​ច្រើន​​។​លោករដ្ឋមន្រ្តីបានបន្ថែមថា ដើម្បីសម្រេចមហិច្ឆិតាដ៏ធំធេងនេះប្រកបដោយប្រសិទ្ធភាព និងលទ្ធ​ផល​ល្អប្រសើរ ប្រការ​មួយដ៏​​សំខាន់​ដែល​យើង​មិន​ត្រូវភ្លេចនោះ គឺការផ្តល់ឱ្យកុមារ និងយុវជន​កម្ពុជា​ទទួល​បាននូវសេវារអប់រំសុខភាព ដើម្បីបង្ការជំងឺ​នានា​ឱ្យបានគ្រប់ៗគ្នា។

ស្របពេលជាមួយគ្នានោះដែរ លោកស្រី Rana Flower អនុប្រធាន​អង្គការ UNICEF ប្រចាំ​កម្ពុជា បាន​ប្រសាសន៍ថា កត្តា​ស្លាប់​របស់​ក្មេងនៅមានកំរិត​ខ្ពស់​នៅឡើយ ដូច្នេះ​យើង​នៅមានកំរិត​គោលដៅ​ក្នុង​ការ​អភិវឌ្ឍន៍ឲ្យ​បានសម្រេចចំនួន​៥៤​ភាគរយ កុមារ​នៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះហើយ​យើង​ត្រូវ​កម្រិត​គោលដៅ ប៉ុន្តែ​យើង​មិនអាច​ទទួលយកបាន​នូវ​អ្វីដែល​កើតឡើង​។ ដូច្នេះ​ក្មេង​ម្នាក់​ដែល​ត្រូវបាន​ស្លាប់ យើង​ត្រូវការពារ​ក្មេង​នោះ ដើម្បី​យើង​ឈានទៅ​សម្រេច​អត់​ឲ្យ​មាន​នរណា​ស្លាប់បានន័យថា ស្លាប់​​សូន្យមិន​ឲ្យ​មានការ​ស្លាប់​។

លោកស្រីតំណាងអង្គការ UNICEF ប្រចាំ​កម្ពុជារូបនេះបាន​បន្ថែមថា «​ដើម្បី​ឲ្យ​ទទួលបាន​ការ​សម្អាត​​អនាម័យ​សម្រាប់​កម្ពុជា​ទាំងអស់ វិធានការ​របស់​យើង គឺ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​ការសម្អាត​ដៃ ហើយ​ត្រូវ​ធ្វើការ​ជាច្រើន​ទៀត ដើម្បី​ដំណោះស្រាយ​ក្នុង​សម្អាត​ដៃ យើង​ត្រូវការ​នាយក​សាលាដើម្បី​ជួយ​ឲ្យ​កុមារ​ទាំងអស់ មានការ​អនុវត្ត​ឲ្យ​បានល្អ ដើម្បី​ឲ្យ​គេ​លាងដៃ​ជាមួយ​សាប៊ូ»​។​នៅឆ្នាំ២០១៣ នេះដែរ ដើម្បី​ពង្រឹង​ការអនុវត្ត​សារ​ពីការ​អនាម័យ​តាម​សាលារៀន និង​លុបបំបាត់​ការ​​សាយភាយ​នៃ​ជំងឺ​ដែល​អាច​ទប់ស្កាត់បាន ក្រសួងអប់រំបានដាក់​ពាក្យស្លោកថា«ខ្ញុំ​ឆ្លាត! ខ្ញុំ​លាង​សំអាត​​​ដៃ​នឹង​សាប៊ូ»។

 សូមបញ្ជាក់ផដែរថា មានកុមារ​ចំនួន​ប្រមាណ ២.០០០នាក់នៅ​កម្ពុជា ត្រូវបាន​រកឃើញថា បាត់​បង់​​ជីវិត​ជា​រៀងរាល់ឆ្នាំ​ដោយសារ​រោគ​រាករូស។ ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ បាន​ផ្តួចផ្តើម​ឲ្យ​មាន​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​នៅ​ឆ្នាំ២០០៨ និង​បានទទួល ការអនុម័ត​គាំទ្រ​ដោយ​រដ្ឋាភិបាល ស្ថាប័ន​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល អង្គការ​មិនមែន​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន និង​បុគ្គល​នានា​ជុំវិញ​ពិភព​លោក៕ ដោយ ៖​ មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [876]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [638]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [739]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [617]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [628]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឆ្នាំ២០១៣ ​កម្ពុជានាំអង្ករ​ចេញទៅកាន់​ទីផ្សារអន្តរជាតិ​បានជិត៤សែនតោន​

ភ្នំពេញ៖ កម្ពុជាបាន​អនុវត្តផែនការនាំអង្ករចេញបានជិត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [289]


អង្គការសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាល តម្លើងថ្លៃពន្ធខ្ពស់លើផលិតផលថ្នាំជក់

ភ្នំពេញ៖អង្គការ​សង្គម​ស៊ីវិលបានជំរុញឱ្យរាជរដ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [393]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 49 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 537 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 373 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 758246​ នាក់