ជប៉ុនបន្ត​គាំទ្រកម្ពុជា​លើការ​ប្រយុទ្ធ​ប្រឆំាង​អំពើជួញ​ដូរមនុស្ស​នៅកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនផ្ទេរបទពិសោធន៍បន្ថែមលើជំនាញប្រឆំាងការជួញដូរមនុស្ស ដល់​មន្រ្តីនគរបាលកម្ពុជា ដើម្បីធានាឲ្យកាន់តែមានប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆំាង​លើបញ្ហា​នេះ​ ខណៈដែលពិភពលោក​កំពុងព្រួយបារម្ភ​ខ្លាំង​ពី​បញ្ហាជួញដូរមនុស្ស និងការ កេងប្រវ័ញ្ញ​ផ្លូវភេទ។    ថ្លែងក្នុងសិក្ខាសាលាកា​រវិភាគលើយុទ្ធសាស្រ្ត និង​ប្រតិ​បត្តិ​​ការសម្រាប់ប្រឆំាងការជួញ​ដូរ​មនុស្ស នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ លោកស្រី កាណាអិ កាណាតា​អ្នកគ្រប់​គ្រង​ជំនួយ​​​ផ្នែក​ច្បាប់ និងយុត្ថាធិការនៃរដ្ឋាភិបាលជប៉ុនបានមានប្រសាសន៍ថា នេះជាវគ្គបណ្តុះ​បណ្តាល​ដ៏មានសារៈ​ប្រយោជន៍​ណាស់ដល់មន្រ្តីនគរបាលជំនាញរបស់កម្ពុជា ដោយមិនត្រឹមតែ​មាន​ប្រសិទ្ធិភាព ក្នុងការស៊ើបអង្កេត ការ​បង្រា្កប​បទល្មើសប៉ុណ្ណោះទេ​ គឺ ទទួលបានបច្ចេកទេស​បន្ថែមលើកការប្រមូលវត្ថុតាង ដើម្បីកសាង​សំណុំរឿង​ចាប់​បញ្ជូន​ជនល្មើសទៅ តុលាការ​ផងដែរ។

លោកស្រីបញ្ជាក់ថា បទពិសោធន៍ទាំងនេះ បានផ្តល់ដោយមន្រ្តីប៉ូលីលជំនាញជាច្រើន​មកពីប្រទេសជប៉ុន ដែល​ប្រកប​ទៅដោយភាពជោគជ័យលើវិស័យទាំងនេះ​ដើម្បីធ្វើយ៉ាងណា​ឲ្យកម្ពុជាកាន់តែមានយុទ្ធសាស្រ្តថ្មីៗ ក្នុងការ​ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្សនិងអាជីវកម្ម​ផ្លូវភេទ ពិសេសលើស្រ្តីនិងកុមារ ប្រកបទៅដោយប្រសិទ្ធិភាព។

លោកស្រីបន្ថែមថា ការផ្តល់បទពិសោធន៍នេះ ពុំមែនកម្ពុជា គ្មានសមត្ថភាពនោះទេ ប៉ុន្តែ​ជាការផ្តល់បទ​ពិសោធន៍​ថ្មីៗ​​​បន្ថែមទៀត បន្ទាប់ពីការបណ្តុះបណ្តាលជាច្រើនកន្លងមក ។ លោកស្រីក៏បានវាតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាល​កម្ពុជា​ពិសេស ស្ថាបន័ពាក់ពន្ធ័​ដែលបានយក​ចិត្តទុកដាក់ប្រយុទ្ធប្រឆំាងបញ្ហានេះកាន់តែមានដំណើរការ​ល្អទៅមុខ​ជា​លំដាប់ និងគួរឲ្យកត់​សម្គាល់។លោកស្រីឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិ នៃក្រសួង​មហាផ្ទៃ បានមានប្រសាសន៍ថា នគរបាលកម្ពុជាពិតជាទទួលបាននូវចំណេះដឹងបន្ថែមកាន់តែ​ប្រសើរ​ក្នុងការកាត់​បន្ថយ​បទ​ល្មើសជួញដូរមនុស្ស និងចាប់ជនល្មើសកសាងសំណុំរឿង បញ្ជូនទៅតុលាការឲ្យបាន​កាន់តែច្រើននៅ​ពេល​ខាងមុខ ដើម្បីកាត់បន្ថយបទល្មើសទាំងនោះ ។ តែបើទោះជាយ៉ាងនេះក្តី យើងនៅតែត្រូវការចំណេះដឹង និងបទ​ពិសោធន៍​​ថ្មីៗបន្ថែម​ទៀត​ពី បណ្តាប្រទេសជាដៃគូរ។លោកស្រីអគ្គស្នងការរងបន្តថា បច្ចុប្បន្ននេះ​សង្គម​កម្ពុជា កាន់តែវិវត្តន៍ឥតឈប់ឈរ ដូច្នេះបទល្មើសក៏បានកើតមានឡើងជាច្រើនរូបភាពផងដែរ ម្យ៉ាងទៀត​នគរ​បាល​កម្ពុជា ក៏នៅ​តែជួបបញ្ហាប្រឈមមួយចំនួន ដូចជាការយល់ដឹងរបស់មន្រ្តីអនុវត្តច្បាប់​នៅមានកម្រិត​លើជំនាញ​របស់​ខ្លួន និងកង្វះមន្រ្តីជំនាញផ្នែកការកសាងសំណង់រឿង​ដើម្បីបញ្ជូនជនល្មើស​ទៅតុលាការ ដែលទាមទារ​ឲ្យមានកិច្ច​សហការ​ជាមួយស្ថាប័នជំនាញអន្តរជាតិបន្តទៀត។

សូមបញ្ជាក់ថា មន្រ្តីនគរបាលដែលមកទទួលការបណ្តុះបណ្តាលក្នុងរយៈពេលមួយថ្ងៃនេះ គឺមកពីតាមបណ្តាលខេត្ត រាជធានីមួយចំនួន​ដែលសម្បូរទៅដោយបទល្មើស​ ក្នុងនោះ​រួមមាន ​៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្ត​បន្ទាយមានជ័យ ខេត្តបាត់ដំបង សៀមរាប និងខេត្តព្រះសីហនុ ៕ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការអភិវឌ្ឍន៍គេហទំព័រដំបូងរបស់ពាណិជ្ជករកម្ពុជា

ភ្នំពេញ៖ គេហទំព័រដំបូងរបស់ពាណិជ្ជករកម្ពុជាដែលមានអា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [382]


រដ្ឋបាលជលផលកំពង់ឆ្នាំង បើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទសម្រាប់ដំណាច់ខែមីនា

​កំពង់ឆ្នាំង ៖ ស្រប​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [316]


បងប្អូនប្រុសស្រី២នាក់ឈ្លក់ទឹក​ស្លាប់​ដោយ​រថ​យន្ត​ធ្លាក់​ចូល​ទឹកស្រះ

ពោធិសាត់: ​បងប្អូន​ប្រុស​ស្រី​ពីរ​នាក់ បាន​ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [319]


គណបក្សគុម្មុយនិស្តចិនបន្តគាំទ្រជានិច្ច​ចំ​ពោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៣នេះគណ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [378]


ការ​ប្រកួត​បាល់ទាត់​នៅប្រេស៊ីល​បញ្ចប់​ដោយអំពើ​ហឹង្សា​

ប្រទេសប្រេស៊ីល៖ កាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកគាំទ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [341]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 155 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 174 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863851​ នាក់