ប្រទេសសូម៉ាលី៖ កាលពីយប់ម្សិលមិញនៅក្នុងទីក្រុង Mogadishu ប្រទេសសូម៉ាលីមានមនុស្សយ៉ាងហោចណាស់ ៦នាក់ស្លាប់បន្ទាប់ពីមានការបន្ទុះគ្រាប់បែកមួយកន្លែងរួចមកស្ថិតនៅក្បែរសណ្ឋាគារ Maka នៃទីក្រុង Mogadishu។
លោក Abdikarim Hussein Guled មន្រ្តីក្រសួងមហាផ្ទៃប្រចាំប្រទេសសូម៉ាលីបានប្រាប់ភ្នាក់ងារសារព័ត៌មាន BBCថា មនុស្សជាង១៥នាក់ផ្សេងទៀតគឺបានរងរបួសជាទំងន់។ មន្រ្តីប៉ូលីសដដែលបាននិយាយបន្តទៀតថា ហេតុការណ៍បន្ទុះ
គ្រាប់បែកនេះគឺបានកើតឡើងនៅវេលាម៉ោង១៧ :០០នាទីស្ថិតនៅតាមបណ្តោយផ្លូវ Maka Mukaramah ក្នុងទីក្រុង Mogadishu។
លោក Farah Aden មន្រ្តីប៉ូលីសប្រចាំទីក្រុង Mogadishuបានអោយដឹងទៀតថា អុ្នកការទូតរបស់ប្រទេសសូម៉ាលី
ម្នាក់ព្រមទាំងមន្រ្តីប៉ូលីស ៤នាក់ផ្សេងទៀតក៏បានស្លាប់ក្នុងហេតុការណ៍នោះដែរចំណែកឡាន ៤គ្រឿងនិងម៉ូតូ ២
គ្រឿងគឺត្រូវបានឆេះយ៉ាងសន្ធោរសន្ធៅនៅក្បែរកន្លែងកើតហេតុនោះ។ ដោយ៖ តុលា