អង្គការ២នៅកម្ពុជានាំគ្នាផ្សព្វផ្សាយ របាយការណ៍ស្តីពីការទទួលបានប័ណ្ណ កម្មសិទ្ធិដីធ្លី
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលចំនួន០២ បាននាំគ្នាធ្វើការផ្សព្វផ្សាយ របាយការណ៍ស្តីពី ការទទួល​បានប័ណ្ណកម្មសិទ្ធិ
ដីធ្លីនៅប្រទេសកម្ពុជា អង្គការទាំងពីរនោះមានវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល​ស្តីពី កម្ពុជា NGO Forum និង
អង្គការទស្សនៈពិភពលោកកម្ពុជា។ ការផ្សព្វផ្សាយនេះបានធ្វើឡើង​កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣
នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

លោក ឈិត សំអាតនាយកប្រតិបត្តិ NGO Forum បានថ្លែងនៅក្នុងពិធីនោះថា ការសិក្សាស្រាវជ្រាវ និងពិធីសម្ពោធ
របាយការណ៍ស្តីពី ការទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី នៅកម្ពុជា ត្រូវបានរៀបចំ ឡើង​ក្រោមកិច្ច សហការ ពីវេទិកានៃ
អង្គការ មិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងអង្គការទស្សនៈ ពិភព​លោក​កម្ពុជា ដោយមានការផ្តល់យោបល់ និងគាំទ្រ
ពីសមាជិកបណ្តាញ សិទ្ធិដីធ្លី និងលំនៅឋាន និងដៃគូអភិវឌ្ឍន៍។

លោកនាយកប្រតិបត្តិ NGO Forum បានបន្តទៀតថា របាយការណ៍នេះ មានគោលបំណងសិក្សា ដើម្បីឆ្លើយតប
ទៅនឹងដំណើរការនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ការកើនឡើងនៃការឆ្វៀល​ចេញនិងបញ្ហាផ្សេងៗនៃការ
ចុះបញ្ជីបន្តជាពិសេសការផ្ទេរប័ណ្ណកម្មសិទ្ធិ បន្ទាប់ពីការចុះបញ្ជីមាន​លក្ខណៈជាប្រព័ន្ធដែលមានផលប៉ះពាល់មក
លើជីវិតរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ក្រុម​ប្រជាពល​រដ្ឋ​ក្រីក្រ និងក្រុមងាយរងគ្រោះនៅកម្ពុជា។

លោកបន្ថែមថា ការស្រាវជ្រាវនេះ គឹធ្វើឡើងដើម្បីធ្វើការសិក្សាបន្ថែម ផ្អែក ទៅលើរបាយការណ៍មួយ ដែលមានចំណង
ប័ណ្ណកម្មសិទ្ធិ និងភាពក្រីក្រ នៅឆ្នាំ២០០៧ របស់វេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងគណៈកម្មាធិការ
សហប្រតិបត្តិការដើម្បីកម្ពុជា។

លោកបញ្ជាក់ថា សុវត្ថិភាពដីធ្លី គឺជាកត្តាចម្បងសម្រាប់ធានានូវការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដើម្បី ធ្វើឲ្យជីវភាពរបស់
ប្រជាពលរដ្ឋ មានភាពប្រសើរឡើង និងរួមចំណែកក្នុង ការពន្លឿនការ កាត់បន្ថយ​ភាពក្រីក្រនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវបានសិក្សានៅក្នុងខេត្ត-ក្រុង ចំនួន០៤ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្ត ព្រះសីហនុ
ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។​ វិធីសាស្រ្តក្នុងការស្រាវជ្រាវធ្វើឡើង​ដោយការ​ពិនិត្យមើលឯកសារមុនៗ និងចុះ
សម្ហាសន៍ក្នុងតំបន់គោលដៅ (បរិមាណ និងគុណភាព)។ ការសិក្សា​នេះ​បានជួបសម្ហាសន៍ជាមួយប្រជាពលរដ្ឋ
ចំនួន១២៨គ្រួសារ រៀបចំក្រុម ពិភាក្សាចំនួន ០៧ក្រុម មន្រ្តីសំខាន់ៗចំនួន២៥រូប និងមានការចងក្រងជាឯកសារ
ជាក់លាក់ផងដែរ៕ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [841]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [879]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [907]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [915]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [892]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ជប៉ុន​ផ្តល់ជំនួយ​៩​លាន​ដុល្លា​ដ​ល់​កម្ពុជា​សម្រាប់​បោស​សំអាត​មីន​និង​អភិវឌ្ឍន៍​ជនបទ​

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [505]


ស្រ្តីម្នាក់មកឆ្លងទន្លេនៅពេទ្យជប៉ុន ស្លាប់ទាំងម្តាយ និងកូនភ្លោះនៅក្នុងពោះ

ស្រ្តីម្នាក់មកឆ្លងទន្លេនៅពេទ្យជប៉ុន ស្លាប់ទា...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [461]


យុវជនចូលរួម​បំពាក់បូព​ណ៌ស ​ដើម្បីបញ្ឈប់អំពើ​ហិង្សាប្រឆាំង​ស្រ្តី ជួញដូរ​ផ្លូវភេទលើកុមារ​

យុវជន​ នៃសកលវិទ្យាល័យ​ភូមិន្ទភ្នំពេញប្រមាណ​ ១០០នាក...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [804]


កម្ពុជារួមគ្នាកំចាត់ជំងឺគ្រុនឈាម ដើម្បីការពារអ្នកនិងគ្រួសារអ្នក

កម្ពុជារួមគ្នាកំចាត់ជំងឺគ្រុនឈាម ដើម្បីការពា...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [479]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 466 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 843 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230942​ នាក់