សង្គម​ស៊ីវិល ​ជំរុញ​ឲ្យរ​ដ្ឋា​ភិបាល ​ពង្រឹង​ច្បាប់​បើក​បរពេល​ស្រវឹង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ៖ មន្រ្ដីអង្គការសង្គមស៊ីវិល ធ្វើការពាក់ព័ន្ធ នឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានជំរុញ​ឲ្យ​រាជរដ្ឋា​ភិ​បា​ល ពង្រឹង​​​​ច្បាប់បើកបរ​ពេល​ស្រវឹង ដើម្បីធ្វើការកាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ដែលបង្កទ្បើង ដោ​យ​ការ​​ប្រើ​ប្រាស់គ្រឿងស្រវឹង ខណៈ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍នៅតែកើនឡើង។ការជំរុញនេះធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី​ គោល​នយោ​បាយ​នៃការ​បើក​បរក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹងជា​ការទទួលខុសត្រូវរបស់អ្នកណា? នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។

លោកណែប ស៊ីនថៃ នាយក​វិទ្យាស្ថាន​តស៊ូមតិ និង​គោល​នយោ​បាយ មាន​ប្រសា​សន៍ថា​ លោក​ព្រួយ​បារម្ភខណៈ​បច្ចុប្បន្ន​​ប្រទេស​​​កម្ពុជានៅ​តែ ​ប្រ​ឈម​​ការកើន​គ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យប៉ះ​ពាល់​សណ្តាប់ធ្នាប់សង្គម និងអាយុជីវិតមនុស្ស។លោក ​ណែប ស៊ីនថៃ បានលើកឡើង ថា ការអនុវត្តច្បាប់​ប្រឆាំងនឹង​ការបើកបរ​ក្នុងពេលស្រវឹង មិនទា​ន់​​​ត្រូវបានពង្រឹងនៅទ្បើយ។​យ៉ាងណាក៏ដោយ អគ្គនាយករងដឹកជញ្ជូនក្រសួងសាធារណការ និងជាអគ្គលេខាធិការគណៈកម្មាធិកា​រ​ជាតិសុវត្ថិភាពចរាចរណ៍ ​​ផ្លូវ​គោកលោកពៅម៉ាលីទទួលស្គាល់​ថា រាជរដ្ឋាភិបាល កំពុងតែបន្ត​អនុវត្ត​ច្បាប់​​​ដែលមានដើម្បី កាត់បន្ថយ​គ្រោះ​ថ្នាក់ចរាចរ​ណ៍ ​ដោយសារការប្រើគ្រឿងស្រវឹង។​

លោកសំណូមពរ​ឲ្យស្ថា​ប័ន​ពាក់​ព័ន្ធចូលរួមគ្នា កាត់បន្ថយបញ្ហានេះដូចជាតាម រយៈការអ​ប់រំផ្សេងៗ​ផងដែរ។របាយការណ៍វិទ្យា​​ស្ថាន​តស៊ូមតិ និងគោលនយោបាយរកឃើញថា ទន្ទឹមការផ្សព្វផ្សាយគ្រឿងស្រវឹង​មាន​​លក្ខណៈ​គគ្រឹកគគ្រេងតាមប្រព័ន្ធ​ផ្សព្វ​ផ្សា​​យ​នានានិងតាមផ្ទំាងពាណិជ្ជ កម្មធំៗនៅតាម​បណ្តោយ​ផ្លូវសាធារណៈហេដ្ឋា​រចនា​សម្ព័ន្ធក៏នៅមិនទាន់ល្អប្រសើរជាហេតុ​​បណ្តាល​​ឲ្យគ្រោះ​ថ្នាក់ចរា​ចរ​ណ៍​នំា​មុខ​នៃការស្លាប់នៅកម្ពុជាក្នុង​ចំណោម មនុស្សពេញវ័យអាយុ​២០ឆ្នំាដល់២៩ឆ្នំា។ គិតត្រឹម​​ឆ្នំា២០១២​គ្រោះ​ថ្នាក់​ចរាចរណ៍មានចំនួន៤២៥០​ករណីនំាឲ្យមនុស្សស្លាប់១,៩៦៦និងរបួសធ្ងន់ចំនួន៥,៣៤៩នាក់៕ ​
ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [603]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [761]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [645]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [549]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [528]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការប៉ះ​ទង្គិច​គ្នា​នៅតំបន់​ XinJiang​ ស្លាប់​មនុស្ស ១៦នាក់​

ប្រទេសចិន៖ កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ មនុស្សចំនួន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [289]


អំពើ​ហិង្សា​ចំនួន​ ២ថ្ងៃ​នៅអាព្រិក​កណ្តាល​ឆក់យក​ជីវិត​មនុស្ស​ជាង​ ៣០០នាក់​

អាព្រិកកណ្តាល៖ យោងតាមអង្គការកាកបាតក្រហមប្រចាំប្រទេ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [316]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 25 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 235 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749056​ នាក់