​មន្រ្តី​ជញ្ជីង​ស្ថានីយ​ថ្នល់​ទទឹង​រង​ការរិះគន់​ថា​កំពុង​យក ​ស.ជ.ណ ​គណៈរដ្ឋមន្ត្រី​ គាបទារ​ប្រាក់​ពីយានយន្ត​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

កំពង់ចាម៖ ក្រុមអ្នករ​ក​ស៊ី​ដឹក​ជញ្ជូនទំនិញ និងកសិផល​យកទៅលក់​នៅ​ព្រំប្រទល់​ប្រទេស​វៀតណាម បាន​រិះគន់ចោទ​ប្រកាន់​ក្រុម​មន្រ្តី​ជញ្ជីង​ចល័ត​ដែល​ចាំ​ថ្លឹង​រថយន្ត​​ដឹក​លើស​ទម្ងន់ នៅ​ស្ថានីយ៍​ថ្នល់​ទទឹង ស្ថិតក្នុង​ឃុំ​ជប់ ស្រុក​ត្បួ​ង​ឃ្មុំ ខេត្តកំពង់ចាម កំពុង​តែ​គាប​ជំរិត​ទារប្រាក់​ពី​ពួកគាត់ ដោយ​សំអាង​ទៅលើ ស.ជ.ណ របស់​គណៈរដ្ឋមន្ត្រី។

ក្រុមអាជីវករទាំងនោះនាំគ្នា​និយាយថា បច្ចុប្បន្ន​តាម​ដងផ្លូវ​ជាតិ​លេខ៧និង​លេខ៨ មាន​រថយន្តធំៗ​ដឹកទំនិញ​គ្រប់​ប្រភេទ​ឆ្លងកាត់ ដោយ​មួយថ្ងៃ​ទៅមួយថ្ងៃ​មាន​រហូតដល់​ទៅ​រាប់រយ​គ្រឿង​ឯណោះ ក្នុងនោះ​មាន​ទាំង​រថយន្ត​ដឹកទំនិញ​ស្របច្បាប់ រថយន្ត​ដឹកទំនិញ​គេចពន្ធ មកពី​ប្រទេស​វៀតណាម និង​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ ប៉ុន្តែ​គេ​ពុំដែល​ឃើញ​មាន​មន្ត្រី​ខាង​ជញ្ជីង​របស់​ប្រចាំ​នៅ​ស្ថានីយ​ថ្នល់ទទឹង​នោះ និង​មន្ត្រី​ជី​ញ្ជី​ង​ចល័ត​របស់​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ចាប់​ឃាត់​យក​រថយន្ត​ខុសច្បាប់​ទាំង​នោះមក​ថ្លឹង រឺ​ពិន័យ​តាមច្បាប់​ឡើយ។

ប៉ុន្តែ​បើ​រថយន្ត​ដឹក​កសិផល​បន្តិចបន្តួច ដូចជា ស្រូវ ដំឡូង​មី និង​សណ្តែកសៀង​ជាដើម​វិញ គឺ​មន្ត្រី​ទាំងនោះ​បោល​ឡាន​ដេញតាម​ឆែកឆេរ ត្រួតពិនិត្យ មិន​ឲ្យ​រត់​រួច​មួយ​ឡើយ។ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី០២ ខែធ្នូកន្លងទៅនេះ មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ៍  ថ្នល់ទទឹង​ក្នុងស្រុក​​ត្បូងឃ្មុំ​នោះ បាន​ឃាត់​ចាប់​រថយន្ត​ដឹកស្រូវ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​សរ​ភ្លៅ​ប្រាំ​ពាក់​ស្លាក់​លេខ ក្រចេះ ​៣A-២៧៣៥ ដែល​ដឹកស្រូវ​យកទៅ​លក់​នៅ​ព្រំប្រទល់​ប្រទេស​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ខាង​ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត​ចាប់​ឃាត់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ដោយ​តម្រូវ​ឲ្យ​បង់​ប្រាក់​ជាង៦លាន​រៀល ព្រោះតែ​ផ្ទុកស្រូវ​លើស​ទម្ងន់​ចំនួន៤០៦០គ.ក្រ។

ទាក់ទិន​និង​ការចោទប្រកាន់​នេះ លោក នួន ចាន់​ហេង អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម​ដែល​ទទួល​បន្ទុក​ជញ្ជីង​ថ្លឹង​ទម្ងន់​កម្រិត​កំនត់​ត្រើយ​ខាងកើត​ទន្លេរ​មេគង្គ​បាន​ប្រាប់ថា ការងារ​នេះ​គឺ​លោក​បាន​បញ្ជូន​សំណុំរឿង​ឡើងទៅ​ដល់​ខេត្ត ហើយ​ប្រសិនបើ​ម្ចាស់​រថយន្ត​ដឹកស្រូវ​នេះ មាន​ខ្នងបង្អែក ឬ​មាន​ចំណារ​ពី​ឯកឧត្តម​អភិបាលខេត្ត​លោក​នឹង​ដោះលែង​រថយន្ត​នេះ​ភ្លាម។ភ្នាក់ងារព័ត៌មានយើងបាន​ព្យាយាម​ទំនាក់ទំនង​​ពី​លោកប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម ដើម្បី​សុំ​ការបំភ្លឺ​ពីបញ្ហាខាងលើនិង​បច្ចេកទេស​ថ្លឹង​រថយន្ត ប៉ុន្តែ​មិនអាចទំនាក់ទំនងបា តែទោះជាយ៉ាងណាយើង​នឹងព្យាយានសុំការ​បំភ្លឺអំពី​បញ្ហា​ខាង​លើនោះ៕ ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [959]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [980]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [887]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [779]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [757]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណា...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [845]


លោក កែប ជុតិមា ស្នើឲ្យក្រុមហ៊ុន ឡានដឹកដីលាងសំអាត ថ្នល់ឲ្យបានស្អាតវិញ

លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានបញ្ចេញ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [428]


​សម្តេចម៉ែ ​និង​ ព្រះមហាក្សត្រ ​យាងទៅពិនិត្យព្រះ​រាជសុខភាព​ ​នៅទីក្រុងប៉េកាំង​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤​នេ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [678]


​មន្ត្រី​រៀប​ចំការបោះឆ្នោត​ និង​អ្នក​តាម​ដាន​ការបោះឆ្នោត​ទទួល​ការ​បណ្តុះបណ្តា​ពី​ គ ជ ប​

ភ្នំពេញ៖ មន្រ្តីរៀបចំការបោះឆ្នោត គ ជ ប រាជធានី ក្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [983]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 477 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1977 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134664​ នាក់